អភិបាលខេត្តទាំង៤ ​នៅប៉ែកឦសាន្ត​​ ប្ដេជ្ញា​បង្កើនភាពទាក់ទាញ​ការ​វិនិយោគ​ចូលទៅកាន់ខេត្តរបស់ខ្លួន ​ស្រ​បតាមបំណងរបស់រាជរដ្ឋាភិលបា​ល

ភ្នំពេញ ៖ ​អភិបាលខេត្តទាំង៤ ​ក្នុងតំបន់ភូមិភាគឦសាន​ដែលរួមមានខេត្ត​ក្រចេះ ស្ទឹង​ត្រែង មណ្ឌលគិរី និ​ងរតនគិរី បានប្ដេជ្ញា​ក្នុងការ​​ចូលរួមសហការ​ជាមួយ​ក្រសួង​ ស្ថាប័នពាក់ព័ន្ធ ជាពិសេស​ ជាមួយ​ក្រុមការងារ​ជំរុញ​ការវិនិយោគក្នុងភូមិភាគ​ឦសាន​ដើម្បីទាក់ទាញ​ការ​វិនិយោគឱ្យ​កាន់តែ​លេចធ្លោរ និងទទួលបានផ្លែផ្កា ។​ ការ​ប្ដេជ្ញារបស់អភិបាលខេត្តទាំង៤នេះ បានធ្វើឡើង​ក្នុងជំនួប​ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ​ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគភូមិ​ភាគឦសាន្ត​កាលពី​ចុងសប្ដាហ៍កន្លងទៅនេះ ។

នៅក្នុង​​ឱកាស​ដែរ ឯកឧត្តម​បណ្ឌិត ហ៊ាន សាហ៊ីប បានចែករំលែកពីភាពជោគជ័យ​ ដែលបានអនុវត្តន៍កន្លងមក​នៅខេត្តព្រះសីហនុ ដោយបាននាំមកនូវ​សមិទ្ធផល​សំខាន់ៗជាច្រើន ជូន​សង្គម-សេដ្ឋកិច្ចជាតិ ក៏ដូចជាសង្គម​ និងសេដ្ឋកិច្ច​ក្នុងមូលដ្ឋាន ផងដែរ។

ឯកឧត្តម​បណ្ឌិត​សភារ្យ​បានមានប្រសាសន៍ថា ការអនុវត្ត​កម្មវិធីពិសេស​ជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ផ្តោតសំខាន់ចំនួន​៣ រួមមាន ១. វិស័យកសិកកម្ម ដែលរួមបញ្ចូលទាំងការជំរុញការប្រើប្រាស់ដីធ្លីឱ្យអស់សក្តានុពល ២. វិស័យកសិ-ឧស្សាហកម្ម ដែលផ្តោតលើការលើកកម្ពស់ការកែច្នៃកសិផលក្នុងស្រុកឱ្យមានតម្លៃបន្ថែមខ្ពស់ និង ៣. វិស័យទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ទាក់ទាញតាមសក្តានុពលក្នុងតំបន់ ។

ឯកឧត្តម​បន្ថែមថា  ការណ៍នេះ ទាមទារឱ្យមានការជ្រោមជ្រែង និងភាពបុរេសកម្មរបស់អាជ្ញាធរខេត្តនីមួយៗ ក្នុងការចូលរួមទាក់ទាញការវិនិយោគ ប្រកួតប្រជែងនឹងប្រទេសជិតខាង និងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្នុងចំណោមខេត្តទាំង៤ នៅក្នុងភូមិភាគឦសានផងដែរ ។ ទន្ទឹមនេះ រដ្ឋបាលខេត្តនីមួយៗ ត្រូវត្រៀមខ្លួនទទួលបន្តការរៀបចំ ការគ្រប់គ្រង និងការថែទាំគម្រោងវិនិយោគទាំងឡាយប្រកបដោយស្មារតីបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់បន្ទាប់ពីកម្មវិធីពិសេសត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២៨ ។

នៅក្នុងកិច្ចប្រជុំ​នោះដែរ ឯកឧត្តម ​វ៉ា ថន អភិបាលខេត្តក្រចេះ​បាន​បញ្ជាក់ពីការប្ដេជ្ញាចិត្ត​ថា រដ្ឋបាលខេត្ត​នឹង​សហការជាមួយ​វិនិយោគិន​​ និង​ក្រុមការងារជំរុញការ​វិនិយោគខេត្តទាំង៤ ក្នុង​ភូមិ​ភាគឦសាន ដើម្បី​ជំរុញឱ្យមានការ​វិនិយោគ​បន្ថែមទៀត​ក្នុងខេត្ត​ក្រចេះ ។​

លោក​ សាមុត​ លីម៉ា នាយកទីចាត់ការ​ផែនការ​វិនិយោគនៃរដ្ឋបាលខេត្ត​ក្រចេះ បានថ្លែង​ប្រាប់ AMS Economy នៅរសៀល​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានឱ្យដឹងថា ខេត្តក្រចេះ​មានសក្ដានុពល​ខ្ពស់​លើវិស័យកសិកម្ម និង​កសិ-ឧស្សាហកម ដូច្នេះ ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំនេះ​ ជាពិសេស​ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាស​អនុវត្ត​ន៍កម្មវិធីពិសេស​ជំរុញកា​រវិនិយោគខេត្តទាំង៤ ក្នុងភូមិភាគឦសាន ឃើញថា​វិស័យទាំងពីរ​នេះ​ទទួលបានការទាក់ទាញ ​និងវិនិយោគច្រើន​ ។​

លោក​បន្តថា ដើម្បីទាក់ទាញ ​និងជំរុញការ​វិនិយោគ​នៅក្នុង​ខេត្ត​ក្រចេះឱ្យបានកាន់​តែច្រើនទៀត ​រដ្ឋបាលខេត្ត​នឹង​សម្របសម្រួលជូន​វិនិយោគ​ទាំងអស់​ដែលមក​កាន់មូល​ដ្ឋានខេត្ត​ក្រចេះ កាន់តែងាយស្រួលក្នុងដំណើរការ​វិនិយោគ ដោយមិនឱ្យមានភាពស្មុគ្រស្មាញ​ ដែលអនុវត្ត​ទៅតាម​គោលបំណងរបស់រាជរដ្ឋាភិបាល ។

គួររម្លឹក​ថា ដើម្បី​ផ្ដល់​នូវទំនុកចិត្ត​ដល់​វិនិយោគិន​ដែលបាន​វិនិយោគ​ក្នុងខេត្តទាំង៤នៅភូមិភាគឦសាន​ ក្រុមការងារ​ជំរុញការ​វិនិយោគក្នុង​ភូមិភាគឦសាន តែងតែចុះពិនិត្យ​ស្ថានភាពវិនិយោគរបស់វិនិយោគិនជាបន្តបន្ទាប់ ជាក់ស្ដែង​កាលពីចុងសប្ដាហ៍កន្លងទៅនេះដែរ ឯកឧត្តម​បណ្ឌិ​សភាចារ្យ​ ហ៊ាន សាហ៊ីប បាន​ចុះទៅដល់ក្រុមហ៊ុន ថាកូ អាហ្គ្រី (Thaco Agri Kratie) មានទីតាំងស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ដែលកំពុងវិនិយោគលើការអភិវឌ្ឍវិស័យកសិកម្មបែបទំនើប ដោយពិនិត្យលើប្រសិទ្ធភាពនៃខ្សែច្រវ៉ាក់ផលិតកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ស្ថានភាពប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកឱ្យបានជាអតិបរិមា ដើម្បីផ្ទេរចំណេះដឹង និងជំនាញ ស្របតាមច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ពិសេស គឺក្នុងពេលដែលប្រជាជនកម្ពុជាកំពុងមានចលនាប្រើប្រាស់ផលិតផលក្នុងស្រុក សំដៅឈានទៅម្ចាស់ការដោយកម្ពុជាខ្លួនឯង បង្កើនទាំងបរិមាណ ទាំងគុណភាព និងប្រភេទមុខទំនិញ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *