ក្នុងឆ្នាំ២០២៥-២០២៦ តម្រូវការអង្ករសក​លបន្តមាននិន្នាការកើនឡើងប្រមាណ ៥៤៩លានតោន

ភ្នំពេញ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (ARDB) បានថ្លែងថា បើទោះបីជាស្ថិតក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងភាពមិនប្រាកដប្រជានៃស្ថានភាពពាណិជ្ជកម្មតំបន់ និងសកលក៏ដោយ ក៏វិស័យស្រូវអង្ករនៅតែដើរតួនាទីយ៉ាងសំខាន់ ខណៈដែលតម្រូវការអង្ករសក​ល​សម្រាប់បរិភោគ និងកែច្នៃ នៅតែបន្តមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឆ្នាំ២០២៥-២០២៦ អាចមានតម្រូវការរហូតដល់ប្រមាណ ៥៤៩លានតោន។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (ARDB) បានមានប្រសាសន៍ថា វិស័យស្រូវអង្ករនៅតែដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់សន្តិសុខស្បៀង ចូលរួមរក្សានូវកម្រិតជីវភាពសមរម្យរបស់ប្រជាកសិករ និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ។ ជាក់ស្តែង កាលពីឆ្នាំ២០២៣-២០២៤ មានតម្រូវការអង្ករសកលប្រមាណ ៥២៩ លានតោន , ឆ្នាំ ២០២៤- ២០២៥ មានតម្រូវការអង្ករ ៥៤០ លានតោន ដោយឡែកនៅឆ្នាំ២០២៥-២០២៦ រំពឹងថាតម្រូវការនឹងកើនឡើងដល់ ៥៤៩លានតោន ។

យោងតាមទិន្នន័យ Food Outlook ឆ្នាំ២០២៥ របស់អង្គការស្បៀងអាហារ និងកសិកម្ម FAO នៅក្នុងតំបន់អាស៊ី រួមមាន ៖ ប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី បង់ក្លាដេស និងប្រទេស វៀតណាម មានតម្រូវការប្រើប្រាស់ចំនួនប្រមាណ ៨០% នៃតម្រូវការប្រើប្រាស់សរុប និងប្រមាណ២០% នៅតំបន់អាមេរិក អ៊ឺរ៉ុប អាហ្រ្វិក និងអូសេអានី។

ដោយឡែក តាមទិន្នន័យ Straits Research របស់ប្រទេសឥណ្ឌា បានបង្ហាញថា ​បើគិតត្រឹមខែកក្កដា ក្នុងឆ្នាំ២០២៥នេះ ប្រទេសចិន បានប្រើប្រាស់អង្ករប្រមាណ ១៩២.៨ លានតោន ឥណ្ឌា ១៤០.៣ លានតោន ឥណ្ឌូនេស៊ី ៥១.៨ លានតោន បង់ក្លាដេស ៤២.២លានតោន ហ្វីលីពីន ២២.៥លានតោន និងវៀតណាមប្រមាណ ២២.៤ លានតោន។

ប្រសិនបើត្រឡប់មកមើលការផ្គត់ផ្គង់ស្រូវអង្ករ ក្នុងឆ្នាំ២០២៤ វិញ តំបន់អាស៊ីជាតំបន់បាននាំចេញអង្ករច្រើនជាងគេនៅក្នុងពាណិជ្ជកម្មអង្ករពិភពលោក ដោយបានរួមចំណែកចំនួន ៧៩.៩ភាគរយ (៣១.២ ពាន់លានដុល្លារអាមេរិក) នៃតម្លៃពាណិជ្ជកម្មសរុប និងតំបន់អឺរ៉ុប៧.១ភាគរយ អាមេរិកខាងជើង៦.៤ភាគរយ និងអាមេរិកឡាទីន ៥.៥​ភាគរយ​​ អូសេអានី ០.៦៣ភាគរយ និ អាហ្រ្វិក ០.៥៥ភាគរយ ។ ក្នុងនោះប្រទេសឥណ្ឌា បាននាំចេញប្រមាណ ៣០.៣%, ថៃ ១៦.៣%, ប៉ាគីស្ថាន ១០.៧%, វៀតណាម ១៤.២%, និងប្រទេសកម្ពុជា ៤.៨% ជាដើម។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ៖

«វិស័យស្រូវអង្ករពិតជាបានចូលរួមចំណែកផ្តល់ជាតម្លៃបន្ថែមក្នុងការគាំទ្រទៅលើវិស័យមួយចំនួនដូចជា វិស័យកសិ-ឧស្សាហកម្មកែច្នៃ ចំណីអាហារ វិស័យចិញ្ចឹមសត្វ និងវិស័យថាមពលជាដើម។ ឧទាហរណ៍ ចុងអង្ករ ឬអង្ករបាក់ អាចយកមកផលិតជាគុយទាវ/មី កន្ទក់ដែលសល់មកពីការកិនកែច្នៃស្រូវទៅជាអង្ករ អាចយកមកផលិតជាចំណីមនុស្ស ឬសត្វ។ ចំណែក អង្កាម អាចយកមកផលិតជាជីធម្មជាតិ ឬជីវឧស្ម័នសម្រាប់ប្រើប្រាស់ ឬផលិតកម្មឧស្សាហកម្មអេតាណុលជាដើម»។

សូមបញ្ជាក់ដែរថា ការកើនឡើងនៃតម្រូវការស្រូវអង្ករនៅក្នុងតំបន់ និងសកលលោកនេះ បានឆ្លុះបញ្ចាំងអំពីកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការបន្តបង្កើនសមត្ថភាពផលិត កែច្នៃ និងនាំចេញស្រូវអង្ករទៅកាន់ទីផ្សារជាយុទ្ធសាស្ត្រក្នុងតំបន់ និងសកលលោក។ ការធ្វើពិពិធកម្ម ផលិតកម្ម និងការប្រើប្រាស់ ការធានានូវចីរភាពផលិតកម្មស្រូវអង្ករ នឹងជួយបង្កើនប្រសិទ្ធភាពការផលិត និងគុណភាពស្រូវអង្ករ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍កសិកម្ម (AgriTech and Innovation) ក៏ដូចជាការកំណត់គោលដៅទីផ្សារដែលមានតម្លៃខ្ពស់។

គួរបញ្ជាក់ដែរថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមគាំទ្រដល់វិស័យស្រូវអង្ករតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម កសិកម្មជាទុនបង្វិល និងទុនវិនិយោគ។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានសំពៀតឥណទានទៅលើវិស័យស្រូវអង្ករ ប្រមាណជា២០០ លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណជា ៤១ភាគរយនៃសំពៀតឥណទានសរុប៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *