បរទេស៖ តាមរយៈតួលេខជាផ្លូវការដែលត្រូវបានបង្ហាញក្រុមហ៊ុនជំនាញស្រាវជ្រាវទីផ្សារអចលនទ្រព្យកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទីផ្សារលំនៅឋានបែបឯកជនថ្មីនៅប្រទេសសិង្ហបុរីបានធ្វើការលក់ចេញបានប្រមាណជា ១,២៦២ខ្នង កាលពីខែមេសាកន្លងមកនេះ ដែលស្ថិតនៅក្នុងអត្រាកំណើន ២.៦ ភាគរយធៀបទៅនឹងខែចាស់។
អ្នកជំនាញផ្នែកទីផ្សារអលចនទ្រព្យ លោក Mark Yip ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Huttons Asia បានលើកឡើងថា តាមការមើលឃើញជាក់ស្ដែង និងស្ថានភាពសេដ្ឋកិច្ចក្រោយការធ្លាក់ចុះភាពប្រឈមនៃជំងឺកូវីដ ទីផ្សារអចលនទ្រព្យ ជាពិសេសផ្នែកលំនៅឋាននឹងអាចបន្តសញ្ញាវិជ្ជមានរបស់ខ្លួន ពោលគឺនឹងមិនធ្លាក់ចុះសាជាថ្មីទៅដល់ចំណុចដែលទាបបំផុតធ្លាប់បានជួបប្រទះកាលពីឆ្នាំក្នុងអំឡុងឆ្នាំ២០២០នោះទេ។
អ្នកជំនាញរូបនេះបានបន្តថា ស្ថិតក្នុងស្ថានភាពដែលកំពុងប្រឈម សិង្ហបុរីបានធ្វើសមាហរន្តកម្មទៅលើវិស័យឌីជីថលភ្លាមៗបន្ទាប់ពីវិបត្តិកូវីដបានកើតឡើងកាលពីឆ្នាំកន្លងទៅ ជាពិសេសទៅលើឧស្សហកម្មអចលនទ្រព្យ ដូចជាការកែប្រែហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាថ្មី ដែលអាចឲ្យខ្លួននៅតែបន្តធ្វើការផ្សព្វផ្សាយ និងមានឥទ្ធិពលចំពោះទីផ្សារនៃវិស័យមួយនេះ។
គួរកត់សម្គាល់ផងដែរថា វិស័យអចលនទ្រព្យគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងចំណោមវិស័យផ្សេងទៀតដែលដើរតួជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ច ខណៈដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការទ្រទ្រង់ និងជ្រោមជ្រែងទីផ្សារមួយនេះ។ ជាក់ស្ដែងបើទោះជាស្ថិតនៅក្នុងកំឡុងពេលដែលប្រឈមទៅនឹងវិបត្តិនៃជំងឺកូវីដ ប៉ុន្តែចាប់តាំងពីអំឡុងខែឧសភា ឆ្នាំ២០២០ សញ្ញាវិជ្ជមាននៃទីផ្សារអចលនទ្រព្យ ជាពិសេសផ្នែកលំនៅឋានបែបឯកជនចាប់ផ្តើមមានភាពល្អប្រសើរឡើងវិញជាបណ្តើរ ហើយបន្តរហូតដល់មកដល់ខែមេសា ដើមត្រីមាសទី២ ឆ្នាំ២០២១កន្លងទៅនេះដែលអាចសម្រេចបានកំណើននៃការលក់ប្រមាណ២.៦ភាគរយ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content