ការ​បែងចែក​ដីធ្លី​ទៅតាម​តំបន់សក្ដានុពល​ នឹង​ទាក់ទាញ​ដល់ការ​វិនិយោគ​បន្ថែម​

ភ្នំពេញ ៖ ដើម្បី​សម្រួល​និងទាក់ទាញ​ដល់​ការ​វិនិយោគ នៅតាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​នៅតំបន់​ដែលមានសក្ដានុពល​ រាជរដ្ឋាភិបាល​បាន​រៀបចំ​បែងចែក​ដីធ្លី​​ទៅតាម​តំបន់​ នៃផ្នែកនីមួយៗ​ ដូចជា​តំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម លំនៅឋាន​ និងទេសចរណ៍ជាដើម ជាក់ស្ដែង​បណ្ដាខេត្ត​មួយចំនួន​ ត្រូវ​បាន​​រាជរដ្ឋាភិបាលកំពុង​ជំរុញឱ្យ​មានកា​ររៀបចំ​បែង​ចែកដីធ្លី​ទៅ​ប្រភេទ​ដី​  ។

ខេត្ត​ព្រះសីហនុ​ អាចជាតំបន់អាច​ជាខេត្ត​ដំបូង​គេ​ដែលរាជរដ្ឋាភិបាល​គិតគូ​រ​ក្នុងការ​រៀបចំ​បែង​ចែកដីទៅតា​ម​​តំបន់ ​ហើយបើតាមអភិបាលខេត្ត​ឯកឧត្តម​គួច ចំរើន​ បានលើកឡើ​ងកន្ល​ងមកថា ការ​រៀបចំ​បែបនេះ នឹង​សម្រួលដល់​វិនិយោគិន​ទាំង​ក្នុងស្រុក​និងក្រៅ​ប្រទេស​ច្រើន ។ លោកថា​ អ្នកវិនិយោគ ចូលមក​កាន់​ខេត្ត​ព្រះ​សីហនុ មិនចាំបាច់​ក្នុងការ​សិក្សា​ស្វែងយល់​ច្រើននោះទេ ព្រោះរដ្ឋបាលខេត្ត​មាន​ប្លង់មេ​សម្រាប់​ចង្អុល​បង្ហាញរួច​ទៅហើយ ថាតើពួកគាត់ត្រូវ​វិនិយោគ​លើវិស័យ​មួយណា ។

ក្រៅពីខេត្ត​មួយនេះ ខេត្ត​កណ្ដាល​ក៏ជា​តំបន់​សក្ដានុពល​មួយសម្រាប់​ទាក់ទាញ​វិនិយោគិន​ចូលមកបណ្ដា​ក់ទុ​ន​​ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ​ដែរ ។​ ខេត្ត​នេះ ក៏ត្រូវ​បាន​រៀបចំឱ្យ​មាន​ការ​រៀបចំ​គម្រោង​ប្លង់​មេ​បែង​ចែក​ដីធ្លី​ទៅតាមតំបន់ដែរ ។

នៅក្នុងទស្សនទាន​នៃការ​បែងចែកដី​ប្រភេទដីធ្លី​នៅក្នុង​ខេត្ត​កណ្ដាល​ ត្រូ​វបានមើលឃើញថា រាជ​រ​ដ្ឋា​ភិបា​ល​គ្រោ​ងនឹង​រៀបចំ​ទៅតំបន់​លំនៅឋាន ពាណិជ្ជកម្ម​ ឧស្សាហកម្ម តំបន់​ទេស​ច​រ​ណ៍​​និងតំបន់​មួយ​ចំនួនតៀត​ដែលអាច​ធ្វើទៅបាន ។​

បើតាម​អ្នកនាង​ គឹម គិន​កេសា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​CBRE Cambodia បានលើកឡើងថា​ការ​រៀបចំ​បែបនេះ នឹងសម្រួល​ដល់ការ​វិនិយោគ​របស់​វិនិយោគិនក្នុងនិងក្រៅ​ប្រទេស ពី​ព្រោះថា​អ្នកវិនិយោគចូលមក​ក្នុង​ប្រទេស​កម្ពុជា មិនមែនសុទ្ធតែ​ផ្ដោតលើវិស័យ​មួយនោះទេ ។ អ្នកខ្លះ​ត្រូវការ​វិនិយោគលើឧស្សាហកម្ម ខ្លះ​ទេសចរណ៍​ខ្លះទៀត​ខាង​លំនៅឋាន  ។

អ្នកនាង​បន្តថា នៅពេល​អ្នកវិនិយោគដែលចង់វិនិយោគលើ​វិស័យ​ណាមួយ យើ​ងបានរៀបចំ​រួចជា​ស្រេច​សម្រាប់​តំបន់ដែល​ផ្ដោតលើ​វិស័យ​នោះ ដូច្នេះហើយ​ពួកគាត់មិនចាំបាច់ធ្វើការ​សិក្សា​អ្វី​ច្រើន​នោះទេ គាត់​អាច​សម្រេច​ចិត្តភ្លាមៗលើគម្រោង​របស់ពួកគេ ។

default

គួរ​បញ្ជាក់ថា ខេត្ត​កណ្ដាល​ជា​ខេត្ត​មួយ​ដែលមានអំណាច​ទិញដូរ​អចលនទ្រព្យខ្លាំង​មួយបន្ទាប់ពី​រាជធានី​ភ្នំពេញ ពីព្រោះថា​ខេត្ត​មួយនេះ​ស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ។ ពលរដ្ឋ​រស់នៅខេត្ត​កណ្ដាល​ជាពិសេស​នៅតំបន់​ដែល​ស្ថិតនៅជាប់រាជធានីភ្នំពេញ អាច​ធ្វើ​ដំណើរមក​ធ្វើកា​រនៅភ្នំពេញ ហើយត្រលប់ទៅ​សម្រាកនៅផ្ទះវិញ​ដោយងាយស្រួល ​ស្រប​នឹង​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ តភ្ជាប់រវាង​ភ្នំពេញ និង​ខេត្តកណ្ដាល​កាន់​តែសំបូរ​បែប ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​