កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤

ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម នៅកម្ពុជា និងអាស៊ាន បានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា បានប្រារព្ធឡើងក្រោមមូលបទ បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាបន្ន  (Unleashing ASEAN’s Potential: Connectivity, Technology, and Inclusive Growth)។

កិច្ចប្រ​ជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៤ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះនាវេលាម៉ោង ៨និង៣០នាទីព្រឹក នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិ ធំៗនៅកម្ពុជា-អាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ។

ប្រភពពីសភាពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជាគឺជាចំណុចស្នូល និងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន  (ASEAN energy grid connectivity and ASEAN renewable energy and sustainability) កម្ពុជាគឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia – Gateway to ASEAN)  និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាបន្ន (Leveraging Technology for Inclusive Growth)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង

សុវត្ថិភាពទិន្នន័យ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាព័ត៌មាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/02/2025

ផ្អែកតាមមជ្ឈមណ្ឌលកម្ពុជា 4.0 បានបញ្ជាក់ថា សុវត្ថិភាពទិន្នន័យ គឺជាដំណើរការនៃការការពារព័ត៌មានឌីជីថលពីការលួច ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត