ភ្នំពេញ ៖ រូបវ័ន្តបុគ្គល នីតិបុគ្គលដែលមានស្នាដៃឆ្នើម ចូលរួមជាមួយក្រសួងបរិស្ថានក្នុងការផ្លាស់ប្ដូរឥរិយាបទសង្គម មកប្រតិបត្តិមេត្រីភាពបរិស្ថាន ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថានក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នេះ។

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍ថា ៖
“កម្មវិធីនេះរៀបចំឡើង ដើម្បីជាការលើកទឹកចិត្តចំពោះការចូលរួម និងបំផុសចលនាការរស់នៅស្អាត ភូមិឋានស្អាត ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់មេត្រីភាពបរិស្ថានកាន់តែមានភាពល្អប្រសើរ។ យើងបាន និងកំពុងលើកកម្ពស់សកម្មភាពសាលាមេត្រីបរិស្ថាន អារាមេត្រីបរិស្ថាន និងស្ថាប័នមេត្រីបរិស្ថាន”

ឯកឧត្តមបានបន្តថា ក្រសួងបរិស្ថានតែងលើកទឹកចិត្ត និងទទួលស្គាល់ដល់ការខិតខំប្រឹងប្រែងរបស់ពលរដ្ឋកម្ពុជា ស្ថាប័នសាធារណៈ ស្ថាប័នឯកជន អង្គការ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យបរិស្ថាន។ អ្វីដែលកម្ពុជាចង់បានគឺ «ភូមិឋានស្អាត ការរស់នៅស្អាត សុខភាពល្អ សហគមន៍បវរ សង្គមរុងរឿង» ដើម្បីឈានឆ្ពោះទៅកម្ពុជាប្រកបដោយភាពរុងរឿង។
ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីវឌ្ឍនភាពនៃសង្គមកម្ពុជា ដែលជាចំណែកនៃការចូលរួមរបស់យើងទាំងអស់គ្នា មិនថាដៃគូរអភិវឌ្ឍន៍ វិស័យឯកជន វិស័យសាធារណៈ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ក្នុងការចូលរួមធ្វើកិច្ចការធ្វើឱ្យមានការផ្លាស់ប្ដូរឥរិយាបទ ការគិតគូរ និងផ្នត់គំនិតចំពោះបរិស្ថាន។

នាឱកាសនោះដែរ លោកស្រី Nancy J. Eslick នាយកបេសកកម្មរបស់ USAID បានថ្លែងថា ពិធីថ្ងៃនេះ គឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យុវជនកម្ពុជា។ ជាង៦០%នៃប្រជាជនកម្ពុជា គឺជាយុវជនដែលមានសក្ដានុពលសម្រាប់ប្រទេសជាតិ ក្នុងនោះផងដែរ គឺការចូលរួមក្នុងការអភិរក្ស និងកិច្ចគាំពារបរិស្ថាន។ USAID បានសហការជាមួយក្រសួងបរិស្ថានក្នុងយុទ្ធនាការផ្សព្វផ្សាយការផ្លាស់ប្ដូរឥរិយាបទសង្គមរបស់គម្រោងអនាគតបៃតង ក្រោមប្រធានបទ «ការកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារឹមពីឈើប្រណិត»។
គួរឲ្យដឹងថា រូបវ័ន្តបុគ្គល នីតិបុគ្គល ដែលទទួបណ្ណសរសើរក្នុងពិធីនេះ មកពីអន្តរវិស័យ ទាំងវិស័យសាធារណៈ និងឯកជន សរុបចំនួន ៦៨រូប៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content