ទោះបីតម្លៃទីផ្សារគោធ្លាក់ចុះ ប៉ុន្តែសម្រាប់កសិករវ័យឆ្លាតនៅតែអាចយករួចខ្លួនបាន និងមិនខាតបង់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

សម្រាប់អាជីពចិញ្ចឹមគោ ក្របី ពិតណាស់ អ្នកចិញ្ចឹមចាំបាច់ត្រូវតែយល់ដឹងពីបច្ចេកទេសក្នុងការចិញ្ចឹម និងមើលថែទាំដើម្បីឱ្យសត្វមានការលូតលាស់ និងឆាប់ធំធាត់បានល្អ ហើយមិនត្រឹមតែប៉ុណ្ណោះ ចំពោះកសិករដែលវ័យឆ្លាតក៏ត្រូវដឹងពីវិធីសាស្ត្រទប់ទល់ និងដោះស្រាយនៅពេលមានវិបត្តិទីផ្សារកើតឡើង ដើម្បីអាចយករួចខ្លួនបាន ឬមិនជួបការខាតបង់។

លោក យិន បូរ៉ាន់ ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែងស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងជាអ្នកបង្កើតមាតិកាផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មសំខាន់ៗ បានចែករំលែកឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ វិស័យចិញ្ចឹមគោក្របីហាក់ថមថយសម្ទុះ ទាំងតម្រូវការទីផ្សារ ទាំងអ្នកចិញ្ចឹម អ្នកកម្មង់ទិញមេពូជ ហើយតម្លៃគោក្របីរស់ក៏ធ្លាក់ចុះដែរ បើធៀបទៅនឹងឆ្នាំមុន។ អាស្រ័យដោយតម្រូវការទីផ្សារមានការថយចុះបែបនេះ លោកបានកាត់បន្ថយគោក្នុងក្រោល ជាពិសេសគោដែលបំប៉ន់យកសាច់ ប៉ុន្តែលោកក៏នៅបន្តចិញ្ចឹម និងបំប៉នគោយកកូន ព្រមទាំងថែកូនគោដែលមានស្រាប់ ខណៈដែលបច្ចុប្បន្នម្ចាស់កសិដ្ឋានរូបនេះ មានគោសរុបប្រមាណជិត ១០០ក្បាល។

លោកបានបញ្ជាក់បន្ថែមដែរថា៖

«ត្បិតតម្លៃគោក្របីធ្លាក់ចុះក៏ពិតមែន តែយើងមានគំនិតច្នៃប្រតិដ្ឋ រៀនសូត្រអ្វីថ្មីៗ និងអនុវត្តផ្ទាល់ ដូចជាលក្ខខណ្ឌចំណីជាដើម គឺយើងមានរបៀបចិញ្ចឹម។ សម្រាប់គោបំប៉ន់សាច់ យើងព្យាយាមបន្ថែមស្មៅដែលបានដាំ ច្រូតរួចផ្អាប់ទុក លាយជាមួយចំណីបេ កាកស្រាបៀរ វីតាមីន ដើម្បីឱ្យគោយើងឆាប់ធំ និងឆាប់បានលក់ចេញ។ ចំណែកឯគោមេចិញ្ចឹមយកកូន យើងដាក់ចំណីសមល្មម ឱ្យទឹកលាយជាមួយវីតាមីន ទើបមេគោមិនបាក់កម្លាំង ហើយកូនគោគឺយើងព្រលែងវាឱ្យទៅស៊ីជាមួយគោបំប៉ន់សាច់ ដើម្បីអាចកាត់បន្ថយការចំណាយបាន»។

ស្ថិតក្នុងស្ថានភាពពុំសូវល្អនៃការប្រកបរបរចិញ្ចឹមគោក្របី ជាពិសេសក្នុងឆ្នាំ២០២៤ នេះ និងនៅឆ្នាំខាងមុខ ម្ចាស់កសិដ្ឋានខាងលើបញ្ចេញជាទស្សនៈថា ៖

«ចំពោះបងប្អូនប្រជាកសិករដែលចិញ្ចឹមគោក្របី សូមកុំសម្រុកលក់ចេញច្រើនពេកក្នុងដំណាក់កាលនេះ ដែលបណ្តាលឱ្យតម្លៃធ្លាក់ចុះ រីឯអ្នកចិញ្ចឹមដាក់ក្នុងក្រោលនៅតាមកសិដ្ឋាននានា គួរកាត់បន្ថយចំនួនគោក្របីដែលពុំចាំបាច់។ ដោយឡែក សម្រាប់អ្នកចិញ្ចឹមក្នុងចម្ការ អាចជាឱកាសល្អទៅវិញ ដោយយើងអាចកាត់បន្ថយចំណាយទៅលើប្រភពចំណី តួយ៉ាងដូចជាការដាំស្មៅដោយខ្លួនឯង ផលិតចំណីដោយផ្អាប់ស្មៅសម្រាប់ផ្គត់ផ្គង់គោស៊ីក្នុងក្រោលផង សម្រាប់លក់ចេញផង។ អ្វីដែលសំខាន់បំផុត គឺចេះមើលពីឱកាសក្នុងការទិញ-លក់ ក៏ដូចជាតម្រូវការរបស់អ្នកទិញផងដែរ»។

ពាក់ព័ន្ធទៅនឹងការដាំស្មៅសម្រាប់ចំណីគោក្នុងកសិដ្ឋាននេះផងដែរ លោក បូរ៉ាន់ បានបញ្ជាក់បន្ថែមថា ចំពោះទីតាំងរបស់លោកមានទំហំ ៣ហិកតា ដែលអាចផ្គត់ផ្គង់ចំណីសម្រាប់គោបានប្រមាណ ១០០ក្បាល ហើយជាទូទៅក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំម្តង លោកធ្វើការភ្ជួរដី ប្តូរគល់ស្មៅចាស់ និងដាក់ជីលាមកគោ ដើម្បីបន្ថែមជីជាតិទៅលើដី។ យ៉ាងណាក៏ដោយ សម្រាប់ឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ម្ចាស់កសិដ្ឋានរូបនេះបានត្រៀមប្រភេទគោសាច់សម្រាប់លក់ចេញរួចរាល់ដោយភាគច្រើនជាប្រភេទគោឈ្មោល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ