ច្បាស់ការណ៍ហើយ ! គម្រោងសាងសង់ស្ពានតភ្ជាប់​ភ្នំពេញ-អរិយក្សត្រ តម្លៃជាង២៤៥លានដុល្លារ នឹងត្រូវចុះហត្ថលេខានៅថ្ងៃស្អែកនេះ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញ និង​អរិយក្សត្រ នឹង​ទទួលបាននូវ​កាដូដ៏ធំមួយ​គឺស្ពាន​ឆ្លងទន្លេចំនួន២ តភ្ជាប់​ពីភ្នំ​ពេញ​ទៅតំបន់ជ្រោយចង្វារ និងបន្តភ្ជាប់ទៅតំបន់អរិយក្សត្រ ដែលមានតម្លៃជាង២៤៥លានដុល្លារអាមេរិក នឹងចុះហត្ថលេខាជាផ្លូវការនៅថ្ងៃស្អែកនេះហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួង​ការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២​នេះបានឱ្យដឹងថា​ គម្រោង​សាងសង់ស្ពាន​មិត្តភាព​កម្ពុជា-សាធារណរដ្ឋកូរ៉េ ( ផ្សារ​ចាស់​ ទៅជ្រោ​យច​ង្វា​​រ និងពីជ្រោយចង្វារ​ទៅ​អរិយក្សត្រ )មានទឹកប្រាក់​ចំនួន ​២៤៥,៩១​លានដុល្លារ​អាមេរិក​ ។ គម្រោងនេះ​នឹង​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​​ ដោយ​ឯកឧត្តម​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និ​ង​ហិរញ្ញវត្ថុ ជាមួយលោក​ស្រី Minnie CHEY ប្រធាន​មូលនិធិស​ម្រា​ប់​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិកា​​រអ​ភិ​វឌ្ឍ​ន៍​សេដ្ឋកិច្ចនៃ​ធនាគារ​នីហ័រណ​អាហ័រណ​កូរ៉េ​ប្រចាំកម្ពុជា ។

ជាមួយនឹងសេចក្ដីប្រកាសខាងលើនេះ ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នករស់នៅតំបន់អរិយក្សត្រ ក៏ដូចជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យ​អចលនទ្រព្យ​បានសាទរ​នូវ​គម្រោងសាងសង់​ស្ពាន​ដ៏វែង ​និងមាន​ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ដោយ​រំពឹងថា​នឹងធ្វើឱ្យ​រាជធានី និង​តំបន់ប៉ែក​ខាងកើតរាជធានីភ្នំពេញ កាន់តែខិត​ជិត​គ្នា ។​

លោក​ ថាន់ ចាន់ណា អគ្គនាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ចាន់ណា​លែន បានឱ្យដឹងថា​ គម្រោង​សាង​សង់​​ស្ពាន​នេះនឹង​នាំឱ្យប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញ​ទៅកាន់​តំបន់​ប៉ែកខាងកើត​ភ្នំពេញ​កាន់តែច្រើន ពី​ព្រោះ​​ថា​​តាមពិតទៅភ្នំពេញ និងតំបន់អរិយក្សត្រ​មានទីតាំង​មិន​ឆ្ងាយពីគ្នា​ប៉ុន្មាននោះទេ ប៉ុន្តែដោយ​សារតែ​មិនមានហេដ្ឋារចនាសម្ព័ន្ធ ឬស្ពានឆ្លង​ទន្លេទើបមិនសូវ​មានមនុស្ស​ទៅរស់នៅតំបន់នោះច្រើន ។​

លោកបន្តថា ៖

“នៅពេលស្ពាន​អរិយក្សត្រ​ត្រូវបានសាងសង់​រួច​ ការធ្វើដំណើរ​ពីភ្នំពេញទៅកាន់​តំបន់អរិយក្សត្រ​​នឹ​ងងាយ​ស្រួល​​លឿន​ជាងមុន ហើយ​អាចធ្វើដំណើរ​បានគ្រប់ពេលវេលា​ ហើយអ្វីដែលសំខាន់បំផុតនោះ គឺអាចទាក់ទាញបណ្តាអ្នក​អភិវ​ឌ្ឍ​ន៍​​​ងាកទៅកាន់តំបន់​ខាង​កើត​ច្រើន ​ខណៈ​បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុនអភិវឌ្ឍ​ន៍ អ្នកវិនិយោគ​ជាច្រើន​រួចហើយ​​​បា​នសម្លឹង និងកំពុង​ស្វែងរកទីតាំង​សម្រាប់ការ​វិនិយោគ​គម្រោងរបស់ខ្លួន​ផងដែរ”

លោក​ ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន ​Advance Realty បានមានប្រសាសន៍ថា​ ​គម្រោង​ស្ពាន​តភ្ជាប់ពីភ្នំពេញ​ទៅ​អរិយក្សត្រ​នឹងជំរុញឱ្យតម្លៃ​ និងហាងឆេង​ដីធ្លីនៅតំបន់អរិយក្សត្រ​មានសន្ទុះមួយកម្រិតទៀត​ ហើយកា​រ​អ​ភិ​​វឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ​គម្រោង​នានា​នៅតំបន់អរិយក្សត្រ​ក៏​នឹង​មានសកម្មភាព​ច្រើន​នៅ​ពេល​ស្ពាន​​ចាប់ផ្ដើម​បើកការសាងសង់។​

លោកបន្តថា ៖

“ស្ពាន​នេះនឹងជំរុញឱ្យកំណើន​ប្រជាសាស្ត្រ​នៅតំបន់ប៉ែកខាងកើតរាជធានី ដូចជា​ អរិយក្សត្រ ល្វាឯម ស្វាយជ្រុំ និងវិហារសួគ៌ជាដើមនោះ កាន់តែច្រើនឡើង ហើយក៏រំពឹងថា​ការអភិវឌ្ឍ​នៅតំបន់នោះមាន​សន្ទុះ​បន្ថែ​មទៀត​ដែរ”

គួររំលឹកផងដែរថា រាជរដ្ឋាភិបាល​បាន​ជំរុញឱ្យភាគីពាក់ព័ន្ធ​សិក្សា​ពីកា​របង្កើតក្រុងថ្មីមួយក្នុង​ខេត្តកណ្ដាល​ប៉ែក​ខាងកើត​រាជធានីភ្នំពេញ​គឺក្រុងល្វាឯម ដែល​គម្រោង​បង្កើតក្រុងនេះដែរបាន​នាំឱ្យ​វិនិយោគិន​អចលនទ្រព្យ ​ជាពិសេគ​ម្រោង​ដីឡូត៍​ គម្រោងអភិវឌ្ឍន៍លំនៅឋានបាញ់ឆ្ពោះ​ទៅកាន់តំបន់នោះកាន់តែច្រើន​ជាមួយ​នឹង​ក្ដីសង្ឃឹម​ពីកា​រតភ្ជាប់​ស្ពាន​មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េនេះផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ