ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ទុនរយលានដុល្លារសម្រាប់ជួយអភិវឌ្ឍវិស័យកសិកម្ម

ភ្នំពេញ ៖ក្នុងរយៈពេល ២៥ ឆ្នាំ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់ទុនរយលានដុល្លារដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ដូចជាការសាងសង់ឃ្លាំងស្តុក និង ឡសម្ងួតស្រូវ ម៉ាស៊ីនកិនស្រូវ និងកែច្នៃស្រូវ-អង្ករ និងគម្រោងកសិកម្មជាច្រើនទៀត។

ថ្លែងក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមអនុវត្តគោលនយោបាយ និងកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដូចជា៖ ១) បានបង្កើតនូវ «មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម» ដើម្បីពង្រីកសមត្ថភាពឃ្លាំងស្តុក, ឡសម្ងួត និង ម៉ាស៊ីនកិន និងកែច្នៃស្រូវ-អង្ករ ក្នុងគោល​ដៅ​ធានា​ស្ថិរភាពថ្លៃស្រូវ-អង្ករ និងសន្តិសុខស្បៀង, ដែលមានទឹកប្រាក់ ប្រមាណ ៣៦ លានដុល្លារអាម៉េរិក;២).បានផ្ដល់ទុនសម្រាប់សាងសង់ឃ្លាំងស្តុក និងឡ​សម្ងួត​ស្រូវ, ដែលមានទឹកប្រាក់ប្រមាណ ៣០ លានដុល្លារអាម៉េរិក នៅក្នុងខេត្តបាត់ដំបង, កំពង់ធំ, កំពង់ស្ពឺ និង ព្រៃវែង, និងបានផ្ដល់ហិរញ្ញប្បទានអន្តរាគមន៍ពិសេសជាទុនបង្វិល ដែលមានទឹកប្រាក់ប្រមាណ ៩០លានដុល្លារអាម៉េរិកសម្រាប់ប្រមូលទិញស្រូវពីកសិករដើម្បីធានាស្ថិរភាព និងរក្សាលំនឹងថ្លៃស្រូវរបស់ប្រជាកសិករ;៣).បានផ្តល់​ហិរញ្ញ​ប្ប​ទានដល់​គម្រោងផ្សេងទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលមានទឹកប្រាក់ប្រមាណ ៦៧,៥ លានដុល្លារអាម៉េរិក ដោយមានកិច្ចសហការ ជាមួយ​ដៃគូ​អភិវឌ្ឍន៍អន្តរជាតិ ដូចជា ៖ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារ ពិភពលោក (World Bank) និង មូលនិធិអន្តរជាតិសម្រាប់​ការអភិវឌ្ឍ កសិកម្ម (IFAD) ក្នុងអត្រាការប្រាក់សម្បទានទោះបីជាអត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិនិងអត្រាការប្រាក់ក្នុងស្រុកបានកើនឡើងយ៉ាងណាក្តីនិង៤).បានអនុវត្តកញ្ចប់​វិធានការ​អន្តរា​គមន៍​ពិសេស ក្នុង «ក្របខណ្ឌយុទ្ធសាស្ត និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយជំងឺកូវីដ- ១៩ តាមគន្លង​ប្រក្រតីភាព​ថ្មី ឆ្នាំ ២០២១-២០២៣»ដែលមានទឹកប្រាក់ ប្រមាណ ១៧៨ លានដុល្លារអាម៉េរិក ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា៖ ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ កន្លងទៅ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងបន្តបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១, ជាពិសេស មុំទី ៣ នៃបញ្ចកោណទី ៤, ពោលគឺ ការលើកស្ទួយកសិកម្ម និង ការអភិវឌ្ឍជនបទ, ដែលត្រូវ បានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ប៉ិនប្រសប់, ស្វាហាប់ និង ឈ្លាសវៃ របស់ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញ ដោយសមត្ថភាព, ចំណេះដឹង និង ថាមពល ។ ជាក់ស្ដែង, រាជរដ្ឋា​ភិបាល បានសម្រេច ប្រគល់ជូនធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម នូវតួនាទីគន្លឹះ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព ទី ៥ របស់រាជរដ្ឋាភិបាល នីតិ​កាលទី ៧ នៃរដ្ឋសភា នៅក្នុង «យន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, ស្វែងរក ទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ», ក្នុងករណីមានវិបត្តិ នៃថ្លៃកសិផល, ដែលមានទឹកប្រាក់ប្រមាណ ១០០ លានដុល្លារអាម៉េរិក ។

ជាការពិត ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ នៅតែជាអាទិភាពចម្បងមួយរបស់រាជរាដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ យុទ្ធសាស្តបញ្ចកោណដំណាក់កាល ទី១ បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រនៃការបន្តពង្រឹងតួនាទី និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែមានលក្ខណៈទំនើប និងមានភាពធន់កាន់​តែខ្ពស់ ព្រមទាំងការបន្តគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមកាន់តែខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់​គុណភាព និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ក៏ដូចជា កាត់បន្ថយគម្លាតរវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅជនបទ ។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងផងដែរថា៖ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមដោះស្រាយ លើវិស័យស្រូវអង្ករបានច្រើន ទាំងតម្លៃស្រូវ និងកែប្រែស្ថានភាពលើវិស័យនេះ នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ។

លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា ៖រយៈពេលជាង១០ឆ្នាំ ចុងក្រោយមកនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានកែប្រែស្ថានភាព លើវិស័យស្រូវអង្ករច្រើន ពីការខ្វះខាតនូវឡសម្ងួត ស្ដង់ដារ និងការនាំចេញ ឲ្យក្លាយខ្លួនជារោងម៉ាស៊ីកិនស្រូវ និងបម្រើដល់វិស័យឧស្សាហកម្មស្រូវអង្ករ មានការប្រកួតប្រជែង ជាមួយនឹង​ប្រទេសជិតខាង។

លើសពីនោះទៀត លោកឧកញ៉ា សុង សារ៉ន បានបន្ថែមថា ធនាគារក៏បានជំរុញតម្លៃទីផ្សារកសិករឲ្យមានភាពល្អប្រសើរ ដែលចាប់តាំងពីឆ្នាំ២០១៥-២០១៦មក តម្លៃ​ស្រូវអង្ករកម្ពុជា គឺមានភាពល្អប្រសើរ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាទទួលបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងការគាំទ្រជួយដល់កសិករខ្នាតតូច ដែលដាំដុះស្រូវ នៅក្នុងប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *