ភ្នំពេញ គ្រោង​រៀបចំផ្លូវ​សម្រាប់ថ្មើ​រជើង និង​ផ្សាររាត្រី​ចំនួន​៣ទីតាំង​​លើផ្ទៃដីជិត​៦០​ហិក​តា

ភ្នំពេញ ៖ រដ្ឋបាល​សាលា​រាជធានីភ្នំពេញ បាន​បើក​កិច្ច​ប្រជុំ​មួយកាលពីចុងសប្ដាហ៍កន្លងទៅនេះពីគម្រោង​រៀបចំ​ផ្លូវ​សម្រាប់ថ្មើជើង​នៅ៣ទីតាំង​ដែលមានផ្ទៃដី​សរុប​ជិត​៦០ហិកតា ស​ម្រា​ប់ឱ្យ​ពលរដ្ឋ​អាច​ដើរ​កម្សាន្ត​ពេល​ល្ងាច ឬ​ស​ម្រា​ប់ពលរដ្ឋអាច​រត់​ហាត់​ប្រាណ​ ស្របទៅតាម​ការណែនាំរបស់​រដ្ឋមន្ត្រីក្រសួងរៀ​បចំ​ដែ​នដី ​​​ន​គ​​​​​រូប​នី​យ​ក​ម្ម និ​ង​សំ​ណង់​ដែ​ល​ជំ​រុ​ញ​ឱ្យ​មាន​ការរៀបចំ​សម្រាប់ថ្មើ​ជើងនៅទីក្រុង​ឱ្យបានច្រើន​ ។

យោង​តាមគម្រោង​ប្លង់​មេ​របស់​សាលារាជរដ្ឋាភិបាល​ដែលចេញផ្សាយ​នៅពេលថ្មីៗបានបង្ហាញ​ទីតាំង​ចំនួន​៣ ដែលរ​ដ្ឋ​បាល​រាជធានីភ្នំពេញគ្រោងរៀបចំ ដោយក្នុងនោះរួមមានតំបន់​នៅមុខ​ក្រសួងប្រៃសណីយ៍ ដែលតំបន់​នេះ​នឹង​រៀបចំ​ជា​វិថី​អាហារ​សម្រា​ប់ប​ង​ប្អូន​ប្រ​ជា​ព​​លរដ្ឋអាច​ដើរ​ក​ម្សាន្ត​ផង​ ហាត់​ប្រាណផង និងអាចទទួលទាន​អាហារ​បាន​ផងដែរ​ ។ តំបន់ទី​១នេះ គ្រោងនឹង​រៀប​ចំ​លើ​ផ្ទៃដីទំហំ​ ៣,៣ហិកតា ដោយព្រំប្រទល់​ខាងជើង​ជាប់​ផ្លូវលេខ​៩៤ ខាង​ត្បូង​ជាប់​ផ្លូវ​លេខ​១០៦ ខាងលិច​ជាប់​ផ្លូវ១៣ និង​ខាង​កើត​ជាប់​តីរវិថីព្រះសីសុវត្ថិ ។

តំបន់ទី​២ ដែល​សាលា​រាជធានីភ្នំពេញ គ្រោងនឹ​ងអភិវឌ្ឍ​ន៍​ជាផ្លូវ​ថ្មើរជើង​ មានផ្ទៃដីទំហំ ២០,៧ហិកតា​ ដោយ​ខាង​ជើង​ជាប់នឹង​ផ្លូវ​លេខ​១០៦ ខាង​ត្បូង​ជាប់ផ្លូវ​លេខ​១៨៤ ខាងលិច​ជាប់ផ្លូវលេខ​១៣ និងខាងកើត​ជាប់​តីរ​វិថី​​ព្រះសីហនុ​សុវត្ថិ ។ តំបន់​នេះក៏គ្រោងនឹង​រៀបចំជា​តំបន់​ផ្សាររាត្រី  (ផាប់​ស្ទ្រីត )ផងដែរ ។ ចំណែក​តំបន់​ទី​៣ ដែល​ត្រៀម​រៀប​ចំជា​ផ្លូវថ្មើជើងដែរ​​នោះ មានផ្ទៃដីទំហំ​ ៣៤ហិកតា​ ដោយ​មានព្រំប្រទល់​ខាងជើង​ជាប់ផ្លូវ​លេខ​​១៨៤ ខាងត្បូង​ជាប់​មហា​វិថី​ព្រះសីហនុ ខាង​លិចជាប់​ផ្លូវ​លេខ​០៧ និងខាង​កើត​ជាប់​តីរវិថី​ព្រះសីហនុ ។ តំបន់នេះ​នឹង​គ្រោ​ងរៀបចំ​ជា​តំបន់​លំ​ហែ​កាយ​ ។

បើតាម​ឯកឧត្តម​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា តំបន់ទាំង៣ ដែលសាលា​រាជ​ធា​នី​ភ្នំ​ពេញ​គ្រោង​នឹង​រៀបចំ​ជា​ផ្លូវ​ថ្មើជើង​នោះ ក៏គ្រោងនឹង​រៀបចំ​ឡើង​ឱ្យមាន​សោភ័ណភាពស្រស់​បំ​ព្រង​ ជា​តំបន់​បៃតង​ មាន​សួន​ច្បារ តាំង​ភ្លើង​ចម្រុះពណ៌ មានបង្គន់​អនាម័យ​ ចំណតយានយន្ត​បណ្ដោះ​អា​សន្ន មាន​ហាងទំនិញ ភោជនីយដ្ឋាន​ សណ្ឋាគារ បា និង​ជាកន្លែង​ PUP STREET ផងដែរ ។ នៅ​ពេល​​ធ្វើ​រួច​រា​ល់ តំបន់​ទាំង​​នេះនឹង​បើកឱ្យភ្ញៀវ​ទេសចរជាតិ​ និងអន្តរជាតិ​ចូល​ទិញទំនិញ និងកម្សាន្ត​សប្បា​យ​ចាប់​ពី​ម៉ោង​​៦​ល្ងាច​ ដល់​ម៉ោង​១១​យប់ ។

ឯកឧត្តម​បានបន្តថា​ គម្រោង​អភិវឌ្ឍន៍ផ្លូវ​ថ្មើរជើង និងផ្សាររាត្រីទាំងនេះ បាន​សិក្សា​ចប់​សព្វ​គ្រប់ហើយ ហើយក៏បានចាប់​ផ្ដើមអនុវត្តន៍ការងារ​ចាប់ពីពេលនេះ ដោយត្រូវ​ប្រើប្រាស់ពេលវេលា​សាងសង់​ផ្លូវនេះរយៈ​ពេល​៦ខែ ពោលគឺត្រូវ​ធ្វើឱ្យរួចរាល់​នៅមុន​ចូលឆ្នាំសាកល ​២០២៥ ខាងមុខនេះ ។

គួរ​បញ្ជាក់ថា​ ឯកឧត្តម ​សាយ សំអាល់ ឧបនាយករ​ដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និង​សំណង់​ កាលពីពេលថ្មីៗនេះ បានជំរុញឱ្យ​មន្ត្រី​ និងក្រសួងពាក់ព័ន្ធ​អភិវឌ្ឍន៍រៀបចំក្រុង​ឱ្យ​មានសោភ័ណភាព និង​លើ​កកម្ពស់​សុខុមាលភាពប្រជាពលរដ្ឋ​តាមរយៈ​ការ​ជំរុញឱ្យ​ប្រជាពលរដ្ឋ​ដើរ​ឱ្យបានច្រើន ដូចជាការ​រៀបចំផ្លូវ​សម្រាប់ថ្មើរជើង រៀបចំដាំដើមឈើ​នៅតាមដងផ្លូវ​ថ្មើរជើងទាំង​នោះជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)