CEO ក្រុមហ៊ុន Airbus ព្យាករណ៍អំពីអនាគតនៃការហោះហើរ និងរូបរាងថ្មីនៃយន្តហោះដឹកអ្នកដំណើរ

បរទេស ៖ នាពេលអនាគត ក្នុងចន្លោះពី ៣០ ឬ ៤០ឆ្នាំខាងមុខ ការហោះហើររបស់មនុស្សជាតិនឹងអាចមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍ និងពិពិធកម្មការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស គុណភាពហោះហើរដែលអាចមានសមត្ថភាពខ្ពស់ក្នុងការផ្ទុកអ្នកដំណើរបានកាន់តែច្រើនជាងការហោះហើរនាពេលបច្ចុប្បន្ន។

យោងតាមការព្យាករណ៍ពីសំណាក់បុគ្គលកំពូលនៃឧស្សាហកម្មធ្វើដំណើរតាមយន្តហោះ លោក Guillaume Faury ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Airbus បានបង្ហើបថា នៅក្នុងរយៈពេលប្រមាណ ៣ ឬ ៤ ទសវត្សរ៍ខាងមុខនេះ បណ្តាក្រុមហ៊ុនដែលជាអ្នកផលិតយន្តហោះនានានឹងនាំគ្នាបញ្ចប់ការផលិតយន្តហោះដែលមានរូបរាងទ្រវែងដូចពេលបច្ចុប្បន្ននេះទៀតហើយ។ ស្លាបរបស់យន្តហោះនាពេលអនាគតអាចនឹងមានទំហំធំជាងមុន ហើយកាប៊ីនផ្ទុកអ្នកដំណើរនឹងអាចយកទៅរៀបចំជាមួយនឹងស្លាបសងខាងនោះជំនួសវិញផងដែរ។

រូបរាងថ្មីនៃយន្តហោះធ្វើដំណើរនាពេលអនាគតអាចនឹងមានទម្រង់ស្រដៀងគ្នាទៅនឹងយន្តហោះក្រដាសដែលក្មេងៗបត់លេងនោះទេ។ រូបរាងនេះត្រូវបានគេហៅឈ្មោះថា Blended-wing body ឬ BWB ដែលចំណុចសំខាន់នឹងស្ថិតនៅត្រង់សងខាងនៃស្លាបធំៗទាំងពីរ ដោយរូបរាងបែបនេះនឹងអនុញ្ញាតឲ្យយន្តហោះអាចធ្វើការផ្ទុកអ្នកដំណើរបានច្រើន។

ការលើកឡើងរបស់លោក Faury នេះគឺជាការបង្ហាញសញ្ញាចុងក្រោយមួយដែលក្រុមហ៊ុន Airbus បានមើលឃើញថាគឺជាឱកាសក្នុងការក្តោបយកទីផ្សារបានមុនគេ និងច្រើនជាងគេ ខណៈដែលក្រុមហ៊ុនធំៗផ្សេងទៀតក៏បានមើលឃើញដែរថា នោះគឺជាឱកាសដើម្បីប្រជែងជាមួយនឹងក្រុមហ៊ុន Airbus ដូចគ្នាដែរ។

យ៉ាងណាក្តី រូបរាងយន្តហោះបែប BWB នេះ គឺមិនមែនជារឿងថ្មីនោះទេ។ ជាក់ស្តែង យន្តហោះយោធាខ្នាតយក្សទំលាក់គ្រាប់បែករបស់អាម៉េរិក B-2 Spirit ជាដើម ខណៈម៉ូដេលនេះត្រូវបានដាក់ឲ្យហោះហើរដំបូងជាមួយនឹងកងកម្លាំងយោធាអាម៉េរិកតាំងតែពីឆ្នាំ១៩៨៩មកម្ល៉េះ។ ក្រៅពីនោះ គេក៏សង្កេតឃើញថាមានដូចជាយន្តហោះ BWB-17ដែលជាគម្រោងសហការជាមួយនឹងអង្គការណាសាផងដែរ។

សម្រាប់ Airbus គំនិតនៃការបង្កើតយន្តហោះរូបរាងបែប BWB នេះ គឺត្រូវបានបង្ហាញលើកដំបូងតាំងតែពីឆ្នាំ២០១៧ ហើយកន្លងមកក្រុមហ៊ុនដែលមានមូលដ្ឋាននៅបារាំងមួយនេះក៏ធ្លាប់បានបង្ហាញគំរូម៉ូឌែលមានឈ្មោះថា ZEROe ដែលជាយន្តហោះមិនបញ្ចេញការបំពុល ឬ zero-emission ។ តាមផែនការ យន្តហោះម៉ូឌែលនេះនឹងអាចផ្ទុកអ្នកដំណើរបានរហូតដល់ទៅ២០០នាក់ ខណៈដែលការធ្វើតេស្តសាកល្បងលើកដំបូងបានអនុវត្តម្តងរួចទៅហើយកាលពីឆ្នាំ២០១៩ រីឯពេលវេលាកំណត់សម្រាប់បញ្ចប់នឹងអាចធ្វើឡើងនៅចន្លោះឆ្នាំ២០៣៥ ខាងមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

Leave a Reply

Your email address will not be published.Required fields are marked *