គម្រោងវារីអគ្គិសនី​សេសាន​ក្រោម​២ រួម​ចំណែកយ៉ាងធំ​​ដល់ការផ្គត់ផ្គង់​ថាមពលអគ្គិសនី​នៅកម្ពុជា ជួយកាត់​បន្ថយ​តម្លៃ និងការ​នាំចូល​

ភ្នំពេញ ៖ គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែលស្ថិតនៅ​ក្នុងស្រុកសេសាន ខេត្ត​ស្ទឹ​ងត្រែង បាន​ចូលរួម​ចំណែក​ដ៏សំខាន់​ក្នុងការផលិត​ និងចែកចាយ​ថាមពល​អគ្គិសនី​ក្នុ​ងប្រទេស​កម្ពុជា ដោយ​វារី​អគ្គិសនី​នេះ អាច​ផលិត​ថាមពល​បានរហូតដល់​៤០០មេហ្កាត់​ និងចែកចាយ​ទៅ​ខេត្ត​រតនគិរី ក្រចេះ ស្ទឹង​ត្រែង រាជធានីភ្នំពេញ និង​បណ្ដាខេត្ត​ជាច្រើនទៀត​ក្នុង​ប្រទេស​កម្ពុជា ។

ទំនប់​វារីអគ្គិសនីសេសាន​ក្រោម២ ត្រូវបាន​វិនិយោគ​ដោយក្រុមហ៊ុន​ចំនួន៣​រួមគ្នា រួមមាន​ក្រុមហ៊ុន​ចិន គឺ Huaneng Lancang River Hydropwer ក្រុមហ៊ុន​កម្ពុជា Royal Group និង​ក្រុមហ៊ុនមួយ​ទៀត​របស់​វៀត​ណាម ។ ក្រុមហ៊ុនទាំង​បីនេះ ខាងភាគី​ចិន​កាន់​ភាគហ៊ុនច្រើនជាង​រហូតដល់៥១​ភាគរយ ក្រុមហ៊ុន​កម្ពុជា កាន់​កាប់ភាគហ៊ុន​៣៩​ភាគរយ និង​វៀតណាមចំនួន​១០​ភាគរយ​។

default

បើតាម​លោក លឹម ហុង​ ជំនួយ​ការវិស្វករ​របស់​ក្រុមហ៊ុន Hydropower Lower Sesan 2 Co.,Ltd ដែលជាក្រុមហ៊ុន​គ្រប់គ្រង​វារីអគ្គិសនី​សេសាន​ក្រោម​២ បាន​ឱ្យដឹងថា គម្រោងបាន​ចាប់ផ្ដើម​ដាក់​ដំណើរការ​តាំងពីអំឡុង​ចុង​ឆ្នាំ២០១៨ ហើយ​រហូត​ម​កដល់ពេលនេះ ថាមពល​អគ្គិសនី​ដែលផលិតចេញពីវារី​អគ្គិសនីសេសាន​ក្រោម​២ បានរួម​ចំ​ណែ​ក​យ៉ាង​ធំ​ធេង​ដល់​វិស័យថាមពល​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​អាចកាត់បន្ថយការ​នាំចូល​ភ្លើងពី​ប្រទេស​ជិត ព្រមទាំង​កាត់​​បន្ថយ​តម្លៃប្រើប្រាស់របស់ពលរដ្ឋ​បានមួយកម្រិតផងដែរ ។

លោកបាន​ឱ្យដឹងថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ អាច​ចាត់ទុកជា​គម្រោង​វារីអគ្គិសនី​ដែល​ធំជាងគេ​មួយនៅកម្ពុជា ហើយអាច​ផលិតភ្លើង​បានគ្រប់រដូវ​កាល ជាក់ស្ដែង​នៅរដូវ​ប្រាំង​នេះ វារី​អគ្គិ​ស​នី​​ផ្សេងៗទៀត​បានផ្អាកដំណើរការ​ ឬផលិតបានតិចតួច តែសម្រាប់គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម២​វិញ នៅតែអាច​ផលិត​ថាមពល​អគ្គិសនី​បានដដែល​ ប៉ុន្តែមិនអាច​ផលិតបានរហូតដល់​៤០០មេហ្កាវាត់​ដូច​នៅក្នុង​រដូវ​វស្សា​នោះទេ ព្រោះ​ត្រូវការ​សន្សំទឹក​ទុកសម្រាប់ប្រើប្រាស់ និងផលិត​ភ្លើង​ជា​និរន្តរ៍ ។

​លោក​បាន​បន្ថែមថា ក្នុងគម្រោង​វារីអគ្គិសនី​សេសាន​ក្រោម២​ មានតួប៊ីន​សម្រាប់ផលិតភ្លើង​ចំនួន​៨តួប៊ីន ដោយ​តួប៊ីន​មួយអាច​ផលិត​ថាមពល​បាន​៥០មេហ្កាវ៉ាត់  ប៉ុន្តែជា​ទូទៅ​​ការផលិត​ថាមពលអតិបរមា​បែបនេះ គឺ​អាចធ្វើ​ទៅបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ បើតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​​ជំរុញការ​ប្រើប្រាស់ថាមពលស្អាត​ឱ្យបានដល់​៧០ភាគរយ​ត្រឹមឆ្នាំ២០២៩​ ឬឆ្នាំ២០៣០ ដោយបច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាលក៏បាន​ទាក់ទាញ​ និងជំរុញ​ការ​វិនិយោគ​ថាម​ពល​ស្អាត​បន្ថែមទៀត​ដើម្បីជំនួស​នូវ​ថាមពល​ដែល​ប្រើប្រាស់ដោយរោងចក្រ​ដើរ​ដោយធ្យូងថ្ម ឬប្រេង​ខ្មៅ ។ សម្រាប់​ វារីអគ្គិសនី សេសាន​ក្រោម​២ ជាគម្រោង​វិនិយោគ​ទម្រង់ BOT គឺសាងសង់​ ធ្វើអាជីវកម្មផ្ទេរ ដោយ​មានរយៈពេល​៤០​ឆ្នាំ ហើយនៅក្រោយ​រយៈពេល​៤០​ឆ្នាំ ក្រុមហ៊ុននឹ​ងត្រូវ​ប្រគល់​គម្រោងនេះមករាជរដ្ឋាភិបាល​ជា​អ្នកគ្រប់គ្រង​វិញ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *