អាជីវកម្មលក់គ្រឿងសមុទ្រក្រឡុក មើលទៅសាមញ្ញ ប៉ុន្តែមានទីផ្សារល្អ និងបានចំណូលច្រើន

បាត់ដំបង ៖ គ្រឿងសមុទ្រ ជាប្រភេទអាហារដែលមនុស្សទូទៅចូលចិត្តទទួលទាន និងមានតម្លៃថ្លៃជាងផលនេសាទទឹកសាប ដែលគេអាចច្នៃជាមុខម្ហូបអាហារបានច្រើនប្រភេទ ទាំងប្រភេទចម្អិន និងឆៅ ពោរពេញទៅដោយរសជាតិឆ្ងាញ់។

កញ្ញា យ៉ាទី ជាម្ចាស់ហាង យ៉ាទីលក់គ្រឿងសមុទ្រក្រឡុក មានទីតាំងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង កំពុងមានភាពមមាញឹកជាមួយនឹងអាជីវកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយការបើកលក់គ្រឿងសមុទ្រក្រឡុក​ ក្រោមការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនទូទៅនៅក្នុងតំបន់ ជាពិសេសយុវវ័យ។

ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបានបញ្ជាក់ថា ៖  

“ហាងរបស់យើងខ្ញុំចាប់បើកលក់តាំងពីម៉ោង ១រសៀលដល់ម៉ោង ៩យប់ ហើយគ្រឿងសមុទ្ររបស់យើងបងប្អូនគាំទ្រច្រើន ដោយសារទឹកគ្រឿងដែលយើងលាយមិនប្រើប្រេងដែលធ្វើឱ្យទ្រលាន់នោះទេ ជាពិសេសតម្លៃរបស់យើងមានតាមឈុតតូច និងឈុតធំ ចាប់ពី ៥-៣០ដុល្លារ ដែលឈុត៥ដុល្លារអាចហូបបាន២នាក់ ហើយឈុតធំអាចទទួលទានជុំគ្នាជាលក្ខណៈគ្រួសារបានផងដែរ”

កញ្ញាបានបន្តថា ៖

“ចំពោះអតិថិជនវិញ ភាគច្រើនជាអ្នករស់នៅក្នុងតំបន់ មានទាំងយុវវ័យ និងវ័យចំណាស់ ដែលជាធម្មតាអាចលក់គ្រឿងសមុទ្រអស់ប្រមាណ ១០គីឡូក្រាម ឬអាចច្រើនជាងនេះនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាន។ ក្រៅពីនេះ ក៏មានអ្នកស្គាល់ ក៏ដូចជាកម្ម៉ង់ទិញតាមបណ្ដាញសង្គមក្រោយធ្វើការផុសលក់ថែមទៀតផង​។ ទាក់ទងទៅនឹងការផលិត យើងធ្វើទឹកគ្រឿងសម្រាប់លាយទុកជាមុនសិន ដោយឡែកគ្រឿងសមុទ្រយើងស្រុះភ្លាមៗពេលភ្ញៀវកម្ម៉ង់ ទើបយកទៅឆាជាមួយទឹកគ្រឿង និងបន្ថែមទឹកដោះគោឆៅជាការស្រេច។ ដោយឡែក គ្រឿងផ្សំសំខាន់ៗ មានដូចជាគ្រឿងសមុទ្រដែលយើងអាចដាក់បានច្រើនមុខដូចជា បង្គា មឹក ក្ដាម ងាវ ជាដើម ក្រៅពីនេះយើងមានបន្ថែមដូចជា មី ឬស្ប៉ាកាទី(spaghetti) ប្រហិត និងពោត ទៅតាមចំណង់ចំណូលចិត្តអតិថិជន”

នេះជាអ្វីដែលម្ចាស់ហាងខាងលើបានលើកឡើង។

គួរបញ្ជាក់ដែរថា កញ្ញា យ៉ាទី បានចាប់ផ្ដើមលក់គ្រឿងសមុទ្រក្រឡុកនៅឆ្នាំ២០២០ ដោយសារតែមានអតិថិជនគាំទ្រច្រើន ហើយកញ្ញាក៏ជាអ្នកចូលចិត្តលក់អ្វីដែលថ្មីប្លែកគេ។ កាលពីដំបូងឡើយ កញ្ញាបើកលក់ម្ជូរ ហើយក៏ពង្រីក និងបើកអាជីវកម្មថ្មីបន្ថែមដោយការលក់គ្រឿងសមុទ្រក្រឡុង និងបុកល្ហុងបន្ថែមទៀត ដែលប្រើប្រាស់ដើមទុនដំបូងប្រមាណ ៤ពាន់ដុល្លារក្នុងការរៀបចំតុបតែងហាង និងទិញសម្ភារចាំបាច់ ដូចជា ចាន ឆ្នាំង ស្លាបព្រា កែវ និងសម្ភារៈមួយចំនួនទៀត​សម្រាប់ប្រើប្រាស់ផងដែរ។

ចំពោះកត្តាប្រឈមវិញ ត្រូវបានកញ្ញា យ៉ាទី លើកឡើងថា អ្វីដែលពិបាកគឺការកម្ម៉ង់ទិញ ស្ប៉ាកាទីពីទីរួមខេត្ត ហើយក្រៅពីនេះ​ពុំមានចោទជាបញ្ហាអ្វីនោះឡើយដោយសារហាងរបស់កញ្ញាមានគេស្គាល់ច្រើន ហើយការលក់ក៏មមាញឹក លក់ដាច់អស់ៗ ផ្ទាល់តែម្ដង។

ចុងក្រៅយ កញ្ញា​ យ៉ាទី សូមអរគុណដល់អតិថិជនដែលតែងតាំគាំទ្រហាងរបស់កញ្ញា ក៏ដូចជាគ្រឿងសមុទ្រក្រឡុកនេះ ហើយអនាគតទៅ កញ្ញាក៏ចង់ពង្រីកអាជីវកម្មនេះឱ្យកាន់តែធំ និងមានអតិថិជនគាំទ្រកាន់តែច្រើននៅក្នុងតំបន់ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ