តម្រូវការឃ្លាំង​ស្តុកទំនិញ និង​រោងចក្រ ​​​រំពឹង​មាន​កំណើន​កាន់តែខ្ពស់​ ខណៈការ​វិនិយោគ​លើឧស្សាហកម្មមានកាន់តែច្រើន

ភ្នំពេញ ៖ ទោះបីជា​វិស័យអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​នៅមិនទាន់មានភាពល្អប្រសើរ​ដូច​មុនពេល​វិបត្តិ​កូវីដ​១៩ក្ដី ប៉ុន្តែផ្នែក​ខ្លះ​នៃវិស័យ​នេះឃើញថា​មានតម្រូវការ​ និងការផ្គត់ផ្គង់​ច្រើនស្របពេលមានតម្រូវការ​ខ្ពស់​បន្ថែមទៀត​ទាំងពេលបច្ចុប្បន្ន និងនៅពេលអនាគត។ នេះបើតាមការឱ្យដឹងពីអ្នកជំនាញផ្នែកអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យកម្ពុជា។

អ្នកឧកញ៉ា​ សៀ ឬទ្ធី ដែលជាវិនិយោគិន​អចលនទ្រព្យ​មួយ​រូប​នៅកម្ពុជា​បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ន​នេះ កត់សម្គាល់ឃើញថា ​វិស័យអចលនទ្រព្យ​នៅកម្ពុជា​នៅ​បន្តជួបបញ្ហា​ ដូចជាការ​វិនិយោគ​លើ​លំនៅឋានដែ​ល​រួមមា​នខុនដូ និង​លំនៅឋានក្នុង​បុរី ប៉ុន្តែសម្រាប់ផ្នែក​ផ្សេងទៀត​ក្រៅពីលំនៅឋាន​ឃើញថា​កំពុង​មាន​តម្រូវ​ការ​ខ្ពស់ទៅវិញ ។​

អ្នក​ឧកញ៉ា​បានសង្កត់ធ្ងន់ថា ៖

«បច្ចុប្បន្ន​នេះ និងអនាគត ការ​វិនិយោគ​លើ​ឃ្លាំង និង​រោង​ចក្រគឺ​មិ​ន​ខ​ក​បំណ​ង​ទេ​ ​ព្រោះត​ម្រូវការ​អចលនទ្រព្យទាំងពីរ​នេះមានទិន្នាការ​កើនឡើង​ខ្ពស់ ទាំងឃ្លាំង​សម្រាប់ស្តុកផលិតផល​សម្រេច​មុននាំ​ចេញ​ ឃ្លាំង​សម្រាប់ស្តុកទំនិញ​មុនផលិត និងឃ្លាំងកសិផល​ក្នុងវិស័យកសិកម្ម​ផងដែរ ដូច្នេះ​ហើយការ​វិនិយោគលើឃ្លាំង នឹង​មានការកើនឡើង​បន្តបន្ទាប់ទៀត​»។

យោងតាម​របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) ​បានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០២៤ គម្រោង​វិនិយោគ​ក្នុងវិស័យឧស្សាហកម្ម​ដែល​បានចុះបញ្ជី​វិនិយោគ​តាមរយៈ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មាន​រហូត​ដល់​ ៦៩​ភាគរយ ​និងមានទឹកប្រាក់​វិនិយោគ​រហូតដល់​ ៤,៧​ពាន់​លានដុល្លារអាមេរិក ។ តាមរយៈការ​វិនិយោគ​លើ​គម្រោង​ឧស្សាហកម្ម​នេះដែរ នឹង​ធ្វើឱ្យ​តម្រូវការ​ឃ្លាំង និង​រោងចក្រ​​​កាន់តែមានតម្រូវការ​បន្ថែមទៀត ដើម្បី​បំពេញ​តម្រូវការ ការ​វិនិយោគទាំង​នេះ  ។​

បើតា​មក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញថា ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ទទួល​បាន​គម្រោង​​វិ​និ​យោគចំនួន៤១៤​គម្រោង មានទុនវិនិយោគ​ប្រមាណជិត៧ពាន់លានដុល្លារអាមេរិក ។​ ក្នុង​នោះ​ដែរ ខេត្ត​ចំនួន៥​ ដែលទទួលបានគម្រោងវិនិយោគ​ច្រើនជាង​គេ​ក្នុងឆ្នាំ ២០២៤ រួមមានខេត្តកំពង់​ស្ពឺ ទទួល​បានគម្រោង​វិនិយោគចំនួន ៩៣គម្រោង ខេត្តស្វាយរៀង ទទួល​បានគម្រោង​វិនិយោគ​ចំនួន ៧២ ភ្នំពេញ ទទួល​បានគម្រោងវិនិយោគ​ចំនួន ៥២​គម្រោង​ ខេត្តព្រះសីហនុ​ទទួលបានគម្រោង​វិនិយោគចំនួន ៥១​គម្រោង និងខេត្ត​តាកែវ ទទួល​បានគម្រោង​វិនិយោគចំនួន ៤៣​គម្រោង ។

តាមរយៈរបាយការណ៍នេះដែរ អ្នក​វិនិយោគអាចពិចារណា​ក្នុង​ការ​សាងសង់​ឃ្លាំង​ និងរោងចក្រ​ដើម្បីផ្គត់ផ្គង់​ដើម្បីបំពេញ​តម្រូវការ​ជាក់ស្ដែង​ របស់វិនិយោគិន​។

អ្នកសាងសង់​ឃ្លាំង និង​រោងចក្រ​នៅតំបន់ជាយ​ក្រុង​ភ្នំពេញមួយចំនួន ក៏បានលើកឡើង​ថា បច្ចុប្ប​ន្ន​នេះ ​ទាំង​វិនិយោគិន​ខ្មែរ និង​វិនិយោគិន​ចិន កំពុង​ស្វែង​រកទីតាំង​សម្រាប់សាងសង់ឃ្លាំង និង​រោងចក្រ ឬក៏ត្រូវការ​ជួល​ឃ្លាំង ​និង​រោងចក្រ​ទាំង​មូល​ ដើម្បីទុក​ជួល​ឱ្យវិនិយោគិន​ក្នុងវិស័យឧស្សាហកម្ម​កាត់ដេរ ដូចជា​កាត់​ដេរ​ស​ម្លៀ​ក​​បំពាក់ និងស្បែកជើងជាដើម ។

ឯកឧត្តម​ គង់ វិមាន អគ្គលេខាធិការ​ នៃអគ្គ​លេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានថ្លែង​ក្នុងកិច្ច​ប្រជុំ​មួយ​កាលពីពេលថ្មីៗនេះថា ចាប់ពីឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ ជាការ​កត់សម្គាល់ វិនិយោគិន​ចិន បានចាប់ផ្ដើម​ចូលមកក​ម្ពុជា និងកំពុង​ស្វែងរកទីតាំង​សម្រាប់ការ​វិនិយោគ​របស់ខ្លួន​ ទាំង​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច និង​ទីតាំង​ក្រៅតំបន់សេដ្ឋកិច្ចពិសេស ដូច្នេះ ក្នុង​ឆ្នាំ ២០២៥​នេះ ការ​វិនិយោគ​នៅកម្ពុជា​រំពឹង​មានកំណើន​ខ្ពស់​ជា​ងឆ្នាំ ២០២៤​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

Leave a Reply

Your email address will not be published.Required fields are marked *