សកម្មភាពទិញ-លក់ដីឡូតិ៍នៅផ្លូវជាតិលេខ៣ចាប់ផ្តើមកម្រើកឡើងវិញ

ភ្នំពេញ ៖ បន្ទាប់ពីជួបភាពស្ងប់ស្ងាត់មួយរយៈធំក្រោមឥទ្ធិពលនៃវិបត្តិជំងឺឆ្លងកូវីដ-១៩កាលពីពេលកន្លងទៅ ពេលនេះសកម្មភាពទីផ្សារនៃការទិញ-លក់អចលនទ្រព្យ ជាពិសេសប្រភេទដីឡូតិ៍នៅតាមតំបន់ផ្លូវជាតិ៣ ចាប់ផ្តើមកម្រើកឡើងវិញគួរឲ្យកត់សម្គាល់ ខណៈម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍បានជំរុញការលក់របស់ខ្លួនតាមរយៈការបញ្ចុះតម្លៃ និងផ្តល់រង្វាន់ផ្សេងៗជាច្រើន។

ក្រោយភាពភ័យខ្លាចពីជំងឺឆ្លងត្រូវបានថមថយ ជាពិសេសបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកដំណើរសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញកាលពីពេលថ្មីៗនេះគេសង្កេតឃើញថា ទីផ្សារអចលនទ្រព្យដែលទទួលរងនូវផលប៉ះពាល់មួយផ្នែកពីវិបត្តិជំងឺកូវីដ-១៩នោះ បានបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញជាបណ្តើរ ជាពិសេសទីផ្សារដីឡូតិ៍ដែលមានតម្លៃសមរម្យស្ថិតនៅតាមបណ្តាជាយរាជធានីភ្នំពេញ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អ៊ិន ណាង ដែលកំពុងអភិវឌ្ឍគម្រោងដីឡូតិ៍ និងសាងសង់វីឡាតម្លៃមធ្យមសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារបានមានប្រសាសន៍ប្រាប់ AMS ថា ក្នុងរយៈពេលប្រមាណ ១៨ខែកន្លងទៅនេះ ទីផ្សារដីធ្លីពិតជាទទួលរងនូវផលប៉ះពាល់ពីវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ប្រាកដ ប៉ុន្តែមិនបានធ្វើឲ្យតម្លៃអចលនទ្រព្យ ឬតម្លៃដីធ្លីធ្លាក់ចុះនោះទេ។

«យើងទទួលស្គាល់ថា កាលពីពេលកន្លងទៅវិស័យនេះពិតជារងនូវផលប៉ះពាល់ ប៉ុន្តែចំពោះតម្លៃមិនបានធ្លាក់នោះទេ លើកលែងតែម្ចាស់អចលនវត្ថុដែលត្រូវការលុយបង្វិលបន្ទាន់អាចសម្រេចចិត្តលក់បញ្ចុះតម្លៃតែប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ ទីផ្សារដីធ្លីបានងាកមករកភាពល្អប្រសើរឡើងវិញហើយ ជាពិសេសគម្រោងនៅតំបន់ផ្លូវជាតិលេខ៣ ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងក្រោមការចូលរួមពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន»

លោកបន្តថា

«គម្រោងអភិវឌ្ឍន៍របស់ខ្ញុំបច្ចុប្បន្នមានអតិថិជនចាប់អារម្មណ៍ និងបានទិញច្រើនជាងកាលពីពាក់កណ្តាលឆ្នាំ ព្រោះយើងមានច្រើនជម្រើស ទាំងតម្លៃ ទាំងទំហំ ហើយក៏មានអភិវឌ្ឍន៍លំនៅដ្ឋានជាប្រភេទវីឡាតម្លៃសមរម្យដែរ ហើយគ្រប់អតិថិជនដែលគាត់ទិញគឺទទួលបានអត្ថប្រយោជន៍បន្ថែមទាំងអស់។ ការផ្តល់អត្ថប្រយោជន៍បន្ថែមជាយុទ្ធសាស្ត្រទីផ្សារជំរុញការលក់។ យើងក៏មានផ្តល់ឲ្យអតិថិជន គម្រោងគេផ្សេងក៏ផ្តល់ឲ្យអតិថិជនដូចគ្នា បើយើងមិនមានផ្តល់ទេ អាចលក់ចាញ់គេ»

លោកបញ្ជាក់ថា

ស្រដៀងគ្នានេះដែរ លោក សុខ ប៊ុនធឿន នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Sok Bun Thouen Real Estate បានលើកឡើងថា បច្ចុប្បន្នគម្រោងដីឡូតិ៍នៅតំបន់ផ្លូវជាតិលេខ៣ កំពុងមានភាពកក្រើកជាងតំបន់ផ្លូវជាតិលេខ៤ ហើយតម្លៃក៏នៅមានកម្រិត និងងាយស្រួលលក់។ លោកបញ្ជាក់ថា ៖ «នៅតំបន់ផ្លូវជាតិលេខ៣ នៅមានដីទំនេរច្រើន ហើយតម្លៃក៏ទាបដែរ ដោយដីឡូតិ៍ទំហំ ៥ x ២០ នៅជាប់ផ្លូវជាតិមានតម្លៃត្រឹមជាង១ម៉ឺនដុល្លារ ឬទាបជាងនេះបន្តិចប្រសិនបើដីចូលផ្លូវក្នុង។ ដោយឡែកសម្រាប់ដីឡូតិ៍ដែលមានទំហំ ១០ x ២៥ ឬ ១០ x ៣០ និងនៅក្បែរផ្លូវជាតិមានតម្លៃចាប់ពីជាង៣ម៉ឺនដុល្លារឡើងទៅ ហើយតម្លៃទាំងនេះនឹងបន្តកើនឡើងទៀត បន្ទាន់ពីមនុស្សចាប់ផ្តើមសម្រុកអាជីវកម្មឡើងវិញ ជាពិសេស នៅពេលដែលមានគម្រោងរោងចក្រ ឬឧស្សាហកម្មផ្សេងចាប់ផ្តើមសាងសង់ដំណើរការដូចការគ្រោងទុក»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

រដ្ឋសភា ត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់ និងបន្ថយថ្លៃឡូជីស្ទិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

អន្តរគណៈកម្មការជំនាញទាំង១០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែ មិថុនាឆ្នាំ ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

ជនជាតិអាម៉េរិករាប់លាននាក់ សម្រេចចិត្តចាកចេញទៅរស់នៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

សកម្មភាពផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋអាម៉េរិកជាច្រើនទៅក្រៅប្រទេសមានទំនោរកាន់តែច្រើនឡើង ពិសេសគឺធ្វើឡើងដោយយ៉ាងស្ងប់ស្ងាត់

កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

កាសែតដ៏ល្បីឈ្មោះរបស់អាម៉េរិក The Wall Street Journal (WSJ) សរសេរថា កូរ៉េខាងជើងមានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោក

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ