អគារ​ជាប់​គាំង​នៅខេត្ត​ព្រះសីហនុ​​ត្រូ​វការទុនប្រមាណ ១ ១៦១លានដុល្លារ ​ដើម្បីបន្ត​ដំណើរការ

ព្រះសីហនុ ៖ គិតមកដល់​ពេលនេះ អគារ​ជាប់គាំង​​សរុ​បនៅក្នុង​ខេត្តព្រះសីហនុ​មានចំនួន ៣៦២អគារ ក្នុង​នោះ​មាន​១៧៦​អគារ​បានសាងសង់​រួច​តែ​ពុំ​ទាន់​ដាក់​ដំណើរការ​ ដោយ​អគារ​ជាប់គាំង​សរុប​នេះ ត្រូ​វការ​ទុន​ប្រមាណ​ ១ ១៦១​លានដុល្លា​រអាមេរិកដើម្បី​បន្ត​ដំណើរការ ។​ នេះ​បើតា​មឯកឧត្តម​​ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយក​រដ្ឋ​មន្ត្រី និងជា​រដ្ឋ​មន្ត្រី​ក្រ​សួង​​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ថ្លែង​នៅក្នុងកម្មវិធីពិសេស​ជំរុញ​ការ​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះ​សីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​មានប្រសាសន៍ថា ​ចាប់ពីឆ្នាំ២០១៦ មក ការវិនិយោគ​ក្នុងខេ​ត្តព្រះសីហនុ​មាន​សម្ទុះ​កើន​ឡើង​យ៉ាង​គំហុក ជាពិសេស មាន​កា​រ​រីក​ដុះ​ដាល​យ៉ាង​លឿន​ក្នុង​ចំនួនដ៏ច្រើននូវសំណង់អគារខុនដូ អាផាតមិន សណ្ឋាគារ​ ភោជនីយដ្ឋាន​ ហាងលក់ទំនិញ និងកន្លែងស្នាក់នៅផ្សេងទៀត។ ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ២០១៩ ក៏មាន​ការ​ផ្លាស់​ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហា​ប្រឈមជា​សកល​ផ្សេង​ទៀត​បាន​បណ្តាល​ឱ្យសំ​ណង់​អគារ​ជាច្រើនត្រូវបានផ្អាក ឬបញ្ឈប់​ដំណើរ​ការសាងសង់ ។

ឯកឧត្តម​បានបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ គឺជាគំនិតផ្តួ​ចផ្តើ​ម​ប្រ​កប​ដោ​យគតិបណ្ឌិត និងភាពវៃ​ឆ្លាត​របស់​សមេ្តច​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគសំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការ​ណ៍​ដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រ​ឈមនឹង​ភា​ព​មិន​ប្រា​កដ​ប្រ​ជា​ខ្ពស់​ ។

សម្ដេចមហាបវ​រធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ​ពាក់​ព័ន្ធនឹង​អគារ​ជាប់គាំង​នៅខេត្តព្រះសីហនុ អ្នកវិនិយោគ​ដែលនឹង​បន្ត​ដំណើរការ​អគារ​ជាប់គាំង​នេះ​នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដែលផ្តល់ជូន និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល ៖

  • ការលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ឆ្នាំបន្ថែម
  • ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ ចំពោះការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង
  • ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យរយៈពេល ៥ឆ្នាំ, ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល
  • ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់
  • ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់
  • ការផ្តល់ការអនុគ្រោះលើថ្លៃត្រួតពិនិត្យ និងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់, ការសម្រួលបែបបទ និងនីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា
  • ការរៀបចំគោលការណ៍ និងការសម្របសម្រួលបង្កើតទីផ្សារលក់ឡៃឡុងអចលនទ្រព្យ ព្រមទាំងការផ្តល់សេវាផ្គូផ្គងវិនិយោគិន រួមទាំងការកំណត់តម្លៃយោង (Reference Price) សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុ
  • ការជំរុញការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ស្របតាមបទប្បញ្ញតិច្បាប់ ចំពោះវិវាទដែលពាក់ព័ន្ធនឹងការវិនិយោគ។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN Realty បានបង្ហាញពីទស្សនគាំទ្រទាំងស្រុងទៅលើយន្តការថ្មី និងការដាក់ឱ្យអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដែលជាវិធីសាស្ត្រអាចជួយលើកស្ទួយវិស័យសំណង់ និងការវិនិយោគនៅក្នុងខេត្ត ក្រុងព្រះសីហនុឡើងវិញ។


លោកឧកញ៉ា បានមានប្រសាសន៍ថា ៖

«នៅក្នុងកម្មវិធីពិសេសដែលត្រូវបានដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ មានចំណុចសំខាន់ៗជាច្រើនដែលសុទ្ធតែជាផលប្រយោជន៍សម្រាប់អ្នកវិនិយោគ ហើយមួយចំណុច ក្នុងចំណុចជាច្រើនទៀតនោះ គឺសម្រាប់ការសាងសង់បន្តនូវគម្រោងអគារដែលជាប់គាំង និងត្រូវការវត្ថុធាតុដើម ក៏ដូចជាសម្ភារៈដែលនាំចូល គឺត្រូវបានអនុគ្រោះពន្ធ ដែលជាកត្តាជួយជំរុញឱ្យតម្លៃថ្លៃដើមទាប និងផ្តើមឱ្យមានសកម្មភាពសាងសង់សំណង់ឡើងវិញ»។

លោកឧកញ៉ាបន្ថែមទៀតថា អ្វីដែលកាន់ប្រសើរពីលើនេះ គឺរាល់ការជួលអគារដែលមិនទាន់មានសកម្មភាព ឱ្យមានសកម្មភាពប្រើប្រាស់សម្រាប់អាជីវកម្ម និងការវិនិយោគឡើងវិញ ក៏នឹងទទួលបានការអនុគ្រោះពន្ធរហូតដល់៥ឆ្នាំ ដែលទាំងអស់នេះ សុទ្ធតែជាផលចំណេញសម្រាប់អ្នកវិនិយោគ។

ស្រដៀងគ្នានេះដែរ លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ក៏បានបង្ហាញពីការសាទរទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមជួយសម្របសម្រួល និងធ្វើឱ្យប្រសើរឡើងនូវទីផ្សារអចលនទ្រព្យដែលកំពុងជួបបញ្ហានៅក្នុងខេត្តព្រះសីហនុផងដែរ។

ឧកញ៉ា ឃាង ពុទ្ធី បានលើកឡើងថា ៖ រាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យអនុវត្តគឺសុទ្ធតែផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ។

លោកឧកញ៉ាបន្តថា ៖

«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ជាវិធីសាស្ត្រមួយដ៏មានសារសំខាន់ក្នុងការលើកស្ទួយវិស័យសំណង់ និងអចលនទ្រព្យ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាត្រូវការពេលវេលាបន្តិច ព្រោះអ្នកវិនិយោគមុនសម្រេចចិត្តចាប់យកគម្រោងសំណង់ណាមួយចាំបាច់មានការពិចារណាទៅលើទីតាំង ទំហំទុនវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគុណភាពនៃសំណង់អគារតែម្ដង។ ដូច្នេះ គួរតែមានគណកម្មការចុះត្រួតពិនិត្យ និងវាយតម្លៃពីស្ថានភាព និងគុណភាពសំណង់ដែលបានជាប់គាំងអស់រយៈពេលប្រមាណជាង៣ឆ្នាំកន្លងទៅនេះ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគបន្ត»។

គួ​របញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្ត​ដែល​ពោរពេញ ដោយ​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ និងជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង របស់កម្ពុជា ដែលមាន​លក្ខខណ្ឌ​សម​ស្រប​ក្នុងការ​វិនិយិោគ​លើ​គ្រប់វិស័យ ។ រាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់​ខ្ពស់​លើ​ខេត្ត​មួយនេះ ក្នុង​គោល​បំណង​ជំរុញ​បន្ថែម​នូវ​ការ​អភិវឌ្ឍដ៏លឿន​ និងឆាប់រហ័ស ដើម្បីទាក់ទាញ​វិនិយោគិន​បរទេស​បន្ថែមទៀ​ត​ចូលមកកាន់ខេត្តនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

ចិន ដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/06/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសពីការដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន ដោយបទប្បញ្ញត្តិនេះធ្វើឡើងស្របតាមច្បាប់ត្រួតពិនិត្យការនាំចេញ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាស្តីពីការនាំចេញទំនិញប្រើប្រាស់បានពីរមុខងារ

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា