សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ភ្នំពេញ ៖ បច្ចុប្បន្ននេះ រដ្ឋ​បាលខេត្តកំពត​បាន និងកំពុង​អភិវឌ្ឍ​ន៍​​សមិទ្ធផល​ទេសចរណ៍​ថ្មីៗជាបន្តបន្ទាប់ ដូចជា​ឆ្នេរ​តាមប​ណ្ដោយដងព្រែក​កំពង់បាយ រូប​សំណាក​សេះសមុទ្រ​ និងសមិទ្ធផល​ទេសចរណ៍​ផ្សេងៗទៀត​ ដែលទាំងអស់នេះនឹងក្លាយជាចលករជួយជំរុញ និងលើកកម្ពស់ទីផ្សារអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លីក្នុងតំបន់អភិវឌ្ឍន៍។​

បើតាមរបាយការណ៍​មន្ទីរទេសចរណ៍​ខេត្តកំពត​បាន​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​៤ថ្ងៃ​នៃពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​​ជាតិ​ខ្មែរ​កន្លងទៅ​នេះ ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរជាតិដើរលេង​កម្សាន្ត​ជាង​១លាន​៤សែននាក់​ ហើ​យ​​​​តាម​រយៈ​ចំនួន​ទេសចរ​ដើរ​លេង​ក្នុង​ខេត្តកំពត​នេះដែរ​គឺជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារ​ដីធ្លី​ និងវិស័យ​អ​ច​លន​ទ្រព្យ​ ដូចជា​តម្រូវការ​ស្នាក់​នៅ រីសត​​ផ្ទះលំហែ​ សណ្ឋាគារ និងភោជនីយដ្ឋាន​ជាដើម​ ។​

ក្រៅពីនេះដែរ គម្រោងលើ​កកម្ពស់​កម្រិត​គុណភាពផ្លូវ​ជាតិលេខ​៣៣ និងលេខ​៣១​ ក៏​ជា​សមិទ្ធផល​មួយ​ទាក់​ទាញ​​ភ្ញៀវទេសចរពីតំបន់​នានា​ទៅកាន់​ខេត្តតំបន់​សមុទ្រ​មួយនេះ​​ ដែលនឹងធ្វើឱ្យខេត្ត​មួយនេះ​កាន់តែទា​ក់​ទា​ញ​​​ដល់​ការ​វិនិ​យោ​គ ជាពិសេស​ការ​វិនិយោគលើ​វិស័យ​ទេសចរណ៍ ។

បើតាម​លោក ​ជិន ណារិន​ នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុនអចលនទ្រព្យ​ Sunshine បានមានប្រសាសន៍ឱ្យដឹងថា​ គម្រោងអភិវឌ្ឍន៍ថ្មីៗនៅក្នុងទឹកដី​ខេត្តកំពត​ ដែល​រដ្ឋ​បាល​ខេត្ត​កំពុង​អនុវត្តន៍​នឹង​ទាក់ទាញទេសចរ​ និង​វិនិ​យោ​គិន​ចូលមកកាន់ខេត្តកំពត​បន្ថែ​ទៀត ហើយលោករំពឹងថា​ទីផ្សារ​ដីធ្លី​នៅក្នុង​ខេត្តកំពត​ ជាពិសេស​ប្រភេទដីសម្រាប់អភិវឌ្ឍជាកន្លែង​លំហែ​នឹង​មានសម្ទុះមួយ​កម្រិត​ទៀត​ជាមិនខាន ។

ជាមួយគ្នានេះ លោក​ក៏បានបន្តថា​ បច្ចុប្បន្ន គម្រោងធំៗមួយចំនួនទៀតក្នុង​ខេត្តកំពត​រួមមានដូចជា​គម្រោងកំពង់ផែ​ និង​មជ្ឈមណ្ឌលភស្តុភារកម្ម​ ក៏នឹង​ជំរុញឱ្យមានការ​វិនិយោគ​លើ​ទីផ្សារឃ្លាំង​ស្តុកទំនិញនៅតាមបណ្ដោយផ្លូវ​ជាតិលេខ​៣ និង​តំបន់ជាយៗ​ក្រុង​កំពត​ ។ ម្យ៉ាងទៀត​​ នៅពេល​ដែល​គម្រោង​កំពង់ផែទេសចរណ៍​ខេត្តកំពត​ដាក់​ដំ​ណើ​​រ​ការ​​ក៏នឹងទាក់ទាញ​ទេសចរជាតិ-អន្តរជាតិ​បន្ថែមចូល​មកកាន់ទឹក​​ដី​ខេត្តកំពត ដែលនឹង​ធ្វើឱ្យតម្រូវការ​ផលិត​ផល​​ទេសចរ​ណ៍​កាន់តែមានកំណើន ។

គួរ​បញ្ជាក់ថា​ ធនាគារអភិវឌ្ឍន៍អាស៊ី​ ក៏បានផ្ដល់​កម្ចីដល់​រដ្ឋាភិបាល​ក្នុងកា​ររៀបចំទីក្រុង​ចំនួន​៣​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះក៏មានក្រុង​កំពត​នៃ​ខេត្តកំពត​ផងដែរ ដូចជា​ការ​រៀប​ចំ​ហេ​ដ្ឋារចនាសម្ព័ន្ធ​ឱ្យ​មានសោភ័ណភាព ។ ក្រៅពីនេះ​មា​ន​ក្រុង​ចំនួន​២​ទៀត​ដែល​ធនាគារ​អន្តរជាតិ​មួយនេះបានផ្ដល់​កម្ចី​ដើម្បីរៀបចំ​​ផងដែរ រួមមានក្រុងបាវិត​នៃ​ខេត្ត​ស្វាយរៀង និង​ក្រុង​​ប៉ោយ​ប៉ែត នៃខេត្ត​បន្ទាយ​មានជ័យ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ