រដ្ឋមន្ត្រី​ដែនដី ជំរុញ​ឱ្យ​ផ្ដោតការយកចិត្តទុកដាក់គិតគូរអំពីគុណភាព និង​សុវ​ត្ថិ​ភា​ព​សំណ​ង់​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា

ភ្នំពេញ ៖ ការ​ផ្ដោត​ការយកចិត្តទុកដាក់​គិតគូរ​ពីគុណភាពសំណង់​ និង​សុវត្ថិភាពសំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ នឹង​ជំរុញឱ្យស្ថាបត្យកម្មខ្មែរ​នា​សហសម័យកាន់តែ​ប្រសើរ​ឡើង​ ។ នេះបើតាមការ​បញ្ជាក់ពីឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ ថ្លែង​ក្នុ​ងសិក្ខាសាលាស្ដីពីគុណភាព និងសុវត្ថិភាពសំណង់នៅប្រទេស​កម្ពុជា កាលពីព្រឹកថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះថា មានសារៈសំខាន់ ពីព្រោះ​ជា​ឱកា​ស​ជួ​ប​ជុំគ្នាមួយដែលអ្នកពាក់ព័ន្ធទាំងអស់គ្នាគឺជាអ្នកទទួលខុសត្រូវ និងកំណត់​នូវ​កិ​ច្ច​​កា​រដែ​ល​ត្រូវ​អ​នុវ​​ត្តឱ្យបានជោគជ័យនាថ្ងៃអនាគតសំរាប់កម្ពុជាលើផ្នែកស្ថាបត្យកម្ម និងវិស្វកម្ម ។

នាឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា អគ្គនាយកដ្ឋានសំណង់ គឺជាអគ្គនាយកដ្ឋានស្នូល ដើម្បី​ប្រ​យុទ្ធ​នឹ​ង​ស​មរភូមិការងារទាក់ទិននឹងគុណភាព និងសុវត្ថិភាពសំណង់នៅប្រទេសកម្ពុជា ហើយ​ក្រុ​ម​ប្រឹ​ក្សា​ជា​តិ​បទ​ប​ញ្ញ​ត្តិ​ប​ច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ក៏ជាសេនា​ធិ​កា​​រ​ដ៏​សំ​ខាន់ចាំបា​ច់​ផ​ង​ដែ​រក្នុ​ង​កា​រ​បង្កើ​​​តច្បាប់ និងអនុវត្ត។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖

«ដើម្បីឈា​ន​ស​ម្រេ​ច​បា​ន​នូ​វ​គោ​​ល​បំ​ណ​ង​រ​បស់​យើ​ងទាក់ទិននឹងគុណភាព សុវត្ថិភាព និងសោភ័ណភាពសំណង់ គឺត្រូវផ្ដើមចេញពីគំនិត ទស្សនវិស័យ បទដ្ឋាន​ប​​ច្ចេ​កទេស ដែលត្រូវមានការឯកភាពគ្នាតែមួយ ក្នុងស្មារតីធ្វើការជាក្រុម ស្មារតីជាសង្គមជាតិមួយ និងប្រទេសជា​​តិមួយ» ។

ឯកឧត្តម បានបន្ថែមថា ៖

«ទៅថ្ងៃមុខ យើងត្រូវមានគំនិតទស្សនៈរួមរបស់កម្ពុជា ហើយក្រុមប្រឹក្សា​ជាតិ​ប​ទ​ប​ញ្ញត្តិបច្ចេកទេសសំណង់ ត្រូវកំណត់ជាទស្សនវិស័យ ជាបទដ្ឋានបទបញ្ញត្តិទាំងអស់ ថាតើយើ​ង​គួរ​ធ្វើ​ដូ​ចម្ដេ​ច​ទាក់ទិននឹងវិស័យសំណង់សំរាប់ស្ថាបត្យកម្មខ្មែរនាសហសម័យក្នុងសង្គមជាតិមួយនេះ ដែល​ស្រ​ប​តា​មទី​តាំ​ង​ភូ​មិ​សាស្ត្រនៃតំបន់នីមួយៗ និងអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចធានាឱ្យប្រជាជនរស់នៅតជំនាន់បាន»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

ចិន ដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/06/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសពីការដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន ដោយបទប្បញ្ញត្តិនេះធ្វើឡើងស្របតាមច្បាប់ត្រួតពិនិត្យការនាំចេញ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាស្តីពីការនាំចេញទំនិញប្រើប្រាស់បានពីរមុខងារ

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *