រុស្ស៊ី កំពុងខ្វះខាតកម្លាំពលកម្មទាំងក្នុងវិស័យយោធា និងសេដ្ឋកិច្ច

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បរទេស៖ យោងតាមប្រភពព័ត៌មានពី Euro News បានរាយការណ៍ថា រុស្ស៊ីកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារខ្វះកម្លាំងមនុស្សដើម្បីការពារព្រំដែន និងបន្តការប្រយុទ្ធនៅតំបន់ Donbas ខណៈដែលកម្លាំងពលកម្មនៅក្នុងសេដ្ឋកិច្ចសម្រាប់ពលរដ្ឋស៊ីវិលក៏មានការខ្វះខាតដូចគ្នាផងដែរ។

មុនពេលអ៊ុយក្រែនចាប់ផ្តើមប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួននៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី របាយការណ៍សេដ្ឋកិច្ចជាច្រើនរបស់រុស្ស៊ីបានបង្ហាញអំពីការកើនឡើងនៃប្រាក់ឈ្នួលដ៏ច្រើនសម្រាប់ទាហានជួរមុខ។ នៅក្នុងសង្គ្រាមនេះ រុស្ស៊ីអនុវត្តគំរូចម្រុះនៃការចល័ត និងការជួលទាហាន ដោយភាពខុសប្លែកគ្នាគឺ ការជួលកងទ័ពជួរមុខជាអ្នកទទួលយកតួនាទីនេះដោយស្ម័គ្រចិត្ដ ខណៈពេលដែលផ្នែកចល័តត្រូវបានដាក់ឲ្យចូលបំពេញកាតព្វកិច្ចផ្សេងៗ។ ចាប់ពីឆ្នាំ២០២៣ មក រដ្ឋាភិបាលរុស្ស៊ីបានចំណាយប្រាក់ឱ្យអ្នកចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន ទាហានរងរបួស និងសាច់ញាតិរបស់អ្នកស្លាប់នូវចំនួនទឹកប្រាក់ប្រហែល ៣៣,១២ ពាន់លានដុល្លារ ដែលស្មើនឹង ១,៥ ភាគរយនៃ GDP របស់ប្រទេស។

តំបន់ Krasnodar គឺជាអង្គភាពរដ្ឋបាលឈានមុខគេមួយរបស់រុស្ស៊ី ដែលផ្តល់ប្រាក់បៀវត្សរ៍ដល់ទាហានជួរមុខប្រហែល ១៧ ៦០០ ដុល្លារ។ លើសពីនេះ ទីក្រុង St Petersburg បានផ្តល់ប្រាក់បៀវត្សរ៍ប្រហែល ១២ ០០០ ដុល្លារសម្រាប់អ្នកជ្រើសរើសថ្មី ។ យ៉ាងណាមិញ លោក Alexander Clarkson សាស្ត្រាចារ្យនៅ King’s College London បានលើកឡើងថា មូលហេតុដែលរុស្ស៊ីបន្តដំឡើងប្រាក់សឈ្នួល ឬ ប្រាក់រង្វាន់ ដោយសារប្រទេសនេះកំពុងខ្សត់អ្នកស្ម័គ្រចិត្តដែលមានឆន្ទៈ។ បន្ថែមពីនេះ ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ក្នុងវិស័យការងាររបស់រុស្ស៊ីកំពុងខ្វះខាតផងដែរ។

លោក Edward Hunter Christie អតីតមន្ត្រីអង្គការណាតូ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃ FIIA លើកឡើងថា ប្រទេសប្រឈមនឹងហានិភ័យនៃកង្វះខាតកម្លាំងពលកម្មនៅក្នុងសេដ្ឋកិច្ច ក្នុងករណីដកកម្លាំងពលកម្មចេញតាមរយៈការធ្វើទាហាន ឬ ផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់ដើម្បីទាក់ទាញកម្លាំងពលកម្ម។ ជាលទ្ធផល ប្រាក់បៀវត្សរ៍អាចនឹងត្រូវកើនឡើងក្នុងវិស័យមួយចំនួននៅក្នុងសេដ្ឋកិច្ចផងដែរ ហើយវានឹងជំរុញតម្លៃរស់នៅថ្លៃ និងអត្រាអតិផរណាខ្ពស់នៅក្នុងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ អតិផរណាគួបផ្សំនឹងកង្វះកម្លាំងពលកម្មកាន់តែធ្ងន់ធ្ងរ បង្កើតបានបញ្ហាធ្ងន់ធ្ងរលើសេដ្ឋកិច្ចរុស្ស៊ី។ ទន្ទឹមនឹងនេះ​ អាជីវកម្មតែមួយគត់ដែលអាចរីកចម្រើនក្នុងបរិយាកាសនេះគឺ អ្នកផ្គត់ផ្គង់សម្រាប់សង្គ្រាម។ ផលវិបាកដែលជៀសមិនរួចគឺសេដ្ឋកិច្ចសម្រាប់ពលរដ្ឋស៊ីវិលនឹងធ្លាក់ចុះ ខណៈពេលដែលឧស្សាហកម្មយោធាកើនឡើង។ ជាលទ្ធផល អតិផរណាក៏នឹងធ្វើឱ្យប្រាក់ចំណូលរបស់ប្រជាជនធ្លាក់ចុះផងដែរ។

បញ្ហារបស់រុស្ស៊ីពាក់ព័ន្ធនឹងកម្លាំងពលកម្មបានកើតឡើងចាប់តាំងពីមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន ដោយសារតែរលកនៃការធ្វើចំណាកស្រុកដ៏ធំជាមួយនឹងកម្លាំងពលកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងក្មេងជាងវ័យ។

យោងតាមប្រភពដដែល ចំនួនជនអន្តោប្រវេសន៍មកពីរុស្ស៊ីចាប់តាំងពីឆ្នាំ ២០២២ ត្រូវបានប៉ាន់ប្រមាណថាមានប្រហែលពី ៥ សែនទៅ ១ លាននាក់ ដែលភាគច្រើននៅក្មេង ទទួលបានការអប់រំល្អ និងធ្វើការនៅក្នុងឧស្សាហកម្មសំខាន់ៗ។ ផ្អែកទៅលើបញ្ហាប្រឈមនឹងគ្រោះថ្នាក់ដូចជា ការរាតត្បាត និងស្លាប់បាត់បង់ជីវិតទាក់ទងនឹងសង្រ្គាមចាប់ពីឆ្នាំ ២០២០ ដល់ ២០២៣ កម្លាំងពលកម្មរុស្ស៊ីបានបាត់បង់មនុស្សប្រហែល ២,៨ លាននាក់។ ទន្ទឹមនឹងនេះ ចំនួនប្រជាជនវ័យចំណាស់ក៏ជាបញ្ហាសម្រាប់កម្លាំងពលកម្មរុស្ស៊ីផងដែរ។ យោងតាមទិន្នន័យចុងក្រោយបំផុតពី Rosstat ចំនួននប្រាក់សោធននិវត្តន៍នៅក្នុងប្រទេសរុស្ស៊ីមានហែល ៤១ លាននាក់ក្នុងឆ្នាំ ២០២៤៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ