ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រទេសមហាអំណាចទាំង២០ ឬ G20 កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ នាយករដ្ឋមន្ត្រីថ្មីអង់គ្លេសលោក Rishi Sunak បានធ្វើការប្រកាសបញ្ជាទិញនាវាចម្បាំងបច្ចេកវិទ្យាទំនើបៗចំនួន៥គ្រឿងបន្ថែមទៀត ប៉ុន្តែនៅតែបន្តបដិសេធថានឹងមិនបង្កើនចំនួនចំណាយលើវិស័យការពារជាតិទៅដល់កម្រិត៣ភាគរយនៃ GDP ឡើយ។

កិច្ចព្រមព្រៀងដែលមានតម្លៃ ៤,២ពាន់លានផោន ឬប្រហែលជា៥ពាន់លានដុល្លារនេះនឹងជួយឲ្យកងកម្លាំងកងទ័ពជើងទឹករបស់ចក្រភពអង់គ្លេសនឹងអាចទទួលបាននាវចម្បាំងប្រភេទប្រឆាំងនាវាមុជទឹក (ASW Warship) ថ្មីចំនួន៥គ្រឿងទៀតពីលើកិច្ចព្រមព្រៀងផលិតនាវាជំនាន់ Type 26 ចំនួន៣គ្រឿងផ្សេងទៀតដែលធ្លាប់បានធ្វើរួចរាល់ ហើយវាស្ថិតនៅក្រោមការគ្រប់គ្រង និងផលិតដោយក្រុមហ៊ុនអ្នកផលិតក្នុងប្រទេស BAE Systems។

កន្លងមក BAE ទទួលបានកុងត្រាក្នុងការអភិវឌ្ឍ និងផលិតនាវាចម្បាំងជំនាន់ថ្មី Type 26 នេះចំនួន៣គ្រឿងរួចទៅហើយជាមួយនឹងក្រសួងការពារជាតិអង់គ្លេស ខណៈដែលដំណើរការផលិតកំពុងប្រព្រឹត្តទៅយ៉ាងសកម្មនៅក្នុងប្រទេសស្កុតឡេនដែលជាទីតាំងរោងចក្ររបស់ខ្លួនហើយវានឹងធ្វើឲ្យអង់គ្លេសមាននាវាចម្បាំងប្រឆាំងនឹងនាវាមុជទឹកសរុបចំនួន៨គ្រឿងនៅក្នុងជួរទ័ព។
នាវាចម្បាំងដ៏មានតម្លៃថ្លៃដំបូងនៃជំនាន់ Type 26 ត្រូវបានគេស្គាល់ឈ្មោះថា HMS Glasgow នឹងអាចបង្ហាញខ្លួនតាមផែនការនៅបំណាច់ឆ្នាំ២០២៨ខណៈដែលនាវាចម្បាំងប្រភេទនេះទាំងអស់ទាំង៨គ្រឿងនឹងរួចរាល់ជាស្ថាពរនៅក្រោយឆ្នាំ២០៣០។
រំលឹកដែរថាកុងត្រាដែល BAE ទទួលបានដំបូងក្នុងការផលិតនាវាចម្បាំងជំនាន់ Type 26 បានធ្វើឡើងតាំងតែពីឆ្នាំ២០១៧មកម្ល៉េះជាមួយនឹងតម្លៃចំណាយសរុប ៣,៧ពាន់លានផោន ឬត្រូវជា ៤,៤ពាន់លានដុល្លារអាមេរិក។
គួរឲ្យដឹងដែរថា Type 26 ជាប្រភេទនាវាចម្បាំងជំនាន់ថ្មីក្នុងគោលបំណងដើម្បីមកជំនួសការងាររបស់នាវាចម្បាំងជំនាន់ Type 23 ដែលផ្តោតសំខាន់ទៅលើកិច្ចការងារការពារជាតិប្រឆាំងទៅនឹងនាវាមុជទឹកជាពិសេសក្រៅតែពីសមត្ថភាពការពារតាមដែនអាកាសនិងប្រតិបត្តិការជាទូទៅផ្សេងទៀត។ ជាធម្មតា Type 26 អាចមានប្រវែងរហូតទៅដល់១៥០ម៉ែត្រកំពស់២១ម៉ែត្រនិងមានល្បឿនប្រហែលជាជិត៥០គីឡូម៉ែត្រក្នុងមួយម៉ោងនិងមានទំងន់សរុបដល់ ៦ ៩០០តោនក្នុងមួយគ្រឿងនៅពេលផ្ទុកពេញ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content