ខេត្ត​ចំនួន​៣ នៅប៉ែក​ខាងលិច រំពឹងមានសក្ដានុពល​ទាក់ទាញការ​វិនិយោគ​បន្ថែមទៀត​

ភ្នំពេញ ៖ ខេត្ត​ចំនួន​៣ នៅប៉ែក​ខាងលិច​រាជធានីភ្នំពេញ រួមមាន​ខេត្តកំពង់ស្ពឺ​ ខេត្តព្រះសីហនុ និង​ខេត្ត​កោះ​កុង ត្រូវ​បានប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន​ ម៉ាណែត​ បង្ហើ​បពីកា​រកំណត់​យក​ធ្វើ​ជា​តំបន់​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​ ដោយសារតែ​ខេត្តទាំង​៣នេះ​មានសក្ដានុពល​ខ្ពស់​ក្នុងការ​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ ។​

ថ្លែង​នៅក្នុង​ពិធីសំណេះសំណាល​ជាមួយ​កម្មករ​ កម្មការិនីប្រមាណជាង​ ១ម៉ឺន ៥​ពាន់​នាក់​នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត​ បានមានប្រសាសន៍ថា​ រដ្ឋាភិបាល​បានកំណត់​យក​ខេត្តព្រះសីហនុ ជា​ប៉ូ​លសេដ្ឋកិច្ចទី​២​ របស់​ប្រទេស​កម្ពុជា ហើយ​ដើម្បីឱ្យ​ប៉ូលសេដ្ឋកិច្ច​នេះកាន់តែ​មានសក្ដា​នុពល ត្រូវ​ធ្វើឱ្យ​ខេត្តជាប់​នឹង​ខេត្ត​ព្រះសីហនុ​មាន​ភាពទាក់ទាញ​ដូចគ្នា​ដែរ ដោយក្នុងនោះ​ខេត្ត​កំព​ង់​ស្ពឺ ​និងខេត្តកោះកុង បាន និងកំពុង​ទទួលបានការ​វិនិយោគ​លើ​រោងចក្រឧស្សាហកម្ម​ជា​បន្តបន្ទាប់ផងដែរ ។​

សម្ដេច​បន្ថែមថា​ ដើម្បី​ឱ្យ​ប្រជាជន​កាន់តែមានភាពជីវភាពធូធា និង​ល្អប្រសើរ​នោះ មិនមែនតែ​វិស័យ​រោងចក្រ​ឧស្សាហកម្មមួយប៉ុណ្ណោះនោះទេ គឺត្រូវ​ការ​វិនិយោគលើ​វិស័យ​ផ្សេងទៀត ដោយក្នុងនោះដែរ​ខេត្តព្រះសីហនុ បាន ​និង​កំពុង​មានការ​វិនិយោគ​ច្រើនទៅលើ​វិស័យ​ទេសចរណ៍ និង​វិស័យសំណង់អគារ​ខ្ពស់ៗ​ ​បន្ថែមពីលើ​ការ​វិនិយោគ​រោងចក្រ​ឧស្សា​ហកម្ម ។ ចំណែកខេត្ត​កោះកុង​វិញ ក៏​គួរ​បន្ថែម​ភាពទាក់ទាញលើ​វិស័យ​ទេសចរណ៍ ពីព្រោះថា​ខេត្ត​នេះ​ក៏​មានសក្ដា​នុពល​ក្នុងវិស័យ​ទេសចរណ៍​ដែរ ។

សម្ដេច​ធិបតី​បានបញ្ជាក់ផងដែរថា ដើម្បីឱ្យ​ប្រជាជន​មានជីវភាពកាន់តែ​ប្រសើរ មានភាពទាក់ទាញ​លើ​ការ​វិនិយោគ​ ចាំបាច់​ណាស់​គឺត្រូវ​តែមានសន្តិភាព ដូច្នេះ​រាជរដ្ឋាភិបាល​ត្រូវ​ការពារ​សន្តិភាពឱ្យខាងតែ​បាន​ ទោះ​លះបង់​ក្នុង​តម្លៃណា​ក៏ដោយ ។ ក្រៅពី​ខេត្តទាំងបីនេះ ខេត្ត​នៅតំបន់សមុទ្រ​ពីរផ្សេងទៀត រួមមានខេត្តកែប និងខេត្តកំពត ក៏ត្រូវ​បាន​រាជ​រដ្ឋា​ភិបា​​ល​កំណត់​ជា​ខេត្តអាទិភាព​ក្នុងការ​ទាក់ទាញ​លើ​កា​រវិនិយោគផងដែរ​ ប៉ុន្តែដោយសារតែ​ខេត្ត​ទាំងពីរ​ជា​ខេត្ត​​​ដែលមានសក្ដានុពល​លើ​វិស័យទេសចរណ៍​ ដូច្នេះ កែប និងកំពត​ នឹង​ត្រូវ​រៀបចំ​ទាក់ទាញលើ​ការ​វិនិ​យោគ​​ប​ម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​វិញ ។

រាជរដ្ឋាភិបាល​បាន​ចំណាយ​ច្រើនទៅលើ​ការ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពី​រាជធានីភ្នំពេញ ទៅកាន់​តំបន់​សមុទ្រ ដែល​មានខេត្តទាំងបួន​រួមមាន​កោះកុង ព្រះសីហនុ កំពត និងខេត្ត​កែប​ ។​ ជាក់ស្ដែង​ការ​ធ្វើ​ដំ​ណើ​​​​​រ​​ពី​រាជធានីភ្នំពេញ​ទៅកាន់ខេត្តទាំងនេះ គឺមានភាពងាយស្រួល​ជាងមុន​ ដោយមានផ្លូវ​ស្រួល​​​ចំណា​យ​​ពេល​​ខ្លី​ និងចំណេញថវិកា ។​

បើតាម​អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​ជាច្រើន​បានមើលឃើញពីសក្ដានុពល​នៃការ​វិនិយោគ​នៅតំបន់​ប៉ែកខាង​លិច រួមមានខេត្តកំពង់ស្ពឺ​ កោះកុង និងខេត្តព្រះសីហនុ ពីព្រោះតំបន់នេះជា​តំបន់​ដែល​នៅជិត​កំពង់​ផែ​ទឹកជ្រៅរបស់កម្ពុជា ដែលងាយ​ស្រួល​ក្នុងការ​ដឹកទំនិញ​ពីប្រទេស​ក្រៅ​មកផលិត​កែច្នៃ រួច​ហើយ​ដឹក​ទំនិ​ញ​​ស​​ម្រេច​​ចេញទៅ​ក្រៅប្រទេស​វិញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។