ជម្លោះមជ្ឈិមបូព៌ាអាចជំរុញឲ្យវិបត្តិសេដ្ឋកិច្ចសកលកាន់តែធ្ងន់ធ្ងរឡើង

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Money Control បានរាយការណ៍ថា ជម្លោះនៅមជ្ឈិមបូព៌ាអាចជំរុញឲ្យមានវិបត្តិសេដ្ឋកិច្ចសកលកាន់តែខ្លាំងឡើង ដោយសារមហន្តរាយមនុស្សធម៌បន្ថែមពីលើបញ្ហាប្រឈម និងអស្ថិរភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងកើតឡើង។

ទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក លោក Larry Fink នាយកប្រតិបត្តិនៃក្រុមហ៊ុនទ្រព្យសកម្ម BlackRock បាននិយាយថា ការរួមបញ្ចូលគ្នារវាងអំពើឃោរឃៅរបស់ក្រុមហាម៉ាស ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងជម្លោះរុស្ស៊ី-អ៊ុយក្រែនកាលពីឆ្នាំមុន បានជំរុញពិភពលោកឆ្ពោះទៅអនាគតថ្មីមួយទៀតស្ទើរតែទាំងស្រុង។ លើសពីនេះ ហានិភ័យភូមិសាស្ត្រនយោបាយ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតក្នុងការកែប្រែជីវិតរបស់មនុស្សទាំងអស់ ខណៈដែលការភ័យខ្លាចកំពុងកើនឡើងទូទាំងពិភពលោក និងមានសង្ឃឹមតិច។ ការកើនឡើងនៃភាពភ័យខ្លាចបណ្តាលឲ្យធ្លាក់ចុះអត្រានៃអ្នកប្រើប្រាស់ និងចំណាយកាន់តែច្រើនដោយសារការឡើងថ្លៃ។ ដូច្នេះហើយ ការភ័យខ្លាចបង្កឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងរយៈពេលវែង ហើយប្រសិនបើការភ័យខ្លាចនៅតែបន្តកើនឡើង នោះការប៉ាន់ប្រមាណលើវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប និងសហរដ្ឋអាមេរិកក៏នឹងកើនឡើងដូចគ្នា។

លោក Jamie Dimon ប្រធានធនាគារដ៏ធំបំផុតរបស់អាមេរិក JP Morgan ក៏បានលើកឡើងដែរថា ការរួមបញ្ចូលគ្នានៃសង្រ្គាមអ៊ីស្រាអែល-ក្រុមហាម៉ាស និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនគឺគួរឱ្យខ្លាច និងមិនអាចទាយទុកជាមុនបាន។ អ្វីដែលកំពុងកើតឡើងនៅផ្នែកភូមិសាស្ត្រនយោបាយនៅពេលនេះ គឺជារឿងសំខាន់បំផុតសម្រាប់ពិភពលោក សេរីភាព ប្រជាធិបតេយ្យ អាហារ ថាមពល និងអន្តោប្រវេសន៍នៅពេលអនាគត។ កាលពីខែមុន លោក Dimon បានព្រមានថា វាគឺជាពេលវេលាដ៏គ្រោះថ្នាក់បំផុតដែលពិភពលោកបានឃើញក្នុងប៉ុន្មានទសវត្សរ៍ ដោយសារជម្លោះកាន់តែកើនឡើងអាចមានផលប៉ះពាល់យ៉ាងទូលំទូលាយលើតម្លៃថាមពល ថ្លៃម្ហូបអាហារ ពាណិជ្ជកម្មអន្តរជាតិ និងទំនាក់ទំនងការទូត។

មិនត្រឹមតែប៉ុណ្ណោះ ហេតុផលមួយក្នុងចំណោមហេតុផលនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសត្រូវបានគេមើលឃើញថា គឺជាការគំរាមកំហែងសេដ្ឋកិច្ចសកល ដោយសារពិភពលោកពឺងផ្អែកខ្លាំងលើប្រេងក្នុងតំបន់នោះដែលមានចំណែកមួយភាគបីនៃទីផ្សារ។ ដូច្នោះហើយ សេដ្ឋវិទូកំពុងភ័យខ្លាចថាការកើនឡើងនៃតម្លៃប្រេងអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសកល។

ស្របពេលនេះដែរ អស្ថិរភាពសេដ្ឋកិច្ចសកលកំពុងប៉ះពាល់ដល់ចក្រភពអង់គ្លេសរួចហើយ។ កាលពីសប្តាហ៍មុន ធនាគារកណ្តាលអង់គ្លេសបាននិយាយថា កំណើន GDP ត្រូវបានគេរំពឹងថានឹងកើនឡើង ០,១ ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទីបួន ដែលខ្សោយជាងការព្យាករណ៍ពីមុន។ យ៉ាងណាមិញ ចក្រភពអង់គ្លេសនៅតែអាចជៀសពីការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅឆ្នាំនេះបាន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចនៅតែមានបញ្ហាប្រឈម ដោយសារការចំណាយលើការរស់នៅឡើងថ្លៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។

សហភាពអឹរ់ុបមានផែនការដាក់ពន្ធបន្ថែមជិត ៤០ ភាគរយលើរថយន្តអគ្គិសនីនាំចូលពីចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2024

សហភាពអឺរ៉ុបមានផែនការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនីដែលនាំចូលពីចិនចន្លោះពី ១៧,៤ ភាគរយទៅ ៣៨,‌១ ភាគរយ ខណៈដែលអត្រាពន្ធបច្ចុប្បន្នមាន ១០ ភាគរយ

ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/06/2024

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ

៤០ឆ្នាំក្នុងនាមជារោងចក្រពិភពលោក តែមិនប្រាកដថាអាចបន្តភាពជោគជ័យក្នុងទីផ្សាររថយន្តអគ្គិសនីនោះឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/06/2024

រថយន្តអគ្គិសនីរបស់ចិន មិនប្រាកដថាអាថវាយឡុកទីផ្សារពិភពលោកបានជោគជ័យដូចជាទីផ្សារផលិតផល និងទំនិញរបស់ខ្លួនដែលធ្លាប់ធ្វើបានជាង៤០ឆ្នាំនោះឡើយ