សម្ដេច​នាយករដ្ឋមន្ត្រីប្រាប់ឱ្យថ្នាក់ដឹកនាំខេត្ត​​ប្រកួ​តប្រជែងលើការទាក់ទាញអ្នកវិនិយោគ

ភ្នំពេញ ៖ ថ្លែងចេញពីខេត្តតាកែវ​ នាឱកាស​ជួបសំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនីជិត​២ម៉ឺន​នាក់​ក្នុងស្រុក​បាទី សម្ដេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ​បានប្រាប់ទៅអភិបាលខេត្ត ឬថ្នាក់ដឹកនាំ​ខេត្ត​ទាំងអស់​ក្នុ​ងប្រទេសកម្ពុជា បង្កើនភាព​ទាក់ទាញ​ការ​វិនិយោគ ទេសចរណ៍ ដោយ​ឱ្យមានកា​រប្រកួ​តប្រជែង​​ដូចនឹ​ងប្រទេស​មួយចំនួន​បានធ្វើ ។

សម្ដេចមានប្រសាសន៍ថា​ ខេត្តទាំងអស់​ក្នុ​ងប្រទេស​កម្ពុជា​​​គួរចាប់ផ្ដើម​ប្រកួតគ្នាទាក់ម៉ូយ ដែលសំដៅលើ​ទាក់ទាញ​ការ​វិនិយោគ​ មិនថា​ទេសចរណ៍ ឬឧស្សាហកម្មនោះទេ ​ខេត្ត​ខ្លះ​មានសក្ដានុពល​ទេសចរណ៍ ​ដូច្នេះគួរ​ទា​ក់​ទាញលើ​ផ្នែកទេសចរណ៍ ខេត្តខ្លះទៀត​មានសក្ដានុពលខាងឧស្សាហកម្មអាច​ទាក់ទា​ញ​អ្នក​​វិ​និយោ​គ​ម​ក​បណ្ដា​ក់ទុន​ខាងឧស្សាហកម្ម ចំណែកខេត្ត​ដែលមានសក្ដានុពល​ខាងកសិកម្ម អាច​ទាក់ទាញមក​បណ្ដា​ក់​ទុនវិនិយោគលើកសិកម្ម ។​

សម្ដេច​បន្តថា នៅប្រទេសមួយ​ចំនួន ខេត្ត​របស់គេនីមួយៗ​ប្រកួ​តប្រជែងគ្នា​ទាក់ម៉ូយ​ ដូច្នេះកម្ពុជា​គួរ​ចា​ប់​ផ្ដើម​អនុវត្តន៍​ពីពេលនេះតទៅ ។ ​​កន្លងមក​រាជរដ្ឋាភិបាល បានខិតខំ​ទាក់ម៉ូយ​តែម្នាក់​ឯង ហើយ​ពេល​ទាក់​ម៉ូយ​បានហើយ ខេត្ត​ខ្លះអត់ខិតខំទាក់ទាញ​បន្ត​ ដូច្នេះ ក៏រាងហត់បន្តិច​ដែរ អញ្ចឹង​ខេត្ត​នីមួយៗ​ ចាប់​ផ្ដើម​ទាក់ម៉ូយ​បន្តពីរាជរដ្ឋាភិបាល ។​

សម្ដេច​បន្ថែមថា​ ៖

«មុននឹង​ឱ្យគេមកលេង​យើង យើង​គួររៀបចំផ្ទះឱ្យបានស្អាត ។ ក្នុងន័យ​នេះ គឺសំដៅលើ​ខេត្ត​នីមួយៗ ត្រូវ​ចេះរៀបចំ សម្របសម្រួល​ និងរង់ចាំស្វាគមន៍វិនិយោគិនចូលមកកាន់ទឹកដី​របស់ខ្លួន ។​ ក្នុង​រយៈ​ពេល៣សប្ដាហ៍នេះ ខ្ញុំបានចេញទាក់ម៉ូយ​ ទាំងម៉ូយ​ក្នុងប្រទេស​ និងម៉ូយ​នៅក្រៅប្រទេស ដូច​ជា​ទៅ​ប្រ​ទេ​ស​​ឥណ្ឌូនេស៊ី និងបានជួបម៉ូយ​មកពីច្រើនប្រទេស ដូចជា​មេដឹកនាំអាស៊ាន ជប៉ុន និងចិន  បន្ទាប់​មក​ទៅ​ប្រ​ទេស​ចិន​ដើម្បីជួបវិនិយោគិន​ជនជាតិចិន​ជាច្រើន​ទៀត ហើយនៅថ្ងៃទី២១​ខាងមុខ​នេះ ខ្ញុំ​នឹង​ទៅ​អាមេរិក ដោយគ្រោងជួប​ជាមួយវិនិយោគិននៅអាមេរិក​ជាច្រើនទៀត»។

ឯកឧត្តម ​អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ​ខេត្ត​តា​កែវ​​ក៏បាន​ខិតខំប្រឹង​ប្រែង​ក្នុងការទាក់ទាញ​អ្នក​វិនិយោគទាំងក្នុង​វិស័យកសិកម្ម និង​វិស័យ​ ឧស្សាហកម្ម​ជា​ពិសេស​រោងចក្រ​សហគ្រាស​ ។

ឯកឧត្តមបន្តថា ថ្មីៗនេះ​មានរោងចក្រ​ចំនួន៣​បន្ថែមទៀត​បានចូលមកកាន់ទឹកដីនៃខេត្ត​តាកែវ និង​កំពុង​ស្វែង​រកទីតាំង​បណ្ដាក់ទុនលើ​គម្រោ​ងវិនិយោគ​របស់ខ្លួន​ ដែលការ​វិនិយោគលើ​គម្រោង​រោងចក្រ​សហគ្រាស​នេះ បានផ្ដល់ឱកាសការងារដល់ពលរដ្ឋក្នុង​ខេត្ត​តាកែវ​រាប់ម៉ឺន​នាក់ ។ បច្ចុប្បន្ន​រោងចក្រ​ឧស្សាហកម្មក្នុង​ខេត្តតាកែវបានផ្ដល់ការងារ​ដល់កម្មករ​ជិត៧ម៉ឺននាក់ និង​បានផ្ដល់​ប្រាក់ចំណូលជាង​២០០លានដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំ  ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)