បាត់ដំបង ៖ មណ្ឌលហែលទឹកបាត់ដំបងដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមថវិកាសាងសង់ពីសប្បុរសជនសរុបប្រមាណជិត២លានដុល្លារអាមេរិក នឹងក្លាយខ្លួនទៅជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម (SEA Game) នាឆ្នាំ២០២៣ខាងមុខ។

នៅក្នុងដំណើរឆ្ពោះទៅដណ្ដើមមេដាយមាសផ្នែកហែលទឹក ភាគីពាក់ព័ន្ធបាន និងកំពុងខ្នះខ្នែងផ្ដល់ទាំងការឧបត្ថម្ភផ្នែកសម្ភារៈ និងស្មារតី គឺធ្វើយ៉ាងណាកសាងធនធានកីឡាចាប់ពីពេលនេះទៅ ដោយក្នុងនោះ ខេត្តបាត់ដំបងត្រូវបានជ្រើសរើសជាទីតាំងល្អមួយសម្រាប់ជាទីស្នាក់ការនៃកីឡាហែលទឹកនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ AMS ឲ្យដឹងថា បាត់ដំបង ជាខេត្តដែលមានប្រជាជនរស់នៅច្រើន និងប្រជុំទៅដោយធនធានដែលមានទេពកោសល្យផ្នែកហែលទឹក។ ក្នុងន័យប្រវត្តិសាស្ត្រ នេះជាការស្តារកេរ្តិ៍ឈ្មោះវិស័យកីឡាហែលទឹកកម្ពុជា ដែលធ្លាប់មានភាពរុងរឿងក្នុងសម័យសង្គមរាស្រ្តនិយម។
ឯកឧត្តមបានថ្លែងបន្តថា ៖
“វាជាការជួយលើកទឹកចិត្ត ឬហៅថាជាការជំរុញឲ្យកីឡាករ មន្ត្រីកីឡាផ្នែកហែលទឹកគាត់មានទឹកចិត្តកាន់តែខ្លាំង តាមរយៈការមើលឃើញហេដ្ឋារចនាសម្ព័ន្ធល្អៗ ដើម្បីជំរុញបន្តឲ្យពួកគាត់ឆ្ពោះទៅរកគោលដៅជាជ័យលាភីនៅក្នុងកីឡាស៊ីហ្គេមនាពេលខាងមុខនេះ”
មណ្ឌលហែលទឹកមួយនេះ បានលេចចេញជារូបរាងឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយចំណាយពេលសាងសង់ចំនួន២៤ខែ គិតចាប់ពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២១ ប្រើប្រាស់ថវិកាប្រមាណ ១ ៩៦០ ០០០ ដុល្លារអាមេរិក ដោយមានបណ្តាយ ១១៥ ម៉ែត្រ និងទទឹង ៦៥ម៉ែត្រ ស្ថិតនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង និងទទួលបាននូវការអបអរសាទរពីសមាជិកប្រតិបត្តិរបស់សហព័ន្ធខ្មែរកីឡាហែលទឹក មន្ត្រីរាជការ សិស្ស-និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងផងដែរ។ គួរជម្រាបផងដែរថា មណ្ឌលនេះមានកន្លែងអង្គុយទស្សនាចំណុះសរុប ៥២៥នាក់ បូក៥០កន្លែងរបស់គណៈអធិបតី និងមានបំពាក់គ្រឿងឧបករណ៍ទំនើបស្រតាមស្តង់ដា ដែលកំណត់ដោយសហព័ន្ធហែលទឹកអន្តរជាតិ (FINA) មានសារ:សំខាន់ដល់ការពង្រឹងវិស័យកីឡាហែលទឹកនៅកម្ពុជា ជាពិសេសផ្តល់ឱកាសឱ្យសិស្ស-និស្សិត ក្នុងខេត្តបាត់ដំបងទាំងមូលចាប់ផ្តើមហ្វឹកហាត់ រៀនហែលទឹកដោយមានសហព័ន្ធខ្មែរកីឡាហែលទឹកជួយហ្វឹកហាត់តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២ខាងមុខនេះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី

ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង

ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content