ភ្នំពេញ ៖ សកម្មភាពនៃការជួលដីធ្លីនៅក្នុងខេត្តបាត់ដំបងត្រូវបានគេមើលឃើញថា ភាគច្រើនផ្ដោតទៅលើការធ្វើកសិកម្ម និងជួលដីជាលក្ខណៈធំៗ ដែលសកម្មភាពនេះដែរបានជួយដល់ម្ចាស់ដីដោយមិនចាំបាច់ចំណាយច្រើនទៅលើកាតព្វកិច្ចពន្ធ (ដីទំនេរ)។

លោក កែវ សារ៉ន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តបាត់ដំបងឱ្យដឹងថា សកម្មភាពនៃការជួលដីធ្លីនៅក្នុងខេត្តបាត់ដំបងមួយរយៈចុងក្រោយនេះហាក់មានកំណើនគួរឱ្យកត់សម្គាល់ខណៈសកម្មភាពនេះបានកើតឡើងយូរហើយ គឺអ្នកដែលមានដីធំៗនៅក្នុងខេត្តបានជួលទៅឱ្យកសិករក្នុងខេត្តដើម្បីបង្កបង្កើនផលកសិកម្ម ។

លោកបន្តថា ៖
“តម្លៃនៃការជួលដីនៅក្នុងខេត្តនេះមានតម្លៃចន្លោះពី ៤០០ ទៅ ៥០០ដុល្លារអាមេរិកក្នុងមួយហិកតាក្នុងមួយឆ្នាំ អាស្រ័យទៅលើប្រភេទដី និងផលដំណាំដែលអាចដាំដុះលើដីនោះបានដូចជានៅក្នុងស្រុករតនមណ្ឌល និងស្រុកបាណន់ជាដើម ដោយកសិករដែលជួលដីធ្វើកសិកម្មភាគច្រើនដាំដំណាំដំឡូងមី ហើយបើតាមអ្វីដែលគាត់បានប្រាប់ពួកយើងក្នុងមួយឆ្នាំចាប់តាំងពីពេលដាំរហូតដល់ប្រមូលផលគឺចំណាយប្រមាណ ១៥០០ដុល្លារអាមេរិកក្នុងមួយហិកតា ហើយបើសិនជាឆ្នាំណាតម្លៃដំឡូងមីលើទីផ្សារកើនឡើងល្អក៏ធ្វើឱ្យពួកគាត់បានចំណេញច្រើន។ ក្រៅពីដំណាំនេះក៏មានកសិករផ្សេងទៀតបានជួលដីស្រែសម្រាប់ធ្វើដំណាំស្រូវផងដែរ”

លោក សារ៉ន បន្ថែមថា សកម្មភាពនៃការជួលដីនេះ វាបានជួយដល់កសិករដែលមិនមានដីច្រើនសម្រាប់បង្កបង្កើនផលដំណាំសម្រាប់លក់លើទីផ្សារ ហើយក៏បានជួយដល់ម្ចាស់ដីដែលទំនេរទទួលបានចំណូល និងរួចផុតពីកាតព្វកិច្ចពន្ធផងដែរ ដោយសារតែដីដែលទំនេរមិនធ្វើអ្វីនោះនឹងត្រូវបង់ពន្ធថ្លៃជាងដីដែលធ្វើកសិកម្ម។
អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ក៏បានឱ្យដឹងផងដែរថា តាមពិតទៅកម្ពុជាមានសក្ដានុពលខ្ពស់ណាស់ខាងវិស័យកសិកម្ម ហើយបើសិនជាម្ចាស់ដីចេះកែច្នៃដីធ្លីឱ្យមានប្រយោជន៍នោះវានឹងផ្ដល់ចំណូលដល់ម្ចាស់ដីនោះជាច្រើនផងដែរ ដោយមិនចាំបាច់ទាល់តែអភិវឌ្ឍន៍អគារ ឬលំនៅឋានធំៗទេ ។
អ្នកស្រីបានបន្តថា កន្លងមកវិនិយោគិនដែលមកពីបរទេសក៏មានមួយចំនួនមកសិក្សាស្វែងយល់ពីសក្ដានុពលវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះមានក្រុមហ៊ុនបរទេសមួយចំនួនបានបណ្ដាក់ទុនវិនិយោគលើវិស័យកសិកម្ម ដូចជា ដំណាំកៅស៊ូ ដំឡូងមី និងដំណាំយុទ្ធសាស្ត្រសម្រាប់នាំចេញមួយចំនួនទៀត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content