ឆ្នេរ​សមុទ្រ​កម្ពុជា​ចំនួន​៣​ ត្រូវបានដាក់ជា​វិញ្ញាសារ​​ប្រជែង​ស្នាដៃរចនាគម្រោង​ប្លង់​នគរូបនីយកម្ម សម្រាប់​ឆ្នាំ២០២៥ ​

ភ្នំពេញ៖ ក្នុងគោលបំណងលើក​កម្ពស់​ការអភិវឌ្ឍ​ ការអភិរក្ស ការ​វិនិយោគ និងការលើក​កម្ពស់​សោភ័ណ្ឌភាព​នគ​រូប​នី​យ​កម្ម​នៅតំបន់​ឆ្នេរ​សមុទ្រ​នៃព្រះរាជាណាចក្រកម្ពុជា ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​ និងគណៈ​កម្មាធិការ​គ្រប់គ្រង​ និងអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា សហការ​ជាមួយ​ស្ថាបត្យករកម្ពុជា និងសហភាពសហព័ន្ធយុវជន​កម្ពុជា រៀបចំការ​ប្រកួតប្រជែង​​ស្នាដៃ​រចនាគម្រោង​ប្លង់​នគរូបនីយកម្ម​​តំបន់​ឆ្នេរ​នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយយក​ឆ្នេរ​សមុទ្រ​ចំនួន​៣​ ដាក់ឱ្យ​ប្រកួត​ប្រជែង​ស្នាដៃរចនាគម្រោង​ប្លង់​​នគរូបនីយកម្ម​ សម្រាប់ការ​ប្រកួ​តប្រជែងឆ្នាំ២០២៥នេះ ដែលក្នុងនោះរួមមានឆ្នេរ​កែវ​ផុស ឆ្នេរព្រែក​ចាក​ និងឆ្នេរ​ជ្រោយស្វាយ​ ។

បើតាមសេចក្ដីជូនដំណឹង​របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ កាលពីពេលកន្លងទៅថ្មីនេះបាន​ឱ្យ​ដឹងថា ការ​ប្រកួត​ប្រជែង​ស្នាដៃរចនា​គម្រោង​ប្លង់​នគរូបនីយកម្ម តំបន់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណា​ច​ក្រកម្ពុជា ត្រូវ​​បាន​ធ្វើឡើង​ក្រោម​ប្រធានបទ «កម្ពុជា មាតុភូមិ​ខ្ញុំ ទីក្រុងខ្ញុំ​ ឆ្នេរ​សមុទ្រ​ខ្ញុំ​ ក្នុង​បេះ​ដូងខ្ញុំ»។​

នៅក្នុង​សេចក្ដីជូនដំណឹង​បានបង្ហាញទីកន្លែង​សម្រាប់ទទួល​ពាក្យ​សុំ​ចូលរួមប្រកួត​ប្រជែង​នេះ គឺនៅ​បន្ទប់​ការិ​យាល័យ​លេខ​០១ ជាន់​ផ្ទាល់​ដី នាទីស្ដីការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​ដែល​មាន​ទី​តាំង​​ស្ថិតនៅដីឡូត៍លេខ​២០០៥​ ផ្លូវ​លេខ​៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ​អាច​ដាក់​ពាក្យ​​តាម​រយៈអ៊ីម៉េល ly-sovann@mlmupc.gov.kh ឬតាម​តេលេក្រាម​លេខ ០៩៩ ២៦៦ ០០៦ ។

សូមបញ្ជាក់ថា រយៈពេល​រចនាគម្រោង​ប្លង់​មានចំនួន​១៥០​ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២៥ ហើយ​ការ​រចនា​គម្រោង​ប្លង់​នគរូបនីយកម្ម​ តំបន់​ឆ្នេរ​សមុទ្រកម្ពុជា ត្រូវ​យកចិត្តទុកដាក់​លើ​គោលការណ៍ចំនួនដូចជា អភិវឌ្ឍ​និងអភិរក្ស​ប្រកបដោយចីរភាព អភិវឌ្ឍ​បៃតង និងអភិវឌ្ឍ​តាម​បែប​ធម្មជាតិ ស្រ​បតាមធម្មជាតិ​នៃទីតាំង​ភូមិសាស្ត្រ ។ ត្រូវ​លើកកម្ពស់​និងការពារធនធាន​ធម្មជាតិ​និងបរិស្ថាន ព្រមទាំង​ថែរក្សា​អត្តសញ្ញណ​វប្បធមជាតិ​ លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ធុរកិច្ច ទេសចរណ៍ និងទាក់ទាញការ​វិនិយោគ ។ បេក្ខជន ក៏ត្រូវ​ផ្ដោត​លើ​ ឆ្នេ​រសមុទ្រ​កម្ពុជា ជា​សមាជិក​ពេញសិទ្ធិ​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​ផងដែរ ។

ក្នុង​សេចក្ដីជូនដំណឹង​របស់ក្រសួងក៏បានបញ្ជាក់ពីទីតាំង​ឆ្នេរ​សមុទ្រ​ដែលជា​វិញ្ញាសារ​សម្រាប់ការ​ប្រកួត​ប្រជែង​ស្នា​រចនាគម្រោង​ប្លង់ ក្នុងនោះមាន​ឆ្នេរ​កែវ​ផុស ១,២,៣ ស្ថិតនៅស្រុក​ស្ទឹង​ហាវ ខេត្តព្រះសីហនុ ឆ្នេរ​ព្រែកចាក ស្ថិតនៅក្នុង​ក្រុង​កំពង់សោម​ ខេត្តព្រះសីហនុ និង​ឆ្នេរ​ជ្រោយស្វាយ​ ស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ។ បេក្ខជនក៏អាច​ចូលរួម​ប្រកួត​ប្រជែង​នៅក្នុងវិញ្ញា​សារ​ចំនួន​១ ឬ២ ឬ៣ នៃវិញ្ញា​សារទាំង​៣​នេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

Leave a Reply

Your email address will not be published. Required fields are marked *