ព្រឹត្តិការណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកលសំខាន់ៗមួយចំនួនប្រចាំខែកញ្ញានេះ

បរទេស៖ យោងតាមប្រភពពី Weforum លើកឡើងពីព័ត៌មានថ្មីៗចុងក្រោយបំផុតស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលប្រចាំខែនេះមានដូចជា ការបន្ថែមសមាជិករបស់ BRICS និង G20, ការ​ផ្គត់ផ្គង់​អង្ករ​ស្ថិត​ក្នុង​ភាព​តានតឹង កិច្ចប្រជុំអាស៊ាន និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

ក្រុមប្រទេស BRICS បានយល់ព្រមបន្ថែមសមាជិកថ្មីចំនួនប្រាំមួយប្រទេសទៀត ដែលជាការពង្រីកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈដែលក្រុមប្រទេស G20 បានបន្ថែមសហភាពអាហ្វ្រិកជាសមាជិកអចិន្ត្រៃយ៍នៅឆ្នាំ ២០២៤​ ខាងមុខនេះ។ សមាជិក BRICS មានដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ហើយពួកគេក៏បានអញ្ជើញប្រទេសផលិតប្រេងដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និង អារ៉ាប់រួម ដើម្បីទប់ទល់នឹងក្រុមប្រទេស G7 និងអង្គការដែលដឹកនាំដោយលោកខាងលិច។ ក្រុម BRICS មានចំណែក ១៨ ភាគរយនៃការនាំចេញសរុបរបស់ពិភពលោក ហើយកំណើននៃការនាំចេញកំពុងកើនឡើងលើសពីមធ្យមភាគសកល។  

ទន្ទឹមនឹងនេះ សមាជិកក្រុមប្រទេស G20 មានចំណែកបីភាគបួននៃពាណិជ្ជកម្មពិភពលោក និងប្រហែល ៨៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ នៅក្នុងកិច្ចពិភាក្សាខែនេះ  ច្រkដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្មថ្មីមួយត្រូវបានពិភាក្សា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអារ៉ាប៊ីសាអូឌីត។ លើសពីនេះ ការបន្ថែមសហភាពអាហ្វ្រិកជាសមាជិក ដែលជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក តំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិក (AfCFTA) និងជាកន្លែងផ្ទុកសារធាតុរ៉ែសំខាន់ៗជាង ៣០ ភាគរយដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាផ្លាស់ប្តូរថាមពល។

ស្របពេលនេះដែរ ទីផ្សារ​អង្ករ​កំពុង​ភាព​តានតឹង និង ការឡើងថ្លៃ​តម្លៃ​​បន្ទាប់​ពី​​ឥណ្ឌា​​រឹត​បន្តឹង​ការ​នាំ​ចេញ​មួយ​ចំនួន។ កាលពីខែកក្កដាកន្លងទៅនេះ ប្រទេសនេះបានហាមឃាត់ការនាំចេញអង្ករសមិនមែនជាប្រភេទ basmati និង បានដាក់ពន្ធ ២០ ភាគរយលើការនាំចេញអង្ករ។ កាលពីឆ្នាំ ២០២២ កន្លងទៅនេះ ឥណ្ឌាមានចំណែកជាង ៤០ ភាគរយនៃការនាំចេញអង្ករពិភពលោក ដោយបាននាំចេញជាង ២២ លានតោន។ ការរឹតបន្តឹងថ្មីបានគំរាមកំហែងទីផ្សារអង្ករពិភពលោកដែលងាយរងគ្រោះរួចហើយ ខណៈដែលប្រទេសជាង ៤០ នាំចូលអង្ករពីប្រទេសឥណ្ឌាសឹងតែពាក់កណ្តាលនៃការនាំចូលអង្ករសរុបរបស់ពួកគេ។

ទន្ទឹមនឹងនេះ អាមេរិក​គ្រោង​នឹង​បង្កើត​ក្រុម​ការងារសម្រាប់​បញ្ហា​ពាណិជ្ជកម្ម​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​ចិន​ឱ្យ​បាន​ប្រសើរជាងមុន។ លើសពីនេះ សហរដ្ឋអាមេរិកបានបោះពុម្ពអត្ថបទសម្រាប់សេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF)។ កិច្ចព្រមព្រៀងដែលមានគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់ ប្រសិទ្ធភាព តម្លាភាព ចម្រុះ និង សុវត្ថិភាព ដែលរួមមានប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម។

អ៊ីតាលីនិយាយថា ពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងចិនមិនមានភាពប្រសើរឡើងដូចការរំពឹងទុកឡើយ បន្ទាប់ពីការចូលរួមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំងក្នុងឆ្នាំ ២០១៩។ កិច្ចព្រមព្រៀងនេះនឹងត្រូវបន្តនៅឆ្នាំក្រោយនេះ ប៉ុន្តែទីក្រុងរ៉ូមមានផែនការអាចនឹងដកខ្លួនចេញ។ ប្រទេសអ៊ីតាលីគឺជាប្រទេសលោកខាងលិចដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ ទន្ទឹមនឹងនេះ ជប៉ុនប្រហែលជាពិភាក្សាជាមួយនឹងចិននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) បន្ទាប់ពីទីក្រុងប៉េកាំងបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ពីទីក្រុងតូក្យូ។ ​ចិន​បាន​ដាក់​ការរឹតបន្តឹង ​បន្ទាប់​ពី​ជប៉ុន​បាន​បញ្ចេញ​ទឹកមាន​វិទ្យុសកម្ម​ដែល​ចេញ​ពី​រោងចក្រ​នុយក្លេអ៊ែរ Fukushima Daiichi។

មិនត្រឹមតែប៉ុណ្ណោះ អូស្ត្រាលី និងសហភាពអឺរ៉ុបរំពឹងថានឹងចាប់ផ្តើមការពិភាក្សាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗនេះ។ ការខ្វែងគំនិតគ្នាលើការពង្រីកការនាំចេញផលិតផលកសិកម្មរបស់អូស្ត្រាលីបានបណ្តាលឱ្យកិច្ចពិភាក្សាពីមុនរង្គោះរង្គើរប្រហែលមួយខែមុន។ ស្របពេលនេះដែរ អាល្លឺម៉ង់ស្នើរទៅកាន់គណៈកម្មការអឺរ៉ុបថា ការលក់រថយន្តអគ្គិសនីរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបគួរតែពន្យារពេលលើការយកពន្ធថ្មី។ ការបន្ថែមពន្ធ ១០ ភាគរយនៅដើមឆ្នាំ ២០២៤ អាចនឹងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តខាតបង់ច្រើនជាង ៤ ពាន់លានអឺរ៉ូ (៤,៣ ពាន់លានដុល្លារ) និងកាត់បន្ថយការផលិតរថយន្ត EV ចំនួន ៥ សែនគ្រឿង។

យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងថា កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) អាចបង្កើនទំហំសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ទ្វេដងនៅឆ្នាំ ២០៣០ ហើយគេព្យាករណ៍ថា សេដ្ឋកិច្ចឌីជីថលអាស៊ាននឹងកើនឡើងដល់បីដង ឬ ១ ទ្រីលានដុល្លារ។ ពាណិជ្ជកម្មឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន លេខសម្គាល់ឌីជីថល និងការទូទាត់ឌីជីថលទាំងអស់ត្រូវបានគ្របដណ្តប់ក្រោមកិច្ចព្រមព្រៀងនេះ។ លើសពីនេះផងដែរ ការប្រណាំងប្រជែងដើម្បីទិញមធ្យោបាយដឹកជញ្ជូន និងការដឹកជញ្ជូននៅអាស៊ីកំពុងកាន់តែខ្លាំង ខណៈដែលក្រុមហ៊ុននានាសម្លឹងមើលការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេក្រៅពីប្រទេសចិន។

ទន្ទឹមនឹងនេះដែរ បច្ចេកវិទ្យាថ្មីៗកំពុងផ្លាស់ប្តូរពាណិជ្ជកម្មពិភពលោក។ “TradeTech” ត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលធំបំផុតនៅក្នុងវិស័យចំនួនបួនដូចជា ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់, ការអនុលោមតាមពាណិជ្ជកម្ម, ការផ្លាស់ប្តូរព័ត៌មាន និងឌីជីថលភាវូបនីយកម្ម, និង ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសាច់ប្រាក់ងាយស្រួល។

ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុវិញ ការកើនឡើងកម្រិតទឹកសមុទ្រអាចបញ្ឈប់ប្រតិបត្តិការកំពង់ផែធំៗមួយចំនួនរបស់ពិភពលោកនៅឆ្នាំ ២០៥០។ ក្នុងចំណោមកំពង់ផែចំនួន ៣ ៨០០ របស់ពិភពលោក មួយភាគបីស្ថិតនៅក្នុងតំបន់ត្រូពិចដែលងាយរងគ្រោះពីមានឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ