តំបន់​សេដ្ឋកិច្ចពិសេស​ក្នុងស្រុកស្នួល​ ខេត្តក្រចេះ កំពុងទាក់ទាញ​វិនិយោគិនមកពី​ប្រទេស​ចិន

ក្រចេះ ៖​ តំបន់សេដ្ឋកិច្ចពិសេស​មួយ​បាន​បង្កើតឡើង​នៅ​ក្នុងស្រុក​ស្នួល​ខេត្តក្រចេះ ​បាន និងកំពុង​​ទា​ក់​ទា​​ញ​ក្រុ​ម​ហ៊ុ​ន​វិ​​និ​យោ​គ​​ជាច្រើន​មកបណ្ដាក់ទុន​ ជាពិសេស​ក្រុមហ៊ុន​មកពីប្រទេស​ចិន​ ជាក់ស្ដែង​មានក្រុមហ៊ុន​២​ ដែល​កំពុង​ធ្វើ​សកម្ម​ភាព វិនិ​យោគនៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស​​​មួយនេះ ​គឺរោងចក្រ​ផលិត​សំបកកង់​ឡាន​ និង​រោងចក្រ​ផលិត​បន្ទះសូឡា​​ ។

លោក ​Zhang Lu Ze នាយកគ្រប់គ្រង​នៃ​តំបន់​សេដ្ឋកិច្ចពិសេសយូប៊ី​អ៊ីស្នួល ក្នុងស្រុក​​ស្នួល ខេត្តក្រចេះ បាន​មា​ន​​ប្រ​សា​ស​​​ន៍​ថា​​​ ការ​វិនិយោគ​លើ​តំបន់សេដ្ឋកិច្ចពិសេស​នៅក្នុង​ស្នួល ខេត្តក្រចេះ នេះ គឺទទួលបានការ​គាំទ្រយ៉ាង​ខ្លាំង​ពី​រាជ​រដ្ឋាភិបាល​ ដូច្នេះ​យើងមិនមានអ្វីជា​បញ្ហា​ក្នុងការ​ដំណើរការ​នោះទេ ដោយរហូតមកដល់ពេលនេះ ដំណើរការ​វិនិយោគ​លើ​តំបន់សេដ្ឋកិច្ច​បានរួចរាល់ និងកំពុងទាក់ទាញ​ការ​វិនិយោគពី​ខាងក្រៅប្រទេស​ជា​បន្ត​បន្ទាប់ ។​

លោកបន្តថា ក្រុមហ៊ុន​វិនិយោគលើ​តំបន់សេដ្ឋកិច្ចពិសេស​នេះ បានសាងសង់​ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ នូវ​ផ្លូវ ទឹក ភ្លើង​អគ្គិសនី ដោយបានចំណាយថវិកា​ប្រមាណ១៥០​លានដុល្លារអាមេរិក​ ដូច្នេះហើយនៅពេល​ក្រុមហ៊ុនវិ​និយោ​គ​ចូ​ល​មកដល់​តំបន់សេដ្ឋកិច្ចពិសេស​នេះ មិនពិបាក​ក្នុងការ​រៀប​ចំ​ស្មុគស្មាញនោះទេ ព្រោះខាង​តំបន់​បាន​រៀ​បចំ​រួ​ច​រាល់​ជូន​ទៅហើយ ។

លោក​បានបន្តទៀតថា បច្ចុប្បន្ន​នេះ មានក្រុមហ៊ុនជាច្រើន​បាននិងកំពុង​វិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេ​ស​យូ​ប៊ីអ៊ី​ ប៉ុន្តែ​មានក្រុមហ៊ុនធំៗ​គួរឱ្យកត់សម្គាល់​ចំនួន​៣ រួមមាន​ក្រុមហ៊ុនផលិត​សំបកកង់ឡាន​ ចំនួន២ និង​ក្រុ​មហ៊ុន​ផលិត​បន្ទះ​សូឡា ដោយបាននិងកំពុងផ្ដល់ឱកាស​ការងារ​ជាច្រើន​ដល់ពលរដ្ឋ​កម្ពុជា និងបានរួម​ចំ​ណែក​ខ្ពស់ដល់ការ​នាំ​ចេញ​​​​របស់កម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ ។

បើតាមលោក​​ Zhang Lu Ze បញ្ជាក់ថា សម្រាប់​ទំនិញ​នាំ​ចេញ​នាំចូល​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​​គឺធ្វើឡើ​ងតាមច្រក​ព្រំដែន​កម្ពុជា​វៀតណាម ដោយទំនិញ​នាំចូលពីប្រទេស​ចិន ដើម្បីកែច្នៃ ​និងផលិត​ហើយ​នាំ​ចេញ​ទៅកាន់​បណ្ដា​ប្រទេស​នានាលើទីផ្សា​រវិញ​តាមច្រកព្រំដែន​កម្ពុជា វៀតណាម ព្រោះតែ​ច្រកនេះ​នៅជិត​និង​ងាយ​ស្រួល​ដឹក​ចេញចូល បើប្រៀបធៀបនឹង​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ ។​

បច្ចុប្បន្ន តំបន់​សេដ្ឋកិច្ចពិសេស​យូប៊ីអ៊ីស្នួល មានក្រុមហ៊ុនចំនួន ១៤ហើយ ដែលកំពុងវិនិយោគផ្នែកកែច្នៃ និងផលិតឧស្សាហកម្ម កែច្នៃផលិតផលកសិកម្ម ថាមពលពន្លឺព្រះអាទិត្យថ្មី ផលិតផលកៅស៊ូ និងសំបកកង់ ការបោះពុម្ពសម្លៀកបំពាក់ និងការជ្រលក់ពណ៌ ពាណិជ្ជកម្ម និងដឹកជញ្ជូនជាមួយនឹងទុនវិនិយោគសរុប​ប្រមាណ១‌,១ពាន់លានដុល្លារ។​

តាមគោល​ការណ៍​និងផែនការរបស់រាជរដ្ឋាភិបាល​តាំងពីអាណត្តិទី​៦កន្លង​ បានជំរុញ​ឱ្យមានការ​សាងសង់​តំបន់​សេដ្ឋកិច្ចពិសេស​នៅតាម​ព្រំដែន​កម្ពុជា​និងប្រទេស​ជិត​ខាង​​ ដោយ​ជំរុញឱ្យ​កសាង​ផ្លូវ​ទៅកាន់​ព្រំដែន​ឱ្យបានល្អ​ដើម្បីសម្រួលដល់ការនាំចូល​វត្ថុ​ធាតុដើម​ដើម្បី​ផលិត​និងនាំចេញត្រលប់ទៅកាន់ទីផ្សារអន្តរជាតិ ។​

បើតាម​ការកត់សម្គាល់​បានបង្ហាញឱ្យឃើញពីកំណើន​នៃការ​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​ថ្មីៗ​នៅក្នុ​ងប្រ​​ទេស​​កម្ពុជា ដើម្បីទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ថ្មីៗមកពីបរទេស​ជាពិសេស​នៅបណ្ដាខេត្ត​មួយ​ចំនួន ដូចជា​ស្វាយរៀង ព្រះសីហនុ កោះកុង​ បន្ទាយមានជ័យ​ ក្រចេះ និងកំពង់ស្ពឺ​ជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *