ទីក្រុង Amsterdam ខិតខំចំណាយលុយកសាងហេដ្ឋារចនាសម្ព័ន្ធតម្លៃរាប់លានដុល្លារដើម្បីឲ្យពលរដ្ឋងាកទៅជិះកង់

បច្ចុប្បន្ន ពិភពលោកកំពុងស្ថិតនៅក្នុងគ្រាមានវិបត្តិថាមពល ដែលធ្វើឲ្យបណ្តាប្រទេសអ្នកអភិវឌ្ឍន៍ជាច្រើនបាននាំគ្នាងាកទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែច្រើនឡើង ព្រមទាំងសកម្មភាពចូលរួមចំណែកដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានជាច្រើនផងដែរ។

រាប់ចាប់តាំងតែពីសកម្មភាពចាំបាច់ប្រចាំថ្ងៃរបស់ពលរដ្ឋរហូតទៅដល់ការផ្លាស់ប្តូរឧស្សាហកម្មទាំងមូលឆ្ពោះទៅរកថាមពលបៃតងត្រូវបានគេមើលឃើញស្ទើរគ្រប់ទីកន្លែង។ ក្នុងចំណោមនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺស្ថិតនៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ដែលត្រូវបានគេទទួលស្គាល់ថាជាទីក្រុងនៃពលរដ្ឋដែលនិយមចូលចិត្តជិះកង់ជាងគេបំផុតមួយលើពិភពលោក ឬ The City of Cyclist ដោយមកទល់បច្ចុប្បន្នការប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃមានកំណើនទៅដល់ជាង៣៥ភាគរយមកហើយនៃពលរដ្ឋទាំងអស់ក្នុងទីក្រុង ខណៈដែលអជ្ញាធរទីក្រុង Amsterdam បានខិតខំចំណាយទាំងពេលវេលា និងថវិការាប់លានដុល្លារមកហើយដើម្បីសម្រេចឲ្យបានកិច្ចការងារនេះ។

ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងជាច្រើនត្រូវបានកសាង និងអភិវឌ្ឍឡើងជាបន្តបន្ទាប់ ហើយថ្មីៗនេះទីក្រុងទើបបើកឲ្យដំណើរការហ្គារាសស្តុក និងរក្សាទុកកង់ដែលមានទំហំខ្នាតយក្សមួយកន្លែង និងមានបំពាក់បច្ចេកវិទ្យាទំនើបបំផុត ស្ថិតនៅពីក្រោមបាតសមុទ្រ។ ទីតាំងនេះអាចផ្ទុក និងរក្សាកង់បានរហូតទៅដល់ ៦ ៣០០កង់ ដែលមានម្ចាស់កម្មសិទ្ធរៀងខ្លួន ក៏ដូចជាកង់សម្រាប់ចែករំលែកគ្នាប្រើប្រាស់ ឬ Shareable ប្រមាណជា ៧០០កង់ផងដែរ។

នៅពីខាងក្នុងសំណង់ដ៏អស្ចារ្យនេះគេក៏អាចមើលឃើញមានទីតាំងជួសជុលកង់ដ៏ធំទូលាយផងដែរ ដែលសរុបជាការវិនិយោគប្រទេសហូឡង់បានចំណាយទឹប្រាក់រហូតដល់ទៅ ៦៥លានដុល្លារដើម្បីកសាងបានទីតាំងហ្គារាសដ៏អស្ចារ្យនេះ ហើយប្រើប្រាស់ពេលវេលាសាងសង់ដល់ទៅ៤ឆ្នាំ។ អ្វីដែលកាន់តែអស្ចារ្យនោះទីតាំងនេះក៏អាចតភ្ជាប់ ឬធ្វើដំណើរដោយកង់ទៅដល់ស្ថានីយរថភ្លើងកណ្តាលទីក្រុងទៀតផង លើសពីនេះទៅទៀត គឺពលរដ្ឋអាចប្រើប្រាស់សេវាកម្មនៅទីនេះក្នុងរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ