ឧកញ៉ា នួន រិទ្ធី ៖ តម្រូវការដីធ្លីចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នឹងបន្តកើនឡើង

ភ្នំពេញ ៖ ជាមួយនឹងដំណើរការនៃវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យសំណង់គ្រប់ប្រភេទនៅក្នុងតំបន់ទីប្រជុំជននៃរាជធានីភ្នំពេញក្នុងនាម​ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម​ពិសេស​នៃកម្ពុជា បានជំរុញឲ្យតម្រូវការនៃការប្រើប្រាស់ដីបន្តរីកទៅកាន់តំបន់បន្ទាប់ដែលស្ថិតនៅជាយក្រុងរហូតដល់ប្រមាណ៦០គីឡូម៉ែត្រ។ នេះបើតាមការលើកឡើងរបស់លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group កាលពីពេលថ្មីៗនេះ។  

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់លំនៅដ្ឋានបានមាន​ប្រសាសន៍​ប្រាប់ AMS ថា​ ពីមួយឆ្នាំទៅមួយឆ្នាំកំណើនប្រជាសាស្ត្រ កំណើនគម្រោងវិនិយោគ និងគម្រោងអភិវឌ្ឍន៍ថ្មីៗបានបន្តចូលមកកាន់រាជធានីភ្នំពេញមានជាបន្តបន្ទាប់ ដែលចាំបាច់ត្រូវតែមានការពង្រីកដែនក្រុងឲ្យកាន់តែមានវិសាលភាពធំទូលាយ។

លោកឧកញ៉ាបានបន្តថា ៖

“យើងឃើញហើយថា ក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ បើទោះជាមានបញ្ហានៃជំងឺកូវិដអូសបន្លាយ ប៉ុន្តែសកម្មភាពសាងសង់សំណង់ផ្សេងៗ ជាពិសេសផ្នែកលំនៅដ្ឋាននៅតែបន្តមិនមានការផ្អាក ឬធ្លាក់ដល់ចំណុចសូន្យនោះទេ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានទម្លាក់ថវិកាយ៉ាងសន្ធឹកសន្ធាប់សម្រាប់ទប់ស្កាត់បញ្ហា ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍន៍ហេដ្ឋា​រចនាសម្ព័ន្ធ​នានា​នៅទូទាំងប្រទេស រហូតទទួលបានលទ្ធផលគួរជាទីមោទនដូចពេលបច្ចុប្បន្ននេះ”

លោកឧកញ៉ាបន្តថា ៖

“កាលពី៣ឆ្នាំមុន តំបន់ដែលទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍នៅជុំវិញក្រុងមានប្រជាប្រិយភាពក្នុងរយៈចម្ងាយប្រមាន ២៥ ទៅ ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប៉ុន្តែចាប់ពីចុងឆ្នាំ២០២១ ជាពិសេសដើមឆ្នាំ២០២២ ក្រោយបញ្ហានៃវិបត្តិកូវីដត្រូវបានថមថយដោយការស្រោច​វ៉ាក់សាំង​នៅទូទាំងប្រទេសកម្ពុជានោះ តម្រូវការដីសម្រាប់គម្រោងអភិវឌ្ឍន៍នានានឹងបន្តរីកបន្ថែមទៀតរហូតដល់ប្រមាណ ៥០ ទៅ ៦០គីឡូម៉ែត្រ ខណៈដែល​គម្រោង​វិនិយោគ និងអភិវឌ្ឍន៍ថ្មីចាប់ផ្តើមបង្ហាញខ្លួន”

ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញ និងមានភាពជោគជ័យនៅក្នុងវិស័យអចលនទ្រព្យ​កម្ពុជាបានបញ្ជាក់ថា នៅឆ្នាំបន្ទាប់នេះ តំបន់ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ​នឹងមានលេចចេញនូវរូបភាពគម្រោងអភិវឌ្ឍន៍ដូចផ្សិត និងស្ថិតនៅតាមទិស​គោល​ដៅផ្សេងគ្នា ដូចជានៅទិសខាងជើង និងខាងកើត ជាគម្រោងអភិវឌ្ឍលំនៅដ្ឋានកម្រិតខ្ពស់ និងមធ្យម, តំបន់ប៉ែកខាងលិច និងខាងត្បូងជាគម្រោង​អភិវឌ្ឍ​ក្នុងវិស័យឧស្សាហកម្ម និងលំនៅដ្ឋានកម្រិតមធ្យម ហើយតំបន់ប៉ែកខាងកើតជាគម្រោងអភិវឌ្ឍលនៅដ្ឋានកម្រិតខ្ពស់ និងមធ្យម រួមជាមួយនឹង​គម្រោង​បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់បែបទំនើបផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....