ផ្លូវក្រវាត់ក្រុងទី​៣ នឹង​ទាក់​ទាញ​ការអភិវឌ្ឍ​អចលនទ្រព្យ​បន្ថែម ​ខណៈគម្រោង​គ្រោង​បញ្ចប់​នៅក្រោ​យចូ​ល​ឆ្នាំ​​ខ្មែ​រ​

ភ្នំពេញ ៖ គម្រោងផ្លូវ​ក្រវាត់ក្រុងទី​៣ ដែលតភ្ជាប់​ពីផ្លូវជាតិលេខ១ ដល់​ផ្លូវជាតិលេខ​៦ គ្រោងនឹង​បញ្ចប់​នៅ​ក្រោ​យ​ចូល​ឆ្នាំខ្មែរ​ខាងមុខនេះ​ ពោលគឺអំឡុងខែ​ឧសភា ឆ្នាំ២០២៣ ប៉ុន្តែ​បើក្រឡេក​ទៅមើល​ការ​អ​ភិ​វ​ឌ្ឍ​នៅ​តាម​​បណ្ដោយផ្លូវ​មួយនេះកំពុង​មានកា​រទាក់ទាញ​អ្នកអភិវឌ្ឍន៍​កាន់តែខ្លាំង ​ជាពិសេស​នៅតំបន់​ប៉ែក​ខាង​ត្បូង​រាជធានីភ្នំពេញ។

ឯកឧត្តម​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួងសាធារណការ ​និងដឹកជញ្ជូន ​បានមានប្រសាសន៍លើកឡើង​កាលពី​ពេលថ្មីៗនេះថា ផ្លូវក្រវាត់ក្រុងទី​៣ ជាផ្លូវ​ដ៏មានសារ​សំខាន់​ក្នុងកា​របញ្ចៀសចរាចរ​ណ៍នៅក្នុង​ក្រុង​ភ្នំពេញ ​ជា​ពិសេ​ស​អ្នកធ្វើដំណើរ​ពីខេត្ត​មួយ​ទៅ​ខេត្ត​មួយដោយមិនចាំបាច់​ឆ្លងកាត់​ក្រុង​ភ្នំពេញ​។ គម្រោងផ្លូវ​នេះត្រូវបា​ន​ព​ន្យា​​រ​ពេ​ល​បញ្ចប់​ការដ្ឋាន​ជិតមួយ​ឆ្នាំ​ ដោយសារតែ​ក្រុមហ៊ុន​សាងសង់​បានស្នើ​សុំ​​ដោះស្រាយ​បញ្ហា​នានា​​ ប៉ុន្តែក្រុមហ៊ុនក៏បាន​សន្យាថា​នឹង​បញ្ចប់នៅអំឡុ​ងខែឧសភា ឆ្នាំ២០២៣​នេះ។

ឯកឧត្តម​បន្តថា​ ៖

“ដើម្បីបញ្ចៀសការកក​ស្ទះ​ចរាចរណ៍​នៅក្នុង​ភ្នំពេញ​​​ រាជរដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ផ្លូ​វ​ក្រវាត់​ក្រុង​ជាបន្តបន្ទាប់​ជាក់ស្ដែង​ពេលនេះ យើ​ងកំពុង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ហើយក៏គ្រោងនឹង​សាង​សង់​​ផ្លូវក្រវាត់​ទីក្រុង​ទី​៤ បន្តទៀត​។ សម្រាប់​ការ​សាងសង់​ក្រវាត់ក្រុង​នេះដែរ​ ក៏បានផ្ដល់នូវឱកាស​វិនិយោគ​ថ្មីៗ​នៅតាមបណ្ដោយផ្លូវ​នោះផងដែរ​ ហើយសម្រាប់​គម្រោង​ក្រវាត់ក្រុង​ទី​៣នេះដែរ​ក៏បានឃើញថា​មានការទាក់ទាញ​ការវិនិយោគជា​បន្តបន្ទាប់​ដោ​យ​​រំពឹងថា​នឹង​ទាក់ទាញ​កាន់តែខ្លាំងនៅពេល​គម្រោង​នេះសាងសង់រួចរាល់”

បើតាម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​ជាច្រើននៅក្បែរ​ៗគម្រោងផ្លូវ​ទី​៣បានយក​ចំណុច​នេះ​ធ្វើជាកា​រឃោស​នា​ដើ​ម្បី​​​លក់គម្រោង​របស់ខ្លួន​ទៅកាន់អតិថិជន​ ជាក់ស្ដែង​នៅក្បែរ​ៗផ្លូវក្រវាត់ក្រុងទី​៣នេះ​មានគម្រោង​អភិ​វឌ្ឍ​ន៍​​លំ​នៅឋាន​កាន់តែច្រើន​ចាប់ផ្ដើម​លេច​រូបរាង​ឡើង​បន្តបន្ទាប់គ្នា​។​

អ្នកស្រី ​អាន សុធីតា​ នាយិកា​ប្រតិបត្តិក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា​ នៅតំបន់​ខាង​ត្បូង​​រាជ​​ធានីភ្នំពេញ​គេឃើញមានការ​អភិវឌ្ឍលើ​លំនៅឋាន ​និងគម្រោង​ជាច្រើនទៀត ដោយសារ​តែ​តំប​ន់​ខាង​​ត្បូង​ភ្នំពេញមានគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន និងថ្មី​ៗ ហើយ​ក្នុងនោះក៏មាន​គម្រោងផ្លូវ​ក្រវាត់ក្រុងទី​៣នេះ​ផងដែរ​ ។

​ជាការកត់សម្គាល់ ​នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុង​នៅក្នុង​រាជធានីភ្នំពេញ ក៏ឃើញថាមានការទាក់​ទាញលើការអភិវឌ្ឍ​អចលនវត្ថុ​ក៏មានសក្ដានុពល​ក្នុងនោះផ្លូវក្រវាត់ក្រុង​២​ ក៏កំពុងប្រែមុខ​មាត់ពីតំបន់​ស្ងប់ស្ងាត់ទៅ​ជា​តំបន់ដែល​មានការ​អភិវឌ្ឍ​លើ​លំនៅឋាន​តម្លៃខ្ពស់​ និង​តំបន់អាជីវកម្ម​ដ៏មមាញឹក​ផងដែរ​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)