ភ្នំពេញ ៖ វិស័យសំណង់ និងអចលនទ្រព្យត្រូវបានគេមើលឃើញថាមានការរីកចម្រើន និងទទួលបានការវិនិយោគយ៉ាងច្រើនពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសនៅក្នុងរយៈពេលជាង១ទសវត្សរ៍នាពេលចុងក្រោយនេះ។ ការកើនឡើងនៃវិស័យនេះបានធ្វើឱ្យវិស័យកសិកម្មដែលជាវិស័យស្នួលត្រូវបានមើលរំលងទៅវិញ ខណៈដែលរាជរដ្ឋាភិបាលកំពុងតែមានយន្តការ និងលើកទឹកចិត្តបន្ថែមសម្រាប់វិនិយោគិនក្នុងវិស័យមួយនេះ។

លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍មួយនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា វិស័យកសិកម្មកម្ពុជា ត្រូវបានមើលឃើញថាមានសក្ដានុពលស្ទើរតែគ្រប់ខេត្តទៅហើយក្នុងប្រទេសកម្ពុជា គ្រាន់តែវាមានសក្ដានុពលទៅតាមប្រភេទដំណាំ ។
លោកថា ៖
”ខេត្តកំពតមានសក្ដានុពលលើដំណាំទុរេន និងទទួលស្គាល់ជាផ្លែឈើមានរសជាតិឆ្ងាញ់ជាងទុរេនដាំនៅបណ្ដាខេត្តផ្សេងៗទៀត ហើយខេត្តកំពង់ចាម ត្បូងឃ្មុំ មានសក្ដានុពលលើដំណាំកៅស៊ូ គ្រាប់ស្វាយចន្ទី និងដំឡូងមីជាដើម”

លោកបន្តថា ៖
“អ្វីដែលយើងមើលឃើញនោះថា ការកើនឡើងនៃវិស័យសំណង់ និងអចលនទ្រព្យបានធ្វើឱ្យវិនិយោគិនមើលរំលងការវិនិយោគលើវិស័យកសិកម្ម ដោយនាំគ្នាបណ្ដាក់ទុនលើដីធ្លី និងសំណង់ ដោយសារតែវាទទួលបានផលភ្លាមៗ តែផ្ទុយសម្រាប់អ្នកមានចក្ខុវិស័យវែងឆ្ងាយដែលគេនឹងជ្រើសរើសយកវិស័យកសិកម្មសម្រាប់ជាការវិនិយោគ និងទទួលបានផលចំណេញនៅពេលខាងមុខ ។ ដំណាំខ្លះវាត្រូវការពេលវេលាសម្រាប់លូតលាស់ និងហុចផលឱ្យមកម្ចាស់វិញ តែនៅពេលដែលវាហុចផលហើយ អ្នកវិនិយោគចាំតែថែទាំ និងទទួលផល”
លោក ព្រាប កុល បន្ថែមថា សម្រាប់វិនិយោគិនលើវិស័យកសិកម្ម មុននឹងបណ្ដាក់ទុនវិនិយោគលើប្រភេទដំណាំណាមួយក្នុងតំបន់ណាមួយនោះគួរតែរកអ្នកប្រឹក្សា និងសិក្សាពីប្រភេទដីឱ្យបានច្បាស់ ថាតើដីនៅក្នុងតំបន់នោះត្រូវប្រភេទដំណាំអ្វី ដើម្បីកុំឱ្យខាតពេលវេលា និងខាតទាំងថវិកាក្នុងការវិនិយោគ ។

លោកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ក៏បានមានប្រសាសន៍ផងដែរថា តាមពិតទៅវិស័យកសិកម្មមានសក្ដានុពលធំទូលាយសម្រាប់វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ ហើយនៅក្នុងសម្ព័ន្ធនៃក្រុមហ៊ុន Century 21 ក៏មានក្រុមអ្នកជំនាញសិក្សា និងធ្វើតេស្តដីដើម្បីឱ្យដឹងច្បាស់ថា ដីនោះត្រូវនឹងដំណាំប្រភេទណាមួយ។
អ្នកស្រីបន្តថា ដីធ្លីនៅក្នុងប្រទេសកម្ពុជា នៅច្រើនណាស់ដែលយើងមិនទាន់បានកែច្នៃ និងទាញយកផលប្រយោជន៍វាមកប្រើប្រាស់ឱ្យអស់សក្ដានុពលនៅឡើយ ដោយមួយផ្នែកធំគឺទាញយកតែក្នុងក្រុង ឬអភិវឌ្ឍន៍ជាសំណង់ អគារខ្ពស់ៗ តែដីនៅតាមបណ្ដាខេត្តកសិកម្មនៅទំនេរច្រើន ដូច្នេះវិនិយោគិនគួរតែសម្លឹងមើលពីសក្ដានុពលលើវិស័យកសិកម្មដើម្បីទាញយកប្រយោជន៍នោះមកប្រើប្រាស់ឱ្យអស់សក្ដានុពល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content