វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទទួល​បានទុនវិនិយោគ​ច្រើនជាង​គេ​ក្នុងឆ្នាំ២០២៣ មានតម្លៃសរុបច្រើនជាង ២ ១០០ លានដុល្លារ​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​បានផ្ដោតការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ ​និ​ងវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ  ហើយជាលទ្ធផលការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធក្នុង​ប្រទេស​កម្ពុជា នាឆ្នាំ២០២៣​កន្លងមកនេះ មា​ន​ទឹក​ប្រាក់​ច្រើនជាងគេ។ ជាក់ស្ដែង​គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន​៦ប៉ុណ្ណោះ មានទុនវិនិយោ​គដ​ល់​ទៅ ​​​២,១ពាន់លានដុល្លារ​អាមេិរក​។ នេះបើតាម​របាយការណ៍របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចេញ​ផ្សាយ​នៅថ្ងៃ​ទី​​​០៣ ខែមករា ឆ្នាំ២០២៤ ។

តាម​របាយការណ៍បានបង្ហាញឱ្យឃើញថា គម្រោង​វិនិយោគ​សាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-​បាវិត ជា​គម្រោ​ងដែល​មានទុន​វិនិយោគ​ច្រើនជា​ងគេ រហូតដល់ ១,៤ ពាន់លានដុល្លារ​អាមេរិក​ ។ គម្រោង​ដែល​មាន​ទឹកប្រាក់ច្រើនបន្ទាប់ ជា​គម្រោ​ងសាងសង់​វារី​អគ្គិសនី​ស្ទឹង ​ឬស្សីជ្រុំកណ្ដាល​ នៅ​ស្រុក​មណ្ឌ​លសីមា និង​គម្រោ​ង​សាងសង់​វារី​អគ្គិសនី​វាលថ្ម​កំបុត​ ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង មានទឹក​ប្រាក់​វិ​និយោគ​ប្រមាណ ​៤៤៧​​លាន​ដុល្លារ​អាមេរិក ។

​ក្រៅពីនេះ​មានគម្រោង​អភិវឌ្ឍ​ន៍​ស្ថានីយ៍​ផលិត​អគ្គិសនី​ដើរដោយថាមពល​ពន្លឺព្រះអាទិត្យ​ ក្នុងស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មានទឹកប្រាក់វិនិយោគ​ ១៦៣​,៨​លានដុល្លា​រអាមេរិក គម្រោង​អភិវឌ្ឍ​ន៍​អនុស្ថានីយ៍​ និងខ្សែ​បញ្ជូន​ថាមពល​អគ្គិសនីតង់​ស្យុងខ្ពស់​ពីខេត្តកំពង់​ចាមទៅ​ខេត្ត​ក្រចេះ មានទុន​វិនិយោគ​ប្រមាណ​៩១,២លាន​ដុល្លា​រអាមេរិក  ។ គម្រោង​អភិវឌ្ឍន៍​ស្ថានីយ៍ ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​អានុភាព ៦០មេហ្គាវ៉ាត់ ស្ថិតនៅខេត្ត​ស្វាយ​រៀង​មានទុនវិនិយោគ​ប្រមាណ​ ៦៥,៥លានដុល្លារអាមេរិក និង​គម្រោង​បង្កើ​ត ​និងធ្វើអាជីវកម្ម​មជ្ឈ្មមណ្ឌល​ទិន្ន​ន័យ​ ស្ថិតនៅ​ក្នុង​ខណ្ឌចំការមន​​ រាជធានី​ភ្នំ​ពេញ​​មានទុន​វិនិយោគ​ប្រមាណ​២៧​លានដុល្លារ​អាមេរិក​ ។

គម្រោង​វិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ គឺជាការវិនិយោគពីវិស័យឯកជនដោយមិនទាន់បូក​បញ្ចូល​គម្រោង​ដែល​ចំណាយ​ថវិកា​របស់រដ្ឋ​នៅឡើយ ដូចជា​គម្រោង​ស្ពានឆ្លងទន្លេ​ពីផ្លូវ​ជាតិលេខ​១ ទៅស្រុក​​ល្វា​ឯ​មត​ភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលត្រូវចំណាយថវិកា​ប្រមាណជាង​២០០លានដុល្លារ​អាមេរិក​ និងគម្រោង​វិនិយោគលើផ្លូវ​សំខាន់ៗផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា។​

បើតាម​គម្រោង​របស់រាជរដ្ឋាភិបាល ក្នុង​ឆ្នាំ​២០២៤​នេះ​ រដ្ឋាភិបាល​គ្រោងនឹង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​នៅក្នុង​រាជធានីភ្នំពេញ និង​តាមបណ្ដាខេត្ត​នានាជាច្រើនទៀត ដោយគ្រោងនឹង​ចំណាយថវិកា​រាប់រយ​លានដុល្លា​រអាមេរិក​ផងដែរ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *