ភ្នំពេញ ៖ អ្នកជួលខុនដូនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននៅតែជាជនបរទេសច្រើនជាងជនជាតិខ្មែរ ហើយសម្រាប់អ្នកទិញខុនដូក្នុងស្រុកភាគច្រើនជាជនជាតិខ្មែរដែលឈរនៅលេខរៀងទី១ ហើយរត់តាមពីក្រោយដោយជនជាតិចិន។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា អ្នកជួលខុនដូនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ នៅតែជាជនបរទេសមានបរិមាណច្រើនជាងជនជាតិខ្មែរ។ ជនបរទេសដែលជួលខុនដូនៅក្នុងប្រទេសកម្ពុជា គឺជាអ្នកដែលមកកម្ពុជា និងស្នាក់នៅយូរខែ ដូចជាមន្ត្រីទូត អ្នកធ្វើការអង្គការ ស្ថាប័នអន្តរជាតិ និងក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសកម្ពុជា ។ ក្រៅពីនេះក៏មានជនជាតិខ្មែរដែលជាអាណិកជនមកលេងប្រទេសកំណើត ហើយជួលខុនដូស្នាក់នៅបណ្តោះអាសន្ន ។

អ្នកនាងបន្តថា ៖
“តម្លៃជួលខុនដូកក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២នេះ នៅតែបន្តធា្លក់ ប៉ុន្តែការធ្លាក់តម្លៃនេះ មិនមានទំហំច្រើននោះទេគឺក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ ចំណែកអ្នកទិញខុនដូនៅកកម្ពុជាវិញភាគច្រើនគឺជាអ្នកក្នុងស្រុក ឬជនជាតិខ្មែរ ដូច្នេះអ្នកអភិវឌ្ឍន៍ខុនដូផ្គត់ផ្គង់នៅលើទីផ្សារក៏បានបង្វែរការអភិវឌ្ឍដោយផ្តោតទៅលើជនជាតិខ្មែរជំនួសវិញ ខណៈបរទេសមានចំនួនតិចតួច”
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា បច្ចុប្បន្ននេះទីផ្សារខុនដូដែលផ្ដោតទៅលើជនជាតិខ្មែរនៅតែលក់បានជាហូរហែ ប៉ុន្តែសម្រាប់ទីផ្សារខុនដូដែលផ្ដោតទៅលើជនបរទេសមានបញ្ហាបន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកល ហើយបើសិនជាឆ្នាំ២០២៣ សេដ្ឋកិច្ចសកលចាប់ផ្ដើមមានបញ្ហាធ្ងន់ធ្ងរជាងនេះ ទីផ្សារខុនដូដែលផ្ដោតទៅលើជនបរទេសនឹងមានបញ្ហាធ្ងន់ធ្ងរជាងបច្ចុប្បន្ននេះដែរ។
លោកបន្តថា ៖
“យើងរំពឹងថា ទីផ្សារខុនដូនឹងល្អប្រសើរឡើងវិញនៅពេលឆាប់ៗនេះ ក្រោយពីស្ថានភាពនៃវិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានប្រសើរ ដោយរំពឹងថាជនបរទេសនឹងចូលមកកម្ពុជាដើម្បីស្វែងរកការវិនិយោគ និងធ្វើដំណើរកម្សាន្ត”
របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានចេញផ្សាយថា សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ តម្លៃជួលខុនដូនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះតិចតួចធៀបនឹងត្រីមាសទី២ ដោយក្នុងនោះខុនដូលំដាប់ខ្ពស់ ធ្លាក់ចុះ០,៣ភាគរយ ខុនដូតម្លៃមធ្យមធ្លាក់ចុះ ០,៩ភាគរយ និងខុនដូតម្លៃសមរម្យធ្លាក់ចុះ ២,៣ភាគរយ ខណៈដែលតម្លៃជួលខុនដូប្រភេទសមរម្យក្នុងត្រីមាសទី៣ មានតម្លៃជិត៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ខុនដូប្រភេទមធ្យមបានធ្លាក់ចុះពីជិត១២ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០២០មកត្រឹមក្រោម១០ដុល្លារក្នុងមួយម៉ែត្រកការ៉េក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ហើយខុនដូលំដាប់ខ្ពស់បានធ្លាក់ចុះពីជាង១៤ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០២០មកនៅត្រឹម១១ដុល្លារក្នុងត្រីមាសទី៣ឆ្នាំនេះ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content