សហគមន៍សំបូរមានជ័យ បានត្រៀមរួចជាស្រេចក្នុងការក្លាយខ្លួនជាសហគមន៍កសិកម្មទំនើប

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្មីៗនេះបានលើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ឱ្យធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស ដើម្បីអាចប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់ ព្រមទាំងបានជំរុញឱ្យប្រជាសហគមន៍ ក៏ដូចជាប្រជាកសិករផ្សេងៗទៀត ស្ម័គ្រចិត្តរួមគ្នាចូលរួមក្នុងកម្មវិធីគោលនយោ​បាយកសិកម្មបែបទំនើបនេះដើម្បីទទួលយកផលវិជ្ជមានទាំងអស់គ្នា។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ប្រជាសហគមន៍សំបូរមានជ័យក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំថា ៖ ការធ្វើកសិកម្មបែបទំនើបស្របតាមបច្ចេក​ទេស មានសារៈសំខាន់ខ្លាំងណាស់ ដែលតម្រូវឱ្យប្រជាកសិករចូលរួមផលិតរួមគ្នា គ្រប់គ្រងរួមគ្នា ដើម្បីងាយស្រួលផ្គត់ផ្គង់លើទីផ្សារ និងផ្តល់ផលចំណេញបានច្រើនជាងការធ្វើកសិកម្មតាមបែបប្រពៃណី។

ឯកឧត្តមបានបញ្ជាក់ថា ៖

«បើប្រជាសហគមន៍ដែលធ្វើកសិកម្មបែបទំនើប ហើយត្រូវការដើមទុនធ្វើអាជីវកម្ម ក្រសួងមានគម្រោងហិរញ្ញវត្ថុ ដែលផ្តល់ការគាំទ្រចាប់ពីការកសាងផែនការអាជីវកម្ម ការផ្តល់ប្រាក់កម្ចី ផ្តល់ជាអំណោយមូលធុន ប្រសិនបើគម្រោងវិនិយោគដែលបានដាក់ស្នើត្រូវបានជាប់នឹងទទួលបានអំណោយចំនួន៤០ភាគរយនៃដើមទុនវិនិយោគសរុប និងជួយគាំទ្រស្វែងរកទីផ្សារជាដើម»។

ចំពោះដើមទុនវិនិយោគនេះ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈយោគយល់គ្នាមួយជាមួយធនាគារវីង ដោយធនាគារវីងបានតម្កល់លុយ៥លានដុល្លារទុកនៅក្រសួងកសិកម្ម សម្រាប់ផ្តល់កម្ចីជូនប្រជាសហគមន៍ និងកសិករ ក្នុងអត្រាការប្រាក់ទាប ចន្លោះពី ៧ ទៅ៨ភាគរយ ក្នុងមួយឆ្នាំ ហើយកម្ចីនេះ មិនតម្រូវឱ្យដាក់វត្ថុបញ្ចាំអ្វីនោះទេ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា ចូលរួមក្នុងសហគមន៍កសិកម្មទំនើប នឹងជួយឱ្យប្រជាកសិករទទួលបានផលចំណេញច្រើន តាមរយៈការរៀបចំផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍កសិកម្មទំនើបនឹងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការចំណាយឱ្យបានជាអតិបរិមា។

ជាក់ស្ដែង ​ផ្អែក​តាម​ការរៀបចំ​ផែនការផលិតច្បាស់លាស់ ហើយផ្សារភ្ជាប់ទៅកាន់ទីផ្សារដោយត្រង់ លោក ឆេង ថុង ប្រធាន​ក្រុមប្រឹក្សាសហគមន៍សំបូរមានជ័យ ​ស្ថិតក្នុង​ភូមិ​​សូភាស ឃុំ​សូភាស ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ​ដែលបានចូលជាសហគមន៍កសិកម្មទំនើបបានឱ្យដឹងថា ​បច្ចុប្បន្ន​ក្នុង​សហគមន៍​របស់​លោកមា​ន​ផ្ទះ​សំណាញ់ ៤ទៅ ៥ខ្នងប៉ុណ្ណោះ ​ហើយសហគមន៍របស់លោកនឹងទទួលបានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែមទៀតពីក្រសួងកសិកម្ម ដើម្បីចូលរួមក្នុងសហគមន៍កសិកម្មទំនើប និងជួយឱ្យប្រជាកសិករទទួលបានផលចំណេញច្រើន។

តាមផែនការនៃការផលិតកសិផលមានគុណភាពស្របតាមស្តងដា សហគមន៍លោកត្រូវការផ្ទះសំណាញ់រហូតដល់​ទៅ​ប្រមាណជាង​៤០០​ខ្នង ​សម្រាប់ដំណាំបន្លែ ប៉ុន្តែ​ការផ្តល់ជំនួយពីក្រសួងត្រូវបានធ្វើឡើងជាដំណាក់កាល (ជាគម្រោងបដិភាគ) ដោយក្នុងមួយដំណាក់កាលសហគមន៍ទទួលបានផ្ទះសំណាញ់ចំនួន៥០ខ្នងសិន ដោយបានចាប់ផ្តើមដំណើរការសាសសង់ជាបណ្តើរៗហើយ។

លោកលោក ឆេង ថុង ក៏បានបញ្ជាក់​ឱ្យដឹង​ដែរថា​ ​កាលពីដំបូងឡើយ រាល់​ការដាំដុះ​របស់ប្រជាសហគមន៍គឺ​ធ្វើឡើងដោយ​ពឹង​ផ្អែកលើ​កត្តា​ធម្មជាតិ​ទាំងស្រុង ​ពោលគឺ​ដាំ​បាន​តែមួយ​រដូវ​កាល​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​ ហើយ​ផលដំណាំ​ដែល​ទទួលបាន​ក៏​មិន​សមប្រកប​តាម​ការខិតខំ​ប្រឹងប្រែង​នោះទេ។ ដោយ​មើលឃើញ​ពី​ផលវិបាក​ទាំងនេះ គាប់ជួនមានការណែនាំពីអ្នកជំនាញ ជាពិសេសក្រសួងកសិកម្មឱ្យចូលរួមអនុវត្តតាមបែបសហគមន៍កសិកម្មទំនើបមួយរយៈក្រោយមកក៏ទទួលបានលទ្ធផលល្អមិននឹកស្មានដល់ ខណៈដែលតម្រូវការទីផ្សារបន្លែសុវត្ថិភាពក៏មានភាពទូលាយ។

ត្រង់ចំណុច​នេះ​ លោក ឆេង ថុង​ ក៏បាន​បញ្ជាក់​ច្បាស់​ថា ​មិនថាតែ​សមាជិក​សហគមន៍​ប៉ុណ្ណោះ​ទេ សូម្បីតែរូបលោក​ផ្ទាល់ដែលធ្លាប់តែបង្កបង្កើនផលដោយការដាំដុះតាមបែបប្រពៃណីអាស្រ័យផលតាមធម្មជាតិនោះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្ត​កសិកម្ម​តាមបែប​​ទំនើប ពោលគឺប្រើ​ផ្ទះសំណាញ់​ដែលមាន​សារៈសំខាន់​ចំពោះការដាំដុះបានគ្រប់រដូវកាល និងមានភាពធន់ទៅនឹងអាកាសធាតុ ជាពិសេស បញ្ចៀសបញ្ហាជាមួយសត្វល្អិតចង្រៃ កាត់បន្ថយការប្រើប្រាស់ទឹក កាត់បន្ថយ​ការប្រើ​ជី ឬ​ថ្នាំ និងអាចទទួលបានផលច្រើន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ