រាជធានីភ្នំពេញស្ថិតក្នុងតារាងទីក្រុងល្អបំផុតទាំង ៥ នៅអាស៊ីសម្រាប់វិស័យអចលនទ្រព្យ

ភ្នំពេញ ៖ ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្រៅប្រទេសគឺជារឿងដ៏លំបាកបំផុតសម្រាប់ការសម្រេចចិត្ត ពីព្រោះថាវាត្រូវទាមទារឲ្យ​មានការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅទៅលើចរន្តសេដ្ឋកិច្ច និងវិវត្តន៍ទៅនៃស្ថិរភាពរបស់ប្រទេសនីមួយៗ ហើយកត្តាសំខាន់ៗដែលបាន ជួយដល់ការសម្រេចចិត្តរបស់អ្នកវិនិយោគបរទេសមកលើវិស័យអចលនទ្រព្យអាចមានដូចជាឱកាសការងារ ទំហំនៃការផ្គត់ផ្គង់លំនៅដ្ឋាន ផលិតផលក្នុងស្រុកសរុប ព្រមទាំងកត្តាសំខាន់ៗជាច្រើនទៀតដែលពាក់ព័ន្ធ។

Invest Asia ដែលជាវេបសាយអចលនទ្រព្យ និងវិនិយោគដ៏ចាស់វស្សាមួយបានចេញផ្សាយកាលពីពេលថ្មីៗនេះជាមួយនឹង​ការធ្វើចំណាត់​ថ្នាក់ទៅលើទីក្រុងទាំង ៥ របស់អាស៊ី ដែលជឿជាក់ថា ជាទីកន្លែងដ៏មានសក្តានុពលបំផុតសម្រាប់វិនិយោគអចលនទ្រព្យ ជាពិសេស ការទិញអចលនទ្រព្យតែម្តង ដោយក្នុងនោះក៏មានរាជធានីភ្នំពេញនៃកម្ពុជារបស់យើងផងដែរ។

ជាមួយគ្នានេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការសម្រេចចិត្តដល់ការវិនិយោគអចលនទ្រព្យនៅតំបន់អាស៊ី ជាពិសេសនៅក្នុងទីក្រុងទាំង ៥ ដែល Invest Asia បានធ្វើការណែនាំ ៖

១- ទីក្រុងបាងកក ៖ បាងកក ត្រូវបានចាត់ទុកថាជាទីក្រុងដែលទទួលស្វាគមន៍ភ្ញៀវអន្តរជាតិមកទស្សនាច្រើនបំផុតលើពិភពលោក​នៅ​ក្នុង​អំឡុង​ពេលមុនវិបត្តិកូវីដ ឬជាមធ្យមប្រមាណជា ៣៥លាននាក់មកកាន់ទឹកដីដែលត្រូវបានគេដាក់ឈ្មោះថា Land of Smiles ។ ដូចនេះ ប្រសិនបើនិយាយពីអាស៊ី បាងកក គឺមិនត្រូវបានបំភ្លេចឡើយចំពោះក្រុមអ្នកវិនិយោគ ពីព្រោះថាក្រៅតែពីសេដ្ឋកិច្ចរឹងម៉ាំ រូបិយវត្ថុមានតម្លៃ​ជាងគេ ក៏ជាទីក្រុងដែលមានតម្រូវការអចលនទ្រព្យខ្លាំងបំផុតផងដែរ។
២- ទីក្រុងកូឡាឡាំពួ ៖ បើប្រៀបធៀបទៅនឹងបាងកក ទីក្រុងកូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី គឺជាទីក្រុងដែលមានលក្ខណៈស្រដៀងគ្នា ទាំងការរស់នៅ ទាំងបរិយាកាស ជាពិសេសតម្លៃអចលនទ្រព្យតែម្តង។ កាន់តែពិសេសជាងនេះ ទីក្រុងកូឡាឡាំពួ បានអនុញ្ញាតឲ្យជន​បរទេស​ឈរឈ្មោះផ្ទាល់ក្នុងការទិញអចលនទ្រព្យបានថែមទៀតផង។

៣- ទីក្រុងភ្នំពេញ ៖ កម្ពុជា គឺជាប្រទេសមួយដែលមានល្បឿនសេដ្ឋកិច្ចលឿនបំផុតធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយ​ក្នុងនោះ រាជធានីភ្នំពេញ ក្រៅតែពីមានគ្រឹះនគរូបនីយកម្មរឹងមាំ ក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានអត្រាកំណើន​សេដ្ឋកិច្ចដ៏មាន​ស្ថិរភាព​ផងដែរ ហើយតាមការព្យាករណ៍ អត្រាកំណើននៃចំនួនពលរដ្ឋក្នុងទីក្រុងអាចនឹងកើនឡើងទៅដល់៤លាននាក់​នៅត្រឹមឆ្នាំ២០៣០​ខាង​មុខនេះ។ ណមិនត្រឹមតែប៉ុណ្ណោះ ភ្នំពេញក៏ជាកន្លែងប្រមូលផ្តុំទៅដោយធនាគារអន្តរជាតិល្បីៗ ដូចជា ICBC, Bank of China និង ABA ជាដើម ខណៈដែលយីហោផ្សារទំនើបដ៏ល្បីបំផុតរបស់ជប៉ុនដូចជា AEON Group ជាដើមក៏មានវត្តមាននៅទីនេះផងដែរ។ ទោះជាយ៉ាងណា បើងាកទៅមើលតម្លៃអចលនទ្រព្យវិញគឺនៅមានកម្រិតទាបជាងបណ្តាប្រទេស ក៏ដូចជាទីក្រុងនានានៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយតម្លៃដីធ្លីនៅក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសប្រចាំប្រទេសអាចស្ថិតនៅក្នុងចន្លោះពី ១០ ០០០-១២ ០០០ដុល្លារ​ក្នុង​មួយម៉ែត្រការ៉េប៉ុណ្ណោះ។

៤- ទីក្រុងម៉ានីល ៖ ជាទីក្រុងដ៏ធំដែលមានពលរដ្ឋរស់នៅដល់ទៅជាង ២៥លាននាក់ ហើយនឹងប្រហែល ៣៥លាននាក់នៅក្នុងឆ្នាំ២០៥០​ខាងមុខ ដែលធ្វើឲ្យចំនួនពលរដ្ឋក្នុងទីក្រុងមានចំនួនច្រើនជាងទីក្រុងតូក្យូ និងក្រុងប៉េកាំងប្រទេសចិន។ ក្រុងម៉ានីល ត្រូវបានគេ ប្រដូច ទៅនឹង​ទីក្រុងតូក្យូនៅក្នុងសតវត្សរ៍ទី២១នេះ បើទោះបីជាលក្ខខណ្ឌមួយចំនួននៅតែបន្តផ្តល់ភាពលំបាកចំពោះជនបរទេសក្នុងការទិញយក​អចលនទ្រព្យនៅទីនេះក្តី។

៥- ទីក្រុងសេអ៊ូល ៖ ជាទីក្រុងដែលមានកម្រិតប្រជាសាស្ត្រល្អ ហើយច្បាប់សម្រាប់អ្នកវិនិយោគបរទេសមានភាពរាក់ទាក់ និងស្វាគមន៍​ជាងច្បាប់ដែលមាននៅក្នុងប្រទេសចិន ឬប្រទេសជប៉ុនហើយសេអ៊ូលបានផ្តល់លក្ខខណ្ឌដែលអនុញ្ញាតឲ្យជនបរទេសអាចទិញ​អចលនទ្រព្យ​ក្នុង​នាមជា​ម្ចាស់កម្មសិទ្ធឈ្មោះផ្ទាល់ខ្លួនឯងបានផងដែរដូចជាទីក្រុងកូឡាឡាំពួដែរ។

គួរឲ្យដឹងដែរថា សេអ៊ូល គឺទីក្រុងតែមួយគត់ដែលស្ថិតនៅក្នុងប្រទេសអភិវឌ្ឍធៀបទៅនឹងបណ្តាទីក្រុងខាងលើ ប៉ុន្តែលក្ខខណ្ឌនៃការជួញ​ដូរ​ក្នុងវិស័យ​អចលនទ្រព្យពិតជាមានភាពងាយស្រួលខ្លាំងជាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍផ្សេងទៀតក្នុងតំបន់អាស៊ី​ទាំងមូល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។