ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំទីក្រុង​បានត្រឹមត្រូវ នឹងជួយលើកកម្ពស់ការ​រស់នៅរបស់ប្រជាជន​កាន់តែ​ប្រសើរ​

ភ្នំពេញ ៖ ការរៀបចំទីក្រុង​​ឱ្យ​មានរបៀប​រៀបរយ និងសណ្ដាប់ធ្នាប់​ល្អ គឺពិតជាមានសារសំខាន់​ណាស់សម្រាប់ការរស់នៅរបស់ប្រជាជន​ ហើយ​បើសិនជាការរៀបចំទីក្រុង​បានត្រឹមត្រូវ នឹង​ជួយលើកកម្ពស់​ដល់ការរស់នៅរបស់ប្រជា​ជន​កាន់​តែប្រសើរ កាត់បន្ថយ​ជំងឺ​ កាត់បន្ថយ​បញ្ហាក្នុងសង្គម​ ដូចជា​ ជនអនាថា និងគ្រឿង​ញៀន​ជាដើម ។​

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានមានប្រសាសន៍ថា​ នៅលើពិភពលោកនេះ ការ​រៀបចំក្រុង​បានត្រឹមត្រូវ ​នឹង​អាច​កាត់បន្ថយ​បាននូវ​អត្រា​នៃអ្នកប្រើ​ប្រាស់​គ្រឿង​ញៀន កាត់បន្ថយ​ជំងឺមិនឆ្លង​ ជាពិសេស ​ជំងឺ​ទឹក​នោមផ្អែម អ្នកធាត់​ អំពើ​ឆក់ប្លន់​​ក៏នឹង​ត្រូវ​ថយ​ចុះដែរ ។​

ឯកឧត្តម​បន្តថា​ ៖

«ការរៀបចំទីក្រុង​បានត្រឹមត្រូវ​ មានសណ្ដាប់​ធ្នាប់ គឺទាក់ទិន​នឹងការ​រៀបចំ​​ឱ្យមាន​លំហ​សាធារណៈ ហើយ​ក្រុង​ដែលរៀបចំដោយមិនមានលំហសាធារណៈ នឹង​បង្កឱ្យពលរដ្ឋ​មានជំងឺ​ច្រើន​ អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ច្រើន មានករណីបៀតបៀន​ និងអំពើ​ហិង្សារ​ច្រើន ដូច្នេះហើយ​ ទើប​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ត្រូវ​បង្ខំ​ដោះស្រាយអគារ​មិនរៀបរយ​ អគារ​ចាស់ទ្រុឌទ្រោម​»។

ឯកឧត្តម​បន្ថែមថា ៖

«ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងអគារ​មិនរៀបរយ​ អគារ​ចាស់ទ្រុឌទ្រោម​ ភាគច្រើនជាមនុស្ស​ដែលត្រូវ​បានគេបំភ្លេចចោល ហើយ​អ្នកទាំង​នោះ យូរៗទៅនឹងមានគំនិត​ជ្រុល​និយម​​ ពីព្រោះអ្នក​ទាំង​នោះក៏ពិបាក​នឹងជៀសផុតពីគ្រឿងញៀន បៀតបៀន និងហិង្សារ​នោះដែរ ។ សង្គមយើង​ បើសិនជា​រៀបចំក្រុង​ឱ្យនៅមានអ្នកជ្រុល​និយម​ ការកាន់​អំណាច​នឹង​មានបញ្ហា ។ ក្នុងន័យនេះ មិនសំដៅដល់ការ​កាន់អំណាច​ដើម្បីតែកាន់​អំណាចទេ តែយើង​ត្រូវ​កាន់អំណាច​ដើម្បីឱ្យស្រុក​ទេស​រុង​រឿង ហើយ​បច្ចុប្បន្ន​ក៏មិនមាន​បក្ស​ណាដែលដឹកនាំល្អជាង​បក្សប្រជាជន​ដែរ» ។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការរៀបចំ​ក្រុង​បានល្អ​មានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់​ល្អ ក្រសួងរៀបចំដែនដី​ក៏ត្រូវ​ការ​មានកិច្ច​សហការ​ពី​ក្រសួងស្ថាប័នផ្សេងទៀត​ ដូចជា ​ក្រសួង​មហាផ្ទៃ ក៏ត្រូវ​មាន​ការយល់ពីគ្នា​ច្បាស់​ ហើយត្រូវធ្វើយ៉ាងណា​ឱ្យគ្រប់ទីក្រុង​ទាំងអស់ ជា​ក្រុងដែល​ងាយស្រួលរស់នៅ​ទោះបីជា​ម្ចាស់ផ្ទះអត់នៅផ្ទះ មិនចាក់សោរ​ផ្ទះក៏មិនមានបញ្ហា​ ។

ឯកឧត្តម​បញ្ជាក់​បន្ថែមថា​ ការរៀបចំក្រុង​​គឺដើម្បីឱ្យ​មានមនុស្ស​រស់​នៅ ដោយមិន​ចង់ឱ្យ​មានអគារ​តែគ្មានមនុស្ស​រស់នៅ ។ ជាក់ស្ដែង​ក្រុង​បាត់ដំបង​ និងក្រុងភ្នំពេញ នៅមានអគារ​មួយចំនួន​​ដែល​សង់​រួច​តែមិនមានមនុស្ស​រស់នៅ​ ដូច្នេះ​ នៅថ្ងៃអនាគត គឺចង់​ឱ្យសាងសង់ ​ឬវិនិយោគអគារ​ឱ្យ​សម​ល្ម​ម​នឹងចំនួន​ ដោយមិនចង់ឱ្យ​មានផ្ទះ មានអគារ ​តែ​អត់មនុស្ស​នៅ ។

គួរ​រម្លឹកថា កន្លងមក​ក្រសួង​រៀបចំដែន​ ដីនគរូបនីយកម្ម និងសំណង់ បានអញ្ជើញអ្នក​ជំនាញមកពីទីក្រុង​ល្បីៗនៅអាស៊ី ដូចជា ទីក្រុង​ហុងកុង ទីក្រុងសិង្ហបុរី​ ​ដើម្បីចែក​រំលែក​ពីការរៀបចំក្រុង​ ពីព្រោះថា​ក្រុងទាំងនោះ​ ជា​ក្រុង​ដែលបានរៀបចំ​បានស្អាត​ល្អ និងមានសណ្ដាប់​ធ្នាប់​ របៀប​រៀបរយ​​ មិនរញ៉េរញ៉ាំ ទោះបីជា​ក្រុង​ទាំង​នោះមានមនុស្ស​រស់នៅច្រើន​ក្ដី ។

ដោយឡែក ​សម្រាប់​កម្ពុជា មានក្រុង​មួយចំនួនហើយដែលត្រូវបានរៀបចំ និង​ដើម្បីសុខុមាលភាពរបស់ពលរដ្ឋ​ ដូចជា​ មានផ្លូវ​ថ្មើជើង​ ផ្លូវជិះកង់ និងកន្លែង​ហាត់ប្រាណ មានសួន​ច្បារ​មានលំហសាធារណៈ ដូចជា​ ក្រុង​សៀមរាប ក្រុង​ព្រះសីហនុ ហើយថ្មីៗនេះដែរ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ​ក៏បាន​ប្រកាស​ថានឹ​ងរៀបចំសួន​ច្បារ​សាធារណៈចំនួន​២ទៀត គឺនៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង​នៅតំបន់​កប់ស្រូវ​ប៉ែក​ខាងលិចរាជធានីភ្នំពេញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​


Leave a Reply

Your email address will not be published.Required fields are marked *