បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Markets Insider បានរាយការណ៍ថា ប្រាក់ចំណូលពីការលក់ថាមពលរបស់រុស្ស៊ីអាចនឹងធ្លាក់ចុះ ដោយសារតែរងទណ្ឌកម្មដ៏ខ្លាំងក្លាពីសហភាពអឺរ៉ុប ក្នុងប្រឆាំងនឹងការនាំចេញថាមពលរបស់ប្រទេសនេះ ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ៥ ខែធ្នូ ខាងមុខនេះ។

ទាក់ទងនឹងបញ្ហានេះដែរ រុស្ស៊ីក៏អាចនឹងបាត់បង់អតិថិជនសំខាន់ៗរបស់របស់ខ្លួនផងដែរ ដែលនាំឱ្យរុស្ស៊ីបង្វែរការនាំចេញតាមសមុទ្រទៅកាន់អាស៊ី ជាពិសេសទៅឥណ្ឌា និងចិនវិញ។ សព្វថ្ងៃនេះ ឥណ្ឌា និងចិនមានចំនួនប្រហែល ២/៣ នៃការនាំចេញប្រេងឆៅពីសមុទ្ររុស្ស៊ីសរុប ហើយក្នុងនាមជាអតិថិជនសំខាន់ៗ ពួកគេកំពុងទាមទារការបញ្ចុះតម្លៃយ៉ាងច្រើនសម្រាប់ការទិញរបស់ពួកគេ។
យោងតាមការវិភាគរបស់ Bloomberg បានឱ្យដឹងថា ប្រេងឆៅដ៏ល្បីល្បាញរបស់រុស្ស៊ី Urals កំពុងជួញដូរក្នុងតម្លៃ ៣៣,២៨ ដុល្លារ ឬ ថោកជាងប្រហែល ៤០ភាគរយនៃប្រេងឆៅអាមេរិក Brent អន្តរជាតិកាលពីសប្តាហ៍មុន ហើយវាគឺជាការធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីការបញ្ចុះតម្លៃ។

ការបញ្ចុះតម្លៃនៃប្រេងឆៅ Urals បានធ្វើឱ្យរុស្ស៊ីខាតប្រាក់ចំណេញប្រចាំខែជិត ៤ ពាន់លាន ហើយបញ្ហានេះពិតជាមានសំខាន់ណាស់ ជាពិសេសចាប់តាំងពីតម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះដោយសារតែវិបត្តិសេដ្ឋកិច្ច ទិន្នផលរុស្ស៊ីនៅតែមានកំណើនខ្លាំង និងការធ្លាក់ចុះនៃតម្រូវការ បន្ទាប់ពីតម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់កាលដើមឆ្នាំ។ នោះហើយក៏ជាមូលហេតុដែលទីក្រុងវ៉ាស៊ីនតោនហាក់ដូចជាមិនសូវព្រួយបារម្ភអំពីការទិញប្រេងធំរបស់ឥណ្ឌា និងចិនពីរុស្ស៊ី ពីព្រោះមិនថាឥណ្ឌា ឬ ចិន ឬ អាហ្វ្រិក នោះទេ ដោយពួកគែបានតថ្លៃសុំការបញ្ចុះតម្លៃលើតម្លៃថ្លៃប្រេងនោះ។
ទោះជាយ៉ាងក្តី ប្រេងឆៅរបស់អាមេរិក Brent អាចនឹងឡើងថ្លៃប្រហែល ៤,៣ ភាគរយនៅឆ្នាំនេះ ឬ ប្រហែល ៨១,៣០ ដុល្លារក្នុងមួយបារ៉ែល បើធៀបទៅនឹងកាលមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនថ្មីៗ វាបានឡើងថ្លៃជាង ៣០ ភាគរយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content