ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលនោះទេ ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ដែលស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសពីការបញ្ចៀសការធ្វើដំណើរតាមផ្លូវជាតិលេខ៥ ចូលមកកាន់ក្រុងភ្នំពេញត្រូវបញ្ចៀសទិសដៅវាងទៅផ្លូវផ្សេងដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ខណៈពិធីបើកការដ្ឋាសាងសង់ស្ពានអាកាសក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅលើផ្លូវជាតិលេខ៥ នៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងសេចក្ដីប្រកាស និងជូនដំណឹងដដែល រដ្ឋបាលរាជធានីភ្នំពេញបានណែនាំយ៉ាងដូច្នេះថា៖
“ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមានរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី ហើយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពី រាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ ស្ពានដែកបេឡេត្រូវបង្វែរសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ”
គួរបញ្ជាក់ថា ស្ពានដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើនេះ គឺស្ថិតនៅក្បែស្ពានបាឡេក្នុងទិសដៅស្របទៅនឹងផ្លូវជាតិលេខ ៥ ក្រោមគោលបំណងជួយសម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះនៅតំបន់នេះ។ គម្រោងសាងសង់ស្ពាននេះមានប្រវែងប្រមាណកន្លះគីឡូម៉ែត្រ ជាប្រភេទស្ពានថ្ម ដូចស្ពានជ្រោយចង្វារ ដើម្បីរំដោះចរាចរណ៍នៅតំបន់នេះ ដោយហេតុថាតំបន់នេះជាតំបន់ដែលមានចរាចរណ៍មមាញឹក ដែលជាភាគរយខ្ពស់នៃការកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content