បាត់ដំបង ៖ គ្រឿងសមុទ្រ ជាប្រភេទអាហារដែលមនុស្សទូទៅចូលចិត្តទទួលទាន និងមានតម្លៃថ្លៃជាងផលនេសាទទឹកសាប ដែលគេអាចច្នៃជាមុខម្ហូបអាហារបានច្រើនប្រភេទ ទាំងប្រភេទចម្អិន និងឆៅ ពោរពេញទៅដោយរសជាតិឆ្ងាញ់។
កញ្ញា យ៉ាទី ជាម្ចាស់ហាង យ៉ាទីលក់គ្រឿងសមុទ្រក្រឡុក មានទីតាំងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង កំពុងមានភាពមមាញឹកជាមួយនឹងអាជីវកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយការបើកលក់គ្រឿងសមុទ្រក្រឡុក ក្រោមការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនទូទៅនៅក្នុងតំបន់ ជាពិសេសយុវវ័យ។

ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបានបញ្ជាក់ថា ៖
“ហាងរបស់យើងខ្ញុំចាប់បើកលក់តាំងពីម៉ោង ១រសៀលដល់ម៉ោង ៩យប់ ហើយគ្រឿងសមុទ្ររបស់យើងបងប្អូនគាំទ្រច្រើន ដោយសារទឹកគ្រឿងដែលយើងលាយមិនប្រើប្រេងដែលធ្វើឱ្យទ្រលាន់នោះទេ ជាពិសេសតម្លៃរបស់យើងមានតាមឈុតតូច និងឈុតធំ ចាប់ពី ៥-៣០ដុល្លារ ដែលឈុត៥ដុល្លារអាចហូបបាន២នាក់ ហើយឈុតធំអាចទទួលទានជុំគ្នាជាលក្ខណៈគ្រួសារបានផងដែរ”

កញ្ញាបានបន្តថា ៖
“ចំពោះអតិថិជនវិញ ភាគច្រើនជាអ្នករស់នៅក្នុងតំបន់ មានទាំងយុវវ័យ និងវ័យចំណាស់ ដែលជាធម្មតាអាចលក់គ្រឿងសមុទ្រអស់ប្រមាណ ១០គីឡូក្រាម ឬអាចច្រើនជាងនេះនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាន។ ក្រៅពីនេះ ក៏មានអ្នកស្គាល់ ក៏ដូចជាកម្ម៉ង់ទិញតាមបណ្ដាញសង្គមក្រោយធ្វើការផុសលក់ថែមទៀតផង។ ទាក់ទងទៅនឹងការផលិត យើងធ្វើទឹកគ្រឿងសម្រាប់លាយទុកជាមុនសិន ដោយឡែកគ្រឿងសមុទ្រយើងស្រុះភ្លាមៗពេលភ្ញៀវកម្ម៉ង់ ទើបយកទៅឆាជាមួយទឹកគ្រឿង និងបន្ថែមទឹកដោះគោឆៅជាការស្រេច។ ដោយឡែក គ្រឿងផ្សំសំខាន់ៗ មានដូចជាគ្រឿងសមុទ្រដែលយើងអាចដាក់បានច្រើនមុខដូចជា បង្គា មឹក ក្ដាម ងាវ ជាដើម ក្រៅពីនេះយើងមានបន្ថែមដូចជា មី ឬស្ប៉ាកាទី(spaghetti) ប្រហិត និងពោត ទៅតាមចំណង់ចំណូលចិត្តអតិថិជន”
នេះជាអ្វីដែលម្ចាស់ហាងខាងលើបានលើកឡើង។

គួរបញ្ជាក់ដែរថា កញ្ញា យ៉ាទី បានចាប់ផ្ដើមលក់គ្រឿងសមុទ្រក្រឡុកនៅឆ្នាំ២០២០ ដោយសារតែមានអតិថិជនគាំទ្រច្រើន ហើយកញ្ញាក៏ជាអ្នកចូលចិត្តលក់អ្វីដែលថ្មីប្លែកគេ។ កាលពីដំបូងឡើយ កញ្ញាបើកលក់ម្ជូរ ហើយក៏ពង្រីក និងបើកអាជីវកម្មថ្មីបន្ថែមដោយការលក់គ្រឿងសមុទ្រក្រឡុង និងបុកល្ហុងបន្ថែមទៀត ដែលប្រើប្រាស់ដើមទុនដំបូងប្រមាណ ៤ពាន់ដុល្លារក្នុងការរៀបចំតុបតែងហាង និងទិញសម្ភារចាំបាច់ ដូចជា ចាន ឆ្នាំង ស្លាបព្រា កែវ និងសម្ភារៈមួយចំនួនទៀតសម្រាប់ប្រើប្រាស់ផងដែរ។
ចំពោះកត្តាប្រឈមវិញ ត្រូវបានកញ្ញា យ៉ាទី លើកឡើងថា អ្វីដែលពិបាកគឺការកម្ម៉ង់ទិញ ស្ប៉ាកាទីពីទីរួមខេត្ត ហើយក្រៅពីនេះពុំមានចោទជាបញ្ហាអ្វីនោះឡើយដោយសារហាងរបស់កញ្ញាមានគេស្គាល់ច្រើន ហើយការលក់ក៏មមាញឹក លក់ដាច់អស់ៗ ផ្ទាល់តែម្ដង។
ចុងក្រៅយ កញ្ញា យ៉ាទី សូមអរគុណដល់អតិថិជនដែលតែងតាំគាំទ្រហាងរបស់កញ្ញា ក៏ដូចជាគ្រឿងសមុទ្រក្រឡុកនេះ ហើយអនាគតទៅ កញ្ញាក៏ចង់ពង្រីកអាជីវកម្មនេះឱ្យកាន់តែធំ និងមានអតិថិជនគាំទ្រកាន់តែច្រើននៅក្នុងតំបន់ផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content