តើអ្នកធ្លាប់បានសាកល្បងសួរខ្លួនឯងទេថា ជារៀងរាល់ថ្ងៃ បរិមាណសំរាមប៉ុណ្ណាដែលអ្នកបានបោះចោល ហើយចំនួនប៉ុន្មានដែលត្រូវបានទុកដាក់ក្នុងធុងសំរាមបានត្រឹមត្រូវរាប់ចាប់ពីកញ្ចប់សាប៊ូ កញ្ចប់កាហ្វេ កែវកាហ្វេ ថង់ ទុយោ ប្រអប់បាយ និងកាកសំណល់ផ្សេងទៀត។ បើអ្នកមិនទាន់បានគិតគូរពីបញ្ហានេះទេ សូមចាប់ផ្តើមពិចារណាថា វាគ្រាន់តែជាសំរាមតិចតួចប៉ុណ្ណោះធៀបទៅនឹងប្រជាជនរាប់លាននាក់ ប៉ុន្តែវានឹងបង្កជាបញ្ហាដ៏ធំ រហូតក្លាយជាវិបត្តិគួរឱ្យបារម្ភ។

និយាយចំពោះតែប្រទេសហ្វីលីពីន ដែលមានចំនួនប្រជាជនប្រមាណ ១១០លាននាក់ បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាប្រទេសដែលបានបំពុលភពផែនដីខ្លាំងជាងគេដោយគិតទៅលើកាកសំណល់ប្លាស្ទិកដែលហូរចូលទៅដល់សមុទ្រ ឬប្រមាណទៅដល់៣៦ភាគរយនៃប្រភពកាកសំណល់សរុបនៅទូទាំងពិភពលោក។

វិបត្តិកាកសំណល់ដ៏រ៉ាំរ៉ៃបានក្លាយទៅជាមហារីកមិនងាយព្យាបាលឲ្យជាសះស្បើយភ្លាមៗនោះឡើយ ខណៈដែលកាកសំណល់នៅតែបន្តត្រូវបានបោះចោលពាសវាលពាសកាល ហើយក្នុងនោះគិតត្រឹមកញ្ចប់ថង់ប្លាស្ទិក ដូចជាកញ្ចប់សាប៊ូ កញ្ចប់កាហ្វប៉ុណ្ណោះត្រូវបានពលរដ្ឋហ្វីលីពីនបោះចោលដល់ទៅប្រមាណ ១៦៣សន្លឹកជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការស្រាវជ្រាវបណ្តាញផ្សព្វផ្សាយ The South China Morning Post កាលពីពេលថ្មីៗនេះ។
ពលរដ្ឋហ្វីលីពីនជាច្រើនបាននិយាយថា ការប្រើប្រាស់កញ្ចប់សាប៊ូតូចៗទាំងនេះមានភាពងាយស្រួលចំពោះពួកគេ ហើយមានតម្លៃធូរថ្លៃខ្លាំងធៀបទៅនឹងសាប៊ូដប និងផលិតផលមានទំហំធំៗផ្សេងទៀត ហើយពួកគេបានបន្តប្រើប្រាស់ និងនៅតែមានភាពពេញនិយមចំពោះផលិតផលតូចៗទាំងនេះនៅឡើយអស់រយៈពេលជិត៤០ឆ្នាំមកហើយ។
អ្នកជំនាញបានបកស្រាយថា កញ្ចប់ដែលមានសារធាតុបំពុលទាំងនោះមិនងាយរលាយឡើយ ហើយថែមទាំងមិនអាចយកមកកែច្នៃឡើងវិញបាននោះដែរ។ ហេតុនេះហើយ កាកសំណល់ទាំងនោះត្រូវបានរសាត់អណ្តែតពីកន្លែងមួយទៅកន្លែងមួយ ពីទីក្រុងទៅទន្លេ និងពីទន្លេចូលទៅដល់សមុទ្រជារៀងរាល់ថ្ងៃ ។
ប្រភពដដែលបានបង្ហាញដែរថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់សមាជិកសភាជាច្រើនឆ្នាំមកហើយក្តី ប៉ុន្តែគោលការច្បាប់គ្រប់គ្រងកាកសំណល់បែប Single-Use plastic (កាកសំណល់ប្លាស្ទិកដែលប្រើបានតែម្តង)នេះនៅមិនទាន់អាចត្រូវបានរដ្ឋាភិបាលអនុម័ត និងចេញបំរាមបាននៅឡើយ។ គួរឲ្យដឹងដែរថា យោងតាមការស្រាវជ្រាវ និងត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិបត្រការបំពុលសមុទ្រប្រចាំឆ្នាំគេរកឃើញថា ការបំពុលសមុទ្រដោយកាកសំណល់ប្លាស្ទិកនៅទូទាំងសកលលោកបានធ្វើឲ្យពិភពលោកខាតបង់ទឹកប្រាក់រហូតទៅដល់ ២,៥ ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ ឬប្រមាណជា ៣៣ ០០០ដុល្លារអាមេរិកក្នុងមួយតោនជាការខាតបង់លើតម្លៃនៃបរិស្ថាន ដូចនេះមានន័យថា ហ្វីលីពីន បានទទួលរងផលប៉ះពាល់ស្ទើរតែ១ភាគ៣នៃទំហំសរុប ឬប្រមាណជាង៨ពាន់លានដុល្លារនៃតម្លៃបរិស្ថាននៅទូទាំងពិភពលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content