ភ្នំពេញ ៖ ប្រទេសកម្ពុជាបានទទួលនូវពានរង្វាន់លំដាប់ពិភពលោកចំនួនពីរ ដែលមួយជាពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីអាស៊ីសម្រាប់ឆ្នាំ២០២២ និងមួយទៀតជាពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ ខណៈដែលពានរង្វាន់ទាំងពីរនេះត្រូវបានផ្ដល់ឱ្យដោយស្ថានប័ន World Travel Award នៅឯទីក្រុងហូជីមីញ ប្រទេសវៀតណាម។

តាមរយៈក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះបានឱ្យដឹងថា ពានរង្វាន់ចំនួន២ ដែលបានជួយលើកកម្ពស់ និងបន្ថែមមុខមាត់វិស័យទេសចរណ៍របស់កម្ពុជានេះ ធ្វើឡើងដោយឆ្លងកាត់ដំណាក់កាលបោះឆ្នោតជ្រើសរើសពីសំណាកក់ភ្ញៀវទេសចរប្រមាណជា ២លាននាក់ជុំវិញពិភពលោក ដែលស្ដែងឱ្យឃើញពីការពេញចិត្តពេញថ្លើមពីសំណាក់ភ្ញៀវទេសចរដែលបានមកទស្សនាប្រទេសកម្ពុជា។

ទាំងនេះជាលទ្ធផលដែលកើតចេញពីផែនការយុទ្ធសាស្ត្រជាច្រើនរបស់កម្ពុជាដោយក្នុងនោះរួមមាន ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣, ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

តាមរយៈការអនុវត្តសកម្មភាពទាំងនេះផងដែរ បានធ្វើឱ្យកម្ពុជាមានសន្ទុះចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង៥៨០ភាគរយក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២២ ដែលមានចំនួនជិត១លាននាក់។ នេះបើតាមឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះក្នុងនាមតំណាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ឯកឧត្ដម ថោង រដ្ឋសក្តិ ក៏បានបង្ហាញការរំពឹងទុកដែរថា តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រនានាកន្លងមក និងជាពិសេសការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នឹងជួយទាក់ទាញកំណើនវិនិយោគិន និងទេសចរវៀតណាមកាន់តែច្រើនថែមទៀត ដោយហេតុថា វៀតណាម ជាទីផ្សារលំដាប់ទី២របស់កម្ពុជា ដែលមាន ១៨៩ ៧៨២នាក់ សម្រាប់រយៈពេល៧ខែដើមឆ្នាំ២០២២។
គួររំលឹកថា ពិធីប្រគល់ពានរង្វាន់ទាំងពីរ (Asia’s Leading Culture Destination 2022, Asia’s Leading Youth Travel Destination 2022) ត្រូវបានធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
គួរបញ្ជាក់ទៀតថា ក្រៅពីកម្ពុជាក៏មានប្រទេសដទៃទៀតដែលទទួលបានពានរង្វាន់នេះដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និង វៀតណាម និងប្រទេសដទៃទៀតសរុបចំនួន៣៥ប្រទេស។
ឯកឧត្ដម ថោង រដ្ឋសក្តិ បានបន្តថា អ្នកដំណើរអន្តរជាតិទាំងអស់មកទស្សនាកម្សាន្តនៅកម្ពុជា តាមរយៈការបើកឡើងវិញនូវ Visa-on-Arrival (Free Visa for ASEAN Travelers)។ ចំពោះភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញអាចចូលមកតាមច្រកចេញ/ចូលប្រទេសគ្រាន់តែបង្ហាញកាត/វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ រីឯភ្ញៀវទេសចរមិនបានចាក់វ៉ាក់សាំង គ្រាន់តែធ្វើតេស្តរហ័សតែប៉ុណ្ណោះ។ នេះសបញ្ជាក់ឱ្យឃើញថា «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង»៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content