AMARG ជាទីតាំងសំណល់យន្តហោះយោធាដ៏មានតម្លៃបំផុតរបស់អាមេរិក និងសម្ព័ន្ធមិត្ត

អារីហ្សូណា ៖ ជារៀងរាល់ឆ្នាំ យន្តហោះយោធាចូលនិវត្តរបស់អាមេរិក និងបណ្តាសម្ព័ន្ធមិត្តដែលសព្វាវុធផលិតនៅអាមេរិកត្រូវបានបញ្ជូនមកកាន់ទីតាំងទុកសាកសពយន្តហោះចំណាស់ៗ ឬ boneyard មួយដែលស្ថិតនៅក្នុងរដ្ឋអារីហ្សូណា។

ទីតាំងផ្ទុកកាកសំណល់យន្តហោះចម្បាំងនេះមានឈ្មោះថា AMARG ឬ the Aerospace Maintenance and Regeneration Group និងត្រូវបានចាត់ទុកថាជាទីតាំងទុកសាកសពយន្តហោះយោធាដែលមានសភាពចាស់ទ្រុធទ្រោមចូលនិវត្តនិងបែកបាក់មានទំហំធំជាងគេបំផុតលើសកលលោកឬប្រមាណជាជាង ៤  ០០០គ្រឿងមកហើយនាពេលបច្ចុប្បន្ននិងអាចមានតម្លៃគិតជាទឹកប្រាក់សរុបដល់ទៅ៣៥ពាន់លានដុល្លារ។

យន្តហោះយោធាតូចធំសម្រាប់ប្រយុទ្ធនិងដឹកជញ្ជូនផងសរុបជាង៨០ប្រភេទដែលមានប្រភពមកពីរដ្ឋាភិបាលនិងបណ្តាក្រុមសម្ព័ន្ធមិត្តរបស់អាមេរិកត្រូវបានគេបញ្ជូនមកដល់ទីនេះ AMARG ដើម្បីបោះបង់ចោលឬរក្សាទុកបណ្តោះអាសន្នរហូតដល់មានតម្រូវការឡើងវិញមួយចំនួនដូចជាការដោះដូរគ្រឿងបន្លាស់ឬការកែច្នៃណាមួយដោយក្រុមអ្នកជំនាញដើម្បីអាចយកវាមកប្រើប្រាស់ឡើងវិញបានសាជាថ្មីម្តងទៀតបើមិនដូច្នេះទេសាកសពយន្តហោះទាំងនោះនឹងត្រូវបន្តរក្សាទុកនៅទីនោះអស់រយៈពេលជាច្រើនឆ្នាំបន្ថែមទៀត។

ទីតាំងដីដែលស្ថិតនៅក្នុងតំបន់វាលខ្សាច់ដ៏ដាច់ស្រយាលមួយលាតសន្ធឹងលើផ្ទៃក្រឡារហូតទៅដល់១០,៥គីឡូម៉ែត្រការ៉េហើយយន្តហោះទាំងនោះក្រៅតែពីយានអវកាសចំនួន១៣របស់ណាសាហើយនោះភាគច្រើនគឺសុទ្ធតែជាយន្តហោះចម្បាំងចាស់ៗនិងចូលនិវត្តដូចជា LC-130 របស់ក្រុមហ៊ុន Lockheed Martin និងយន្តហោះស៊ើបការណ៍ធំៗជាច្រើនផ្សេងទៀតផងដែរទាំងខ្លះនៅសល់ខ្លួនទាំងមូលហើយខ្លះទៀតនៅសល់តែបំណែកប៉ុណ្ណោះ។

យោងតាមការបញ្ជាក់កន្លងមកមួយចំណែកតូចបំផុតដែលបំណែករបស់យន្តហោះទាំងនោះត្រូវបានយកមកប្រើប្រាស់ឡើងវិញដើម្បធ្វើការដោះដូរជាមួយនឹងយន្តហោះដែលកំពុងដំណើរការផ្សេងទៀតហើយដោយឡែកបំណែកខ្លះទៀតនឹងត្រូវយកទៅប្រើប្រាស់ដើម្បីយកទៅធ្វើការអភិវឌ្ឍយន្តហោះជំនាន់ក្រោយដែលក្នុងនោះប្រហែលជា៧០០០បំណែកប៉ុណ្ណោះដែលអាចបញ្ជូនចេញទៅប្រើប្រាស់ឡើងវិញជារៀងរាល់ឆ្នាំក្រោមការត្រួតពិនិត្យនិងធ្វើការដោយក្រុមជំនាញរបស់ AMARG  ជាប្រមាណ៨០០នាក់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី