តោះ ! មកដឹងពីតម្លៃដី និងអចលនទ្រព្យដែលថ្លៃជាងគេក្នុងខណ្ឌចំនួន ៥ ​នៅរាជធានីភ្នំពេញ​

ភ្នំពេញ ៖ ភ្នំពេញ ជា​តំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាង​គេ​ក្នុង​ចំណោម​រាជធានី​ខេត្ត​ទូទាំងប្រទេស​កម្ពុជា ហើយក្នុ​ង​នោះដែរ ​សម្រាប់រាជធានីភ្នំពេញ មានខណ្ឌចំនួន​៥ ដែលមានតម្លៃខ្ពស់ជាង​គេចំណោម​បណ្ដាខណ្ឌ​ទាំង​១៤​ទូ​ទាំង​​រាជធានីភ្នំពេញ​។

១- ខណ្ឌ​បឹងកេង​កង​ ៖ ខណ្ឌនេះមានតម្លៃចន្លោះពី ២ ៨០០​ដុល្លារ​អាមេរិក​ក្នុងមួយ​ម៉ែត្រការ៉េ​ ដល់​១ម៉ឺន​ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ ក្នុងនោះ​សង្កាត់បឹងកេងកងទី១​មានតម្លៃខ្ពស់ជាង​គេ​ដែលនៅទីតាំងខ្លះអាចមានតម្លៃរហូត១ម៉ឺនដុល្លារ​ក្នុងមួយម៉ែត្រការ៉េ​(នៅតំបន់ផ្លូវ​ធំ) និង​ទាប​បំផុត​ត្រឹម​៤ ៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ​ (សម្រាប់នៅតាម​ផ្លូវ​តូចៗ)។​ សម្រាប់សង្កាត់ដែលមានតម្លៃទាប​បំផុត​គឺសង្កាតទំនប់ទឹក ដែលមានតម្លៃចម្លោះ ៣ ២០០ដុល្លារ​ ទៅ ​៦ ៦០០​ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ(សម្រាប់ផ្លូវធំ) និង ​២ ៨០០ដុល្លារទៅ ៤ ៤០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ (សម្រាប់នៅតាម​ផ្លូវ​តូចៗ)។​

២- ខណ្ឌដូនពេញ ៖ តំបន់នេះ​ដីធ្លីមានតម្លៃ​ចាប់ពី​ ២ ២០០​ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ ដល់ ​១៣ ៣០​០​ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រការ៉េ។​ សង្កាត់ដែលមានតម្លៃខ្ពស់ជាង​គេ​ក្នុង​ខណ្ឌមួយនេះគឺសង្កាត់​ផ្សារ​ថ្មីទី១ ​និងផ្សារថ្មីទី២ ដែលមានតម្លៃដល់ទៅ ​១៣ ៣០​០​ដុល្លារ​អាមេរិក​ (សម្រាប់ផ្លូវធំ) និង ​៤ ១០០ដុល្លារអាមេ​រិក​ក្នុង​មួយ​ម៉ែត្រ​​ការ៉េ​ (សម្រាប់តំបន់​ផ្លូវ​តូច​ៗ)​​។​

៣- ខណ្ឌ​ចំការ​មន ៖ ខណ្ឌនេះ​ដីធ្លីមានតម្លៃ​ចន្លោះពី ១ ៦០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ​ដល់ ​៧ ៣០០​ដុល្លារ​អាមេរិក​ ក្នុងនោះដែរ​សង្កាត់ទន្លេបាសាក​ សង្កាត់ទួលទំពូង​ទី១ និងទី២  តម្លៃដីអាច​មានដ​ល់ ​៧ ៣០០​ដុល្លារ​អាមេរិក (សម្រាប់ផ្លូវ​ធំ) ​និង​ ៤ ២០០ដុល្លារ​អាមេរិក (​សម្រាប់​តំបន់ផ្លូវ​តូច)។

៤- ខណ្ឌ៧មករា ៖ ​តំបន់នេះ​អាច​មានតម្លៃចន្លោះពី ២ ៣០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រការ៉េ ដល់ ​៨ ០០០​ដុល្លារអាមេរិកក្នុងមួយម៉ែត្រ​ការ៉េ​ ដោយ​សង្កាត់ដែលមានតម្លៃ​ ៨ ០០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ​ គឺសង្កាត់អូរឬស្សី​ ។

៥-​ ខណ្ឌទួលគោក ៖ តម្លៃដី​នៅក្នុង​ខណ្ឌទួល​គោកមានចន្លោះពី ១ ៩០០ដុល្លារអាមេរិក ​​ដល់ ៦ ១០០ដុល្លារ​អាមេរិកក្នុងមួយម៉ែត្រ​ការ៉េ ក្នុងនោះ សង្កាត់បឹងកក់ទី១ ​និងទី២ តម្លៃដីធ្លីអាច​ឡើង ​៦ ១០០​ដុល្លារ​អាមេ​រិ​ក (ស​ម្រា​​ប់​ផ្លូវធំ) និង​តម្លៃដល់ ៣ ៨០០ដុល្លារអាមេរិក(​សម្រាប់​តំបន់​នៅតាម​ផ្លូវ​តូចៗ) ។

របាយការណ៍​នេះគឺទទួលបានពី​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​ដែលបានវា​យ​តម្លៃ​កាល​ពី​​ចុ​ងឆ្នាំ២០២២​កន្លងទៅនេះ​ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)