សៀមរាប ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមការងារតម្រង់ទិសចុះវាស់វែងកំណត់និយាមកាក្បាលដី និងកំណត់អត្តសញ្ញាណកាន់កាប់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរបានសម្រេចរៀបចំហេដ្ឋារនាសម្ព័ន្ធផ្លូវ និងដីឡូតិ៍ នៅតំបន់រុនតាឯកខេត្តសរៀមរាប ចំនួន ៦ ០០៥ឡូត៍ សម្រាប់ចែកជូនពលរដ្ឋ តាមរយៈការចាប់ឆ្នោត ដែលត្រូវរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ចុះវាស់វែងកំណត់និយាមកាក្បាលដី និងកំណត់អត្តសញ្ញាណកាន់កាប់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរបានឱ្យដឹងថា ក្រសួងបានធ្វើលិខិតសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យកងវិស្វកម្មសម្តេចតេជោរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់រុនតាឯក និងដីឡូត៍ចំនួន ៦ ០០៥ ដីឡូត៍សម្រាប់ចែកជូនពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្តថា ទោះជាយ៉ាងណា ដីឡូត៍ចំនួន ៦ ០០៥ ដីឡូត៍ដែលមានទំហំ ២០ × ៣០ ម៉ែត្រនេះ មិនមែនចេះតែចែកឱ្យពលរដ្ឋនោះទេ ទាល់តែប្រជាពលរដ្ឋទាំងនោះមានលក្ខណៈគ្រប់គ្រាន់ ខណៈដែលការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹងសៀមរាប ប្រជាពលរដ្ឋដែលរើចេញ ក៏បានទៅនៅតំបន់នោះដែរ។
គួរកត់សម្គាល់ផងដែរថា នៅក្នុងរមណីយដ្ឋានអង្គរមានសំណង់ខុសច្បាប់ប្រមាណជាង ៨ពាន់សំណង់ ដែលជាសំណង់ខុសច្បាប់ និងប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌតម្រូវរុះរើទៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាលចែកជូន។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានប្រាប់អាជ្ញាធរខេត្តថា ចាប់ពីពេលបើកយុទ្ធនាការនេះ អាជ្ញាធរទាំងអស់ត្រូវបញ្ចប់ការទទួលស្គាល់ការធ្វើជាសាក្សីក្នុងសកម្មភាពលក់ដូរដីក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អង្គរ ជាទឹកដីស័កិ្តសិទ្ធិ មិនអាចយកផលប្រយោជន៍បុគ្គលឯកជនគ្រួសារបានទេ។ អ្នកដែលរំលោភបំពាន នឹងទទួលតែការឈឺចាប់ និងវិនាសតពូជ តពង្ស វង្សត្រកូល។ គណ:កម្មការអន្តរក្រសួងកាលពីកន្លងទៅ បាន រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅក្នុង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ដោយក្នុងនោះរៀបចំឱ្យមាន តំបន់រដ្ឋបាល តំបន់ផ្ទៃទឹក សាលារៀន មណ្ឌលសុខភាព ផ្សារ តំបន់សាសនា តំបន់បៃតង សួនលម្អសាធារណៈ និងតំបន់លំនៅឋាន ដែលសាងសង់ឡើងដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ និងប្រកបរបរចិញ្ចឹមជីវិត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content