ភ្នំពេញ ៖ កាលពីប៉ុន្មានឆ្នាំមុន អាជីវកម្មដីឡូត៍នៅកម្ពុជា ជាពិសេសនៅតាមតំបន់ជាយរាជធានីភ្នំពេញមានសកម្មភាពយ៉ាងផុសផុល ដែលធ្វើឱ្យអ្នកប្រកបរបរនេះរកប្រាក់កម្រៃ និងផលចំណេញបានយ៉ាងក្រាស់ក្រែល ប៉ុន្តែមកដល់ពេលនេះ អាជីវកម្មដីឡូត៍បានថមថយគួរឱ្យកត់សម្គាល់ ខណៈដែលគម្រោងដែលត្រូវបានប្រជាពលរដ្ឋដែលជាអតិថិជនទិញរួចហើយនោះភាគច្រើននៅមិនទាន់មានការអភិវឌ្ឍន៍លេចចេញជារូបរាងអ្វីនោះឡើយ។

ជុំវិញប្រធានបទទីផ្សារដីឡូត៍នៅកម្ពុជានាពេលបច្ចុប្បន្ននេះមានទស្សនផ្សេងៗគ្នាជាច្រើនដោយក្នុងនោះមានអ្នកខ្លះនិយាយគាំទ្រដោយបង្ហាញពីជំនឿថាទីផ្សារមួយនេះនៅតែមានប្រជាប្រជាប្រិយភាព ត្បិតថាប្រជាពលរដ្ឋដែលមិនទាន់មានដីសម្រាប់សាងសង់លំនៅដ្ឋានកម្មសិទ្ធិនៅមានច្រើន ប៉ុន្តែអ្នកខ្លះទៀតបានបង្ហាញពីភាពអស់ទំនុកចិត្ត ហើយរំពឹងថាទីផ្សារដីឡូត៍អាចនឹងមានការធ្លាក់ចុះ ខណៈដែលមានគម្រោងជាច្រើនដែលបានទិញហើយ ប៉ុន្តែមិនអាចធ្វើផ្ទះរស់នៅបានសមរម្យនោះទេ ។

លោក លី ភារម្យ ជាកម្មករបម្រើការងារជាជាងម៉ាស៊ីននៅរោងចក្រកាត់ដេរ និងរស់នៅក្នុងផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា លោកបានទិញដីឡូត៍នៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានចម្ងាយមិនឆា្ងយប៉ុន្មានពីរាជធានីភ្នំពេញ ក្នុងគោលបំណងសាងសង់លំនៅដ្ឋានស្នាក់នៅ ប៉ុន្តែរហូតមកដល់ពេលនេះ ទោះជាបានបង់ថ្លៃដីរួចរាល់ក៏នៅតែមិនអាចសង់លំនៅដ្ឋានបាននៅឡើយ។
លោក លី ភារម្យ បានបញ្ជាក់ថា ៖
“ខ្ញុំបានទិញដីហ្នឹងដោយបង់រំលោះក្នុងតម្លៃ៧០០០ដុល្លារក្នុងមួយឡូត៍ ទំហំ ៥ x ២០ ម៉ែត្រ ដោយសង្ឃឹមថាអាចសាងសង់ផ្ទះសមរម្យសម្រាប់រស់នៅ ប៉ុន្តែពេលនេះនៅតែមិនអាចធ្វើបាន ដោយសារតែគ្មានអ្នកណាទៅរស់នៅនោះទេ ដីនៅតែវាលធំធេង គ្មានបណ្តាញទឹក គ្មានបណ្តាញភ្លើងអគ្គិសនី មានតែបង្គោលប៉ុណ្ណោះ។ គិតៗទៅ ដូចជាចាញ់បោកក្រុមអ្នកលក់ ដែលពួកគេបានលុយរួចហើយក៏នាំគ្នាទៅបាត់”
លោក Cooler Tan អ្នកអភិវឌ្ឍន៍គម្រោងដីឡូត៏លំហែកាយនៅខេត្តកំពត បានឱ្យដឹងថា អាជីវកម្មដីឡូត៍នៅកម្ពុជាអាចនឹងបាត់បង់ ឬកាន់តែបាត់បង់ជំនឿពីប្រជាពលរដ្ឋ បើសិនជាអ្នកអភិវឌ្ឍន៍ដីឡូត៍មិនបានគិតគូរពីគុណភាព ហើយគិតតែពីយកប្រាក់ចំណេញហើយដើរចេញ ។
លោកបន្តថា ៖
“ការអភិវឌ្ឍដីឡូត៍ដែលមានគុណភាពគឺត្រូវគិតគូរពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឱ្យរួចរាល់ ដូចជាប្រព័ន្ធទឹក ភ្លើង ផ្លូវ និងលូ ឱ្យបានត្រឹមត្រូវ។ គិតគូរពីចំណីផ្លូវសម្រាប់ទុកអភិវឌ្ឍនៅពេលខាងមុខ ហើយនៅពេលពលរដ្ឋចូលសង់ផ្ទះស្នាក់នៅគឺពួកគាត់នឹងមិនមានបញ្ហាទៅលើប្រព័ន្ធ បង្ហូរទឹក ប្រព័ន្ធភ្លើងនោះឡើយ ប៉ុន្តែបើសិនជាដីឡូត៍បោះតែបង្គោល ហើយប្រកាសលក់ជូនពលរដ្ឋដោយមិនបានគិតគូរពីបញ្ហាទាំងអស់នេះ នៅពេលខាងមុខពលរដ្ឋនឹងលែងទុកចិត្ត លែងជឿជាក់លើគម្រោងដីឡូត៍ ហើយវានឹងបាត់បង់ទីផ្សាររួមតែម្ដង”
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍដីឡូត៍ហាក់មិនបានធ្វើឱ្យចំណេញដល់សេដ្ឋកិច្ចជាតិធំដុំនោះទេ ផ្ទុយទៅវិញវាធ្វើឱ្យមានបញ្ហាលំបាកដល់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនៅពេលអនាគត ព្រោះការពុះដីឡូត៍ជាទំហំតូចៗ មានច្រើនម្ចាស់ គឺពិបាកដល់អ្នកអភិវឌ្ឍន៍។
លោកឧកញ៉ាបានបន្តថា ៖
“ពលរដ្ឋដែលទិញដីឡូត៍ទាំងអស់មិនសុទ្ធតែមានជីវភាពដូចគ្នាទេ ដូច្នេះអ្នកមានលុយច្រើនអាចសង់ផ្ទះធំ អ្នកអត់សូវមានលទ្ធភាពក៏សង់ផ្ទះតូចៗទៅតាមលទ្ធភាព ដូច្នេះហើយវាអាចធ្វើឱ្យតំបន់នោះក្លាយជាសំណង់មិនមានរបៀប មានតូច មានធំ ទៅតាមកម្រិតជីវភាពរបស់ម្ចាស់ដី ឬម្ចាស់សំណង់”
យ៉ាងណាក៏ដោយ លោកឧកញ៉ាបានជំរុញ និងលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍គម្រោងដីឡូត៍គួរងាកទៅអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ ដែលមានលក្ខណៈស្តង់ដាតែមួយ ឬប្រសិនបើជាគម្រោងដីឡូត៍ ក៏គួរតែបំបែក ឬពុះដីឡូត៍ដែលមានទំហំធំជាង ៥ x ២០ ម៉ែត្រ និងមានការរៀបចំជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធឱ្យបានរៀបរយ ជៀសវាងមានការរំខាន ឬប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍ស្របតាមប្លង់មេរបស់រដ្ឋាភិបាលនៅពេលអនាគត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content