កំពត ៖ កំពត គឺជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ក្នុងវិស័យទេសចរណ៍ ដោយមានតំបន់ជាច្រើនត្រូវបានអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍បានជ្រើសរើសជាគោលដៅ និងសម្រុកអភិវឌ្ឍបន្ថែមក្នុងរូបភាពជាកន្លែងកម្សាន្តធម្មជាតិ ជាពិសេសប្រភេទលំនៅឋានបែបលំហែរដែលមានតម្លៃសមរម្យ។

លោក ជិន ណារិន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Sunshine Realty ប្រចាំខេត្តកំពតបានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅក្នុងខេត្តកំពត ក្រៅពីមានក្រុមហ៊ុនអភិវឌ្ឍន៍តំបន់លំហែរកាយ ក៏មានក្រុមហ៊ុនមួយចំនួនបានបន្តពុះដីឡូត៍សម្រាប់សាងសង់លំនៅឋានបែបលំហែកាយ ជាពិសេសនៅតំបន់ជាប់មាត់ព្រែក និងដងព្រែក ដើម្បីលក់ជូនប្រជាពលរដ្ឋដែលភាគច្រើនមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដើម្បីទុកអភិវឌ្ឍន៍ជាលំនៅឋាន ឬលក់បន្តយកចំណេញនៅពេលអនាគត ។

លោកបន្តថា ៖
“ក្រៅពីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នៅក្នុងខេត្តកំពតនេះ ក៏មានក្រុមហ៊ុនមួយចំនួនទៀតបានអភិវឌ្ឍន៍ជាផ្ទះលំហែកាយ ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុនក្នុងមូលដ្ឋានជាច្រើនបានស្វែងរកទិញដី និងអភិវឌ្ឍន៍ជាផ្ទះលំហែលក់ជូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ ហើយក៏មានការគាំទ្រច្រើនផងដែរ ជាក់ស្ដែងគម្រោងផ្ទះលំហែកាយដែលក្រុមហ៊ុនរបស់ខ្ញុំបានកាន់កាប់ និងទទួលលក់ឃើញថាមានការគាំទ្រ និងមានអតិថិជនទិញជាបន្តបន្ទាប់”
លោក កែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Kampot បានមានប្រសាសន៍ថា នៅក្នុងខេត្តកំពតនាពេលនេះមានការអភិវឌ្ឍទៅលើលំនៅឋានច្រើន ដោយអ្នកអភិវឌ្ឍន៍បានទិញដីនៅតំបន់ជាយៗក្រុង ហើយអភិវឌ្ឍន៍ជាផ្ទះលំហែដើម្បីផ្គត់ផ្គង់ជូនអ្នកមានតម្រូវការ ។
លោកបន្តថា ៖
“នៅក្នុងខេត្តកំពតគេមើលឃើញថា មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទំនើបមួយគឺ Forest Harmony ដែលជាកត្តាទាក់ទាញមួយសម្រាប់ការអភិវឌ្ឍលើផ្ទះលំហែនៅក្នុងខេត្តកំពត ដោយរំពឹងថាខេត្តនេះនឹងមានការអភិវឌ្ឍកាន់តែខ្លាំង”
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ក៏បានមានប្រសាសន៍ផងដែរថា កំពត ជាខេត្តដែលស្ថិតនៅជិតរាជធានីភ្នំពេញ មានចំងាយត្រឹមតែ ជាង១៤០គីឡូម៉ែត្រ និងមានផ្លូវស្រួលធ្វើដំណើរថែមទៀតផង។
លោកថា សម្រាប់ផ្ទះលំហែនឹងក្លាយជាផ្ទះទី២ដ៏ពេញនិយមសម្រាប់អ្នកដែលមានប្រាក់ចំណូលមធ្យមឡើងទៅ ហើយតំបន់ដែលមានការអភិវឌ្ឍលំនៅឋានលំហែកាយកាន់តែច្រើននោះគឺតំបន់ដែលសំបូរទៅដោយរមណីយដ្ឋាន ហើយក្រៅពីខេត្តកំពត ខេត្តផ្សេងទៀតក៏មានសក្ដានុពលក្នុងការអភិវឌ្ឍលើលំនៅឋានលំហែកាយដែរ ដូចជាខេត្តមណ្ឌលគីរី ខេត្តសៀមរាប ខេត្តព្រះសីហនុ និងកោះកុងជាដើម ពីព្រោះខេត្តទាំងនេះមានសម្បូរតំបន់ទេសចរណ៍ធម្មជាតិច្រើន ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅសម្រាកកម្សាន្តច្រើន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content