កណ្តាល ៖ ចាត់ទុកថាជាដំណឹងមួយល្អសម្រាប់ស្ថានភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនធំមួយក្នុងស្រុក រ៉ូយ៉ាល់គ្រុប របស់កំពូលមហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បានប្រកាសពីផែនការបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយទៀតលើទំហំដីប្រមាណ១២០ហិកតា ក្នុងទឹកដីខេត្តកណ្ដាល និងរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ២ម៉ឺននាក់ដល់ប្រជាជនកម្ពុជា ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកំពុងដំណើរការបង្កើតតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ហៅកាត់ថា (RGKSEZ) ថ្មី លើផ្ទៃដីប្រមាណ ១២០ ហិកតា ហើយដើម្បីតភ្ជាប់ពីតំបន់សេដ្ឋកិច្ចថ្មី ក្រុមហ៊ុនបានសាងសង់ស្ពានថ្មីឆ្លងកាត់ដងស្ទឹងព្រែកត្នោត ដែលបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០២២ មកម្លេះ។ ក្រុមហ៊ុនក៏បានចាប់ផ្តើមការងារចាក់បំពេញដីរួចហើយលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងត្រៀមខ្លួនរួចរាល់ដើម្បីស្វាគមន៍ការវិនិយោគនៅឆ្នាំនេះ។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបក៏បាន និងកំពុងដំណើរការតំបន់សេដ្ឋកិច្ចរបស់ខ្លួននៅប៉ែកខាងលិចរាជធានីភ្នំពេញ ក្នុងទឹកដីខណ្ឌកំបូល គឺជាតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដោយមានកម្មករជាង ៤ ម៉ឺន ៣ ពាន់នាក់កំពុងបំពេញការងារនៅក្នុងក្រុមហ៊ុនសរុបចំនួនជាង១០០ គិតទាំងក្រុមហ៊ុនផលិត និងក្រុមហ៊ុនបម្រើសេវាកម្ម ។

គួរបញ្ជាក់ថា ការបង្កើតតំបន់សេដ្ឋកិច្ចថ្មីៗ មិនថានៅភ្នំពេញ ឬបណ្ដាខេត្តនានានោះទេ គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ ខណៈដែលចរន្តនៃការទិញលក់ដីធ្លី ក៏មានភាពទាក់ទាញ ហើយអាចបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content