តោះ ! មកដឹងពីតម្លៃដីធ្លីនៅខណ្ឌ​បឹងកេងកង​ ដែលជាតំបន់មាស និងមាន​តម្លៃខ្ពស់ជា​ងគេ​នៅកម្ពុជា​

ភ្នំពេញ ៖ បឹងកេងកង​ ជា​តំបន់ដែលចាត់ទុកថាមានតម្លៃដីខ្ពស់ជាងគេ​នៅក្នុងប្រទេស​កម្ពុជា​ ហើយវា​នៅតែ​រក្សា​តម្លៃខ្ពស់ជា​ងគេដដែល​មកទល់​នឹង​បច្ចុប្បន្ន​នេះ​ ប៉ុន្តែប្រហែលជានៅ​មានអ្នកខ្លះមិនទាន់បានដឹងពីតម្លៃដី​ជាក់លាក់​នៅឡើយ​ ។ ​ដូច្នេះនៅថ្ងៃនេះ AMS នឹង​លម្អិត​ពីតម្លៃដីធ្លីនៅក្នុង​ខណ្ឌ​បឹងកេងកងយកមក​បង្ហាញ​តាមរយៈការកត់ត្រា និងវាយតម្លៃរបស់ក្រុមហ៊ុនជំនាញ។

យោងតាមការសិក្សា​ស្រាវជ្រាវ​របស់ក្រុមហ៊ុន​អចលនទ្រព្យ​ល្បីៗនៅក្នុងប្រទេស​កម្ពុជា​បានបង្ហាញ​ពី​តម្លៃ​នៅ​តាម​សង្កាត់នីមួយៗនៅក្នុង​ខណ្ឌ​បឹងកេងកង​ដែលមានរហូតដល់​៧សង្កាត់ក្នុងនោះ ៖

១​.សង្កាត់​បឹងកេងកង​១ តម្លៃដី​មានចន្លោះពី ៤ ៩០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ ដល់​ ១០ ០០០ដុល្លារ​ក្នុងមួយ​ម៉ែត្រការ៉េ ដោយ​ដីតាមបណ្ដោយផ្លូវធំ​មានតម្លៃ ចន្លោះពី ៥ ៤០០ដុល្លារ​ ទៅ ​១០ ០០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ហើយដីនៅតាមបណ្ដោយផ្លូវតូចៗ មានតម្លៃចន្លោះពី ៤ ៩០០​ដុល្លារ ​ទៅ ​៥ ៥០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ​។

២. សង្កាត់​បឹង​កេង​កង​២ តម្លៃដីមានតម្លៃពី ​​២ ៨០០ដុល្លារ ​ទៅ ៧ ១០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​ ដោយ​នៅ​តាម​​បណ្ដោយផ្លូវធំ​មានតម្លៃចន្លោះពី ៤ ៨០០ដុល្លារ​ទៅ​ ៧ ១០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ និង​តាម​បណ្ដោយផ្លូវ​តូច​មានតម្លៃ​ចន្លោះពី ២ ៨០០ ទៅ​ ៤ ៣០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។

៣. សង្កាត់បឹងកេងកង​៣​ តម្លៃដីមានតម្លៃ គឺដូចគ្នានឹង​តម្លៃដីធ្លីនៅសង្កាត់បឹងកេងកង​២ ទាំង​នៅតា​ម​បណ្ដោ​យផ្លូវធំ និងបណ្ដោយផ្លូវតូច​ ។​

៤. សង្កាត់អូរឡាំពិក តម្លៃដី​មានចន្លោះពី ២ ៨០០ ទៅ ​៨ ៤០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ដោយក្នុ​ង​នោះ​​​នៅតាមបណ្ដោយផ្លូវ​ធំ​មានតម្លៃ ៤ ៩០០ដុល្លារ​ ទៅ ៨ ៤០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ និង​តាម​ប​ណ្ដោយផ្លូវ​តូច​មានតម្លៃចន្លោះពី ២ ៨០០ដុល្លារ ​ទៅ ​៤ ៨០០​ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ។

៥. សង្កាត់ទំនប់​ទឹក តម្លៃដីធ្លី​មានចន្លោះពី​ ២ ៨០០ដុល្លារ ទៅ ​៦ ៦០០​ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ​ដោយ​ក្នុង​នោះ​នៅតាមបណ្ដោយផ្លូវ​ធំ មានតម្លៃចន្លោះពី​៣ ២០០ដុល្លារ ​ទៅ ​៦ ៦០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ។

៦.​សង្កាត់​ទួលស្វាយព្រៃ​១ តម្លៃដីធ្លី​មានចន្លោះពី​ ២ ៨០០ដុល្លារ​អាមេរិក​ទៅ ​៧ ៩០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ដោយតាមបណ្ដោយផ្លូវធំ​មានតម្លៃចន្លោះពី​ ៤ ៤០០ដុល្លារ ​ទៅ​ ៧ ៩០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ និងតាមបណ្ដោយផ្លូ​វតូច​មានតម្លៃ ​២ ៨០០ដុល្លា​រអាមេរិក ​ទៅ ​៤ ៤០០​ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។

៧. សង្កាត់ទួល​ស្វាយព្រៃ២ តម្លៃដីធ្លី​គឺមិនខុសពី សង្កាត់ទួលស្វាយព្រៃ១នោះឡើយ​ គឺមានចន្លោះពី​ ២ ៨០០​ដុល្លារ​​អាមេរិក ​ទៅ ​៧ ៩០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ដោយតាមបណ្ដោយផ្លូវធំ​មានត​ម្លៃច​ន្លោះពី​ ៤ ៤០០​ដុល្លារ​ទៅ ​៧ ៩០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ និងតាមបណ្ដោយផ្លូ​វតូច​មានតម្លៃ ​២ ៨០​០ដុ​ល្លា​រ​អាមេរិក ​ទៅ​ ៤ ៤០០​ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ ។

អ្នកជំនាញ​ដីធ្លី​បានឱ្យដឹងថា​ការទិញលក់​ដីធ្លី​នៅតំបន់​នៃខណ្ឌបឹង​កេងកង​ គឺជាការទិញដើម្បី​អភិវឌ្ឍន៍​​ដោ​យ​​អ្នកទិញហើយនឹង​អភិវឌ្ឍន៍ភ្លាម​ៗ ឬទុក​រយៈពេលខ្លីណាមួយ ដោយមិនអាច​ទិញ​ដើម្បីទុក​ចំ​ណេ​ញ​បន្ត​ទៀត​ទេ ព្រោះថា​ដីនៅតំបន់នេះវាខ្ពស់ដល់​ដំណាក់កាលដែលមិនអាចទិញ​ដើម្បី​វិនិយោគ​ទុន​ចំណេញនោះទេ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ