សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ដោយបានតែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រងដឹកនាំការចាក់វ៉ាក់សាំងនៅក្របខ័ណ្ឌទូទាំងប្រទេស ។
តាមរយៈសារសម្លេងបន្ទាន់របស់សម្ដេចតេជោ នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធដទៃទៀត ទាក់ទងនឹងការងារវ៉ាក់សាំង លើដំណើរការលទ្ធកម្មការស្វះស្វែងរក គឺកំពុងតែដំណើរការទៅយ៉ាងសកម្ម។
សម្ដេចតេជោគូសបញ្ជាក់ថា៖
“នៅពេលខាងមុខនេះ វ៉ាក់សាំង នឹងអាចមកដល់ជាបន្តបន្ទាប់ តែចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូចដែលខ្ញុំបានឱ្យប្រជុំកាលពីម្សិលមិញ ទៅលើគោលដៅមួយចំនួនដែលយើងត្រូវផ្ដល់។ ដូច្នេះ ខ្ញុំស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ឱ វណ្ណឌីន ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្ត្រី ឬស្នើសុំមកដល់ខ្ញុំ ដោយសុំតែងតាំងអ្នកណាផ្សេងទៀតទាំងនៅក្នុងក្រសួងសុខាភិបាល ទាំងនៅក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃជាដើម ដើម្បីចូលរួមនៅក្នុងគណៈកម្មការនេះ បើយើងមិនធ្វើដូច្នេះទេ ការងារនៅសាំញ៉ាំ ហើយចល័តមិនរហ័ស ពិតហើយ ក្រសួងសុខាភិបាល មិនមែនទទួលខុសត្រូវតែលើបញ្ហាកូវីដ-19 នោះទេ ត្រូវព្យាបាលជំងឺដទៃទៀត និងកិច្ចការដទៃទៀត ក៏ប៉ុន្តែគប្បីពិនិត្យថា តើរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការប៉ុន្មាននាក់ បែរមុខឆ្ពោះតម្រង់តែបញ្ហាកូវីដ-19នេះតែម្ដង។ ធ្វើយ៉ាងដូច្នេះ ដំណើរការចាក់ វ៉ាក់សាំងនឹងរៀបរយបានល្អ ជាមួយនឹងផែនការមេជាក់លាក់ ដើម្បីយើងអាចនឹងដំណើរការទៅបាន”
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំទិញវ៉ាក់សាំងដើម្បីយកមកចាក់ឱ្យប្រជាពលរដ្ឋឲ្យបានពី១០ ទៅ ១៣លាននាក់ គ្រាដែលវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនមួយប្រភេទទៀត នឹងមកដល់កម្ពុជាចំនួន ១លាន៥សែនដូស (១.៥លាន) ដែលនឹងមកដល់ឆាប់ៗខាងមុខនេះឬអាចលើសពីនេះថែមទៀត។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងអត់មានអាថ៌កំបាំងអី ជាមួយប្រជាពលរដ្ឋរបស់យើងទេ យើងត្រូវចាក់ឱ្យប្រជាពលរដ្ឋរបស់យើងក្នុងរង្វង់ពី ១០ ទៅ១៣ លាននាក់ ឥឡូវយើងបានចុះកុងត្រាទិញចំនួន ១,៥០០,០០០ ដូស ក្នុងឆាប់ៗខាងមុខ។ វ៉ាក់សាំង Astra Zeneca ក៏នឹងមកដល់ជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលកំពុងតែស្វះស្វែងរកទិញវ៉ាក់សាំង Johnson & Johnson របស់អាមេរិកផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content